ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រាត្រី ថ្ងៃ​សុក្រ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទទួល​ដោយផ្ទាល់​នូវ​ការមកដល់ វ៉ាក់សាំង​ជំងឺ​កូវី​ដ​១៩ ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​រដ្ឋាភិបាល​ជប៉ុន កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា កន្លងទៅនេះ បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ អា​ស្ត្រា​ហ្សេ​នីកា (AstraZeneca) ចំនួន ១​លាន​ដូស ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ​នៅ​រាត្រី​នេះ វ៉ាក់សាំង​ជំនួយ​របស់​ជប៉ុន ដែល​ដឹក​មក​កម្ពុជា​នា​ពេល​នេះ មាន​ចំនួន ៣៣​ម៉ឺន​ដូស ហើយ​ចំនួន​នៅសល់​នឹង​ដឹក​មក​ជា​បន្តបន្ទាប់​ទៀត​។​

​ឯកឧត្តម មិ​កាមិ ម៉ាសា​ហ៉ី​រ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា​ការផ្ដល់​ជំនួយ​វ៉ាក់សាំង​ចំនួន ១​លាន​ដូស នេះ​ធ្វើឡើង​ស្របតាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង​ដោយ​ផ្អែក​លើ​ស្ថានភាព​កូវី​ដ​១៩ នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ជំនួយ​វ៉ាក់សាំង​នេះ នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩ ក៏ដូចជា​កាត់បន្ថយ​ការព្រួយបារម្ភ​មួយចំនួន របស់​ប្រជាជន​កម្ពុជា​។ ឯកអគ្គរាជទូត បាន​គូសបញ្ជាក់ថា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​ដែល​ជា​បញ្ហា​ពិភពលោក​នេះ ជប៉ុន​នឹង​បន្ត​សហការ និង​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា​ដែល​ជា​មិត្ត​ដ៏​សំខាន់​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​ជប៉ុន​ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​អរគុណ​ចំពោះ​ការផ្ដល់​អំណោយ​ជា​វ៉ាក់សាំង​១​លាន​ដូស​នាពេល​នេះ​សម្រាប់​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ថ្មីៗ​នេះ​, រាជដ្ឋាភិបាល​កម្ពុជាក៏​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ០៦ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ផងដែរ​
​ដែល​ក្នុងនោះ​រួមមាន​៖
១)​បន្ត​ទប់ស្កាត់​ការនាំ​ចូល​នូវ​មេ​រោគកូ​វីដ​-១៩ បំប្លែង​ថ្មី​
២)​កាត់បន្ថយ​ទំហំ​តំបន់​ឆ្លង និង​ចំនួន​ឆ្លង​ឱ្យមាន​កម្រិត​ទាប​
៣)​បន្ត​ខិតខំ​ព្យាបាល​អ្នក​ឆ្លង​ឱ្យបាន​ជា​សះស្បើយ និង​កាត់បន្ថយ​អត្រា​អ្នកស្លាប់​
៤)​រុករក និង​គ្រប់គ្រង​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវី​ដ​-១៩
៥)​ការរៀបចំ​បូជាសព​និង​បញ្ចុះសព​អ្នកស្លាប់​ឱ្យបាន​ល្អ​ប្រសើរ និង
៦)​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ។​

​នៅ​រាត្រី​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាសបើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំ​ង​ជូន​កុមារ និង យុវវ័យ អាយុ​១២​ឆ្នាំ ដល់ ១៧​ឆ្នាំ ហើយ​សម្តេច​នឹង​អញ្ជើញ​ជា​អធិបតីភាព បើក​យុទ្ធនាការ​នេះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ព្រម​ទាំង​នឹង​នាំ​ចៅៗ​របស់​សម្តេច​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ទៅ ទៅ​ទទួល​វ៉ាក់សាំង​។ សម្តេច​តេជោ​បាន​ប្រកាស​ថា​ទោះបី​តម្លៃ​ណាក៏ដោយ កម្ពុជា​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ជោគជ័យ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល និង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩ បន្តទៀត និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​រួម​គ្នា​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​ស្រោចស្រង់​សង្គម​កម្ពុជា​ឡើង​វិញ​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ