ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក វរសេនីយ៍ទោ កាយ វណ្ណ​ធី អធិការរង តំណាង​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ក្រុង​បាត់ដំបង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន​ចុះ​ទៅ​សួរសុខទុក្ខ​មន្ត្រីនគរបាល​មាន​ជម្ងឺ​កំពុង​សម្រាក​ដល់​លំនៅដ្ឋាន​!!!!!

​លោក វរសេនីយ៍ទោ កាយ វណ្ណ​ធី អធិការរង តំណាង​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ក្រុង​បាត់ដំបង នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន​ចុះ​ទៅ​សួរសុខទុក្ខ​មន្ត្រីនគរបាល​មាន​ជម្ងឺ​កំពុង​សម្រាក​ដល់​លំនៅដ្ឋាន​!!!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៩​និង​៣០​នាទី អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង​បាត់ដំបង បាន​ចាត់តាំង​លោក វរសេនីយ៍ទោ កាយ វណ្ណ​ធី អធិការរង លោក​អនុសេនីយ៍ឯក ជួន ចំណាប់ អធិការរង លោក​វរសេនីយ៍ត្រី ឆាន់ ចាន់​ប៊ុណ្ណា អធិការរង និង​លោក​វរសេនីយ៍ត្រី ភឿ សុ​ផា នាយ​ផ្នែក​សណ្តាប់ធ្នាប់​សាធារណ​:​ទៅសួរសុខទុក្ខ លោក​អនុសេនីយ៍ឯក ហម ចិន្តា មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​លោក​កំពុង​មាន​ជំងឺ និង​កំពុង​សម្រាក​ព្យាបាល​នៅ​លំនៅដ្ឋាន​របស់​លោក​ស្ថិតនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។​

​ជាមួយនឹង​ការសាកសួរ​សុខទុក្ខ​នេះ​បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ព្រម​ទាំង​ថវិកា​៣០០,០០០​រៀល (​បី​សែន​រៀល​) ជូន​ដល់​លោក​អនុសេនីយ៍ឯក ហម ចិន្តា និង​គ្រួសារ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ