ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ថ្លែង​អំណរ​ព្រះរាជ​គុណ​សម្ដេចម៉ែ ដែល​ប្រោស​ព្រះរាជទាន​សៀវភៅ ១​ក្បាល និង​កាក់​១ មាន​ព្រះ​បរម​រូប​ព្រះមហាក្សត្រ

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ថ្លែង​អំណរ​ព្រះរាជ​គុណ​សម្ដេចម៉ែ ដែល​ប្រោស​ព្រះរាជទាន​សៀវភៅ ១​ក្បាល និង​កាក់​១ មាន​ព្រះ​បរម​រូប​ព្រះមហាក្សត្រ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ទូលថ្វាយ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម​។​
​
នៅ​ក្នុង​សារលិខិត​នោះ​មាន​ខ្លឹមសារ​ថា​៖ «​ខ្ញុំ​ម្ចាស់ មាន​សេចក្តី​រីករាយ​យ៉ាង​ក្រៃលែង ដោយ​បាន​ទទួល​ព្រះរាជ​អំណោយ​ដ៏​ឧត្តុង្គឧត្តម ដែល​ជា​ព្រះរាជទាន​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត តាមរយៈ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង សម្រាប់​ខ្ញុំម្ចាស់ នូវ​សៀវភៅ ១​ក្បាល ដែល​មាន​ចំណងជើង​ថា WITNESS TO HISTORY THE JOURNAL OF CAMBODIA’S QUEEN MOTHER និង​កាក់ ១ មាន​ព្រះ​បរម​រូប ព្រះករុណា ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​»​។​
​
ខ្ញុំ​ម្ចាស់ ពិតជា​មាន​កិត្តិយស​ធំធេង​ណាស់ ដែល​បាន​ទទួល​សៀវភៅ​ជា​ព្រះរាជ​និពន្ធ​ផ្ទាល់​ព្រះហស្ត​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​សៀវភៅ​ដែល​មាន​គុណ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​កូន ចៅ ចៅទួត និង​គ្រប់​មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ ទទួលបាន​នូវ​ពុទ្ធិ​ជ្រៅជ្រះ​ពី​ប្រវត្តិ​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ហ្លួង​ម៉ែ​ជា​អម្ចាស់ ក្នុង​ព្រះរាជកិច្ច​យាង​ដង្ហែ ព្រះករុណា សម្ដេច​ព្រះវររាជបិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ឆ្លងកាត់​ការលំបាក​រាប់​មិន​អស់ ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ និង​ស្វាហាប់ ដើម្បី​ប្រជានុរាស្ត្រ​និង​មាតុភូមិ​កម្ពុជ​»​។​
​
ខ្ញុំ​ម្ចាស់ ក្នុងនាម​កាកបាទក្រហម​កម្ពុជា សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​នានា​ក្នុង​លោក ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​បារមី​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ​-​ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ សូម​ព្រះមេត្តាប្រោស​ព្រះរាជទាន​ព្រះ​ពរជ័យ​បវរ​មហាប្រសើរ​ថ្វាយ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​មាន​ព្រះ​បរមសុខ​គ្រប់ប្រការ គង់ប្រថាប់​ជា​មហា​ម្លប់​ដ៏​ត្រជាក់ សម្រាប់​ប្រជារាស្ត្រ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​កូនចៅ ចៅទួត របស់​ព្រះអង្គ​ជ្រកកោន​តរៀង​ទៅ​»៕
​
ខាងក្រោម​នេះ ជា​សារលិខិត​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ទូលថ្វាយ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​៖

Filed in: ព័ត៌មានជាតិ