ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

កិច្ចប្រជុំ​លើក​ទី​១០ តាម​ប្រព័ន្ធ Video Conference ជាមួយ​ក្រុម​ការងា​រប​ច្ចេកទេស​ចម្រុះ​ដើម្បី​ពិភាក្សា និង​ពិនិត្យ​វឌ្ឍនភាព​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី

កិច្ចប្រជុំ​លើក​ទី​១០ តាម​ប្រព័ន្ធ Video Conference ជាមួយ​ក្រុម​ការងា​រប​ច្ចេកទេស​ចម្រុះ​ដើម្បី​ពិភាក្សា និង​ពិនិត្យ​វឌ្ឍនភាព​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ក្រោម​អធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង ៩:០០ នា​ព្រឹក​ថ្ងៃ​ពុធ ១២​កើត ខែ​ទុតិយាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​១០ តាម​ប្រព័ន្ធ Video Conference ជាមួយ​ក្រុម​ការងា​រប​ច្ចេកទេស​ចម្រុះ​ដើម្បី​ពិភាក្សា និង​ពិនិត្យ​វឌ្ឍនភាព​លើ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ក្រោម​អធិបតីភាព​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​ជា​ប្រធាន​ក្រុម ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​។ កិច្ចប្រជុំ​ដ៏​មាន​សារ​:​សំខាន់​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ លោក Jost KADEL អគ្គទីប្រឹក្សា និង​ជា​ប្រធាន​សហប្រតិបត្តិការ​នៃ​ស្ថានទូត​អាល្លឺម៉ង និង​លោក Alexandre Huynh នាយក​អង្គការ FAO និង​ជា​សហប្រធាន​អ្នកសម្របសម្រួល​។

​ឆ្លៀត​យក​ឱកាស​ដ៏​មាន​តម្លៃ​នេះ ក្នុងនាម​ក្រសួង​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ជ្រាប នូវ​ចំណុច​សំខាន់ៗ​ទាក់ទង​ការងារ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ដែល​ក្រសួង​សម្រេចបាន មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

១- ដោយសារ​សន្តិភាព ឯកភាព​ជាតិ តាមរយៈ​គោលនយោបាយ “​ឈ្នះ​-​ឈ្នះ​” របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាំងពី​ឆ្នាំ​១៩៩៨ បាន​ធ្វើឱ្យ​កម្ពុជា​មាន​អតិរេក​ស្បៀង​តាំងពី​ទសវត្សរ៍​ទី​៩០​។

២- បច្ចុប្បន្ន កម្ពុជា​នាំ​ចេញ​កសិផល​សរុប​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ មាន​កំណើន​ជាង ២ ៥៧១​លាន​ដុល្លារ ប្រមាណ ៨៤,៦៤% ក្នុងនោះ​កសិផល​កើនឡើង​ចំនួន ១០៧,១៦%​។ ការ នាំចេញ​អង្ករ​មាន​ការធ្លាក់ចុះ -២៩,៤៧% ដោយសារ​កង្វះ​ទូ​កុងតេន័រ​សម្រាប់​ផ្ទុក តម្លៃ​ដឹកជញ្ជូន​កើនឡើង និង​តម្លៃ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ​មាន​ការធ្លាក់ចុះ ពិសេស​សហភាព​អឺរ៉ុប​។

៣- ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​រដូវវស្សា​ឆ្នាំ​២០២១ គិត​មក​ទល់​ពេល​នេះ សម្រេចបាន ៨៦,៨១% នៃ​ផែនការ​ជាង​២,៦​លាន​ហិកតា ដំណាំ​សាកវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម​សម្រេចបាន ៨៤% នៃ​ផែនការ​។

៤- កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស ៣៨ ក្នុង​ពិភពលោក​សម្រេចបាន​នូវ​គោលដៅ​សហស្សវត្សរ៍​ក្នុង​ការប្រយុទ្ធ​នឹង​ភាពក្រីក្រ គិត​ត្រឹម​ឆ្នាំ​២០១២ មុន​គោលដៅ​សហស្សវត្សរ៍​៣​ឆ្នាំ និង​បាន​ទទួល​ប័ណ្ណ​ទទួលស្គាល់​ពី​អង្គការ FAO នៅក្នុង​ខែ​ឆ្នាំ​២០១៣​។​

៥- គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០២១-២០៣០ មាន​គោលដៅ​ចម្បង​គឺ​បង្កើន​តម្លៃបន្ថែម​លើ​កសិផល​ឱ្យស្រប​តាម​ការរីកលូតលាស់​សេដ្ឋកិច្ចជាតិ​ឆ្លើយតប​ទៅ​នឹង​វឌ្ឍនាការ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​បច្ចេកវិទ្យា​ឌីជីថល ពិសេស​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥​។

៦- វិស័យ​កសិកម្ម​មាន​សក្តានុពល និង​កាលានុវត្តភាព​សម្រាប់​ធ្វើ​ការអភិវឌ្ឍ លក្ខណ​ភូមិសាស្ត្រ​អំណោយផល ស្ថានភាព​ទីផ្សារ​កសិផល​ក្នុងស្រុក ក្នុង​តំបន់ និង​អន្តរជាតិ​កំពុង​មាន​ការកើនឡើង បរិយាកាស​វិនិយោគ ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​ក​សិរ​ទៅ​ជាកសិ​ពាណិជ្ជក​រប្រក​ប​ដោយ​ភាព​វៃឆ្លាត​ក្នុង​បរិបទ​នៃ​បច្ចេកវិទ្យា​ឌីជីថល ធានា​បាន​ការផ្គត់ផ្គង់​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង​ការកែច្នៃ​វេច​ខ្ចប់​។

៧- ក្រសួង​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ធ្វើយ៉ាងណា​រក្សាបាន​និរន្តរភាព​ប្រព័ន្ធ​ស្បៀង​នៅ​ឆ្នាំ ២០៣០ ដោយ​បាន​កំណត់​ចក្ខុវិស័យ​ប្រែក្លាយ “​កសិកម្ម​កម្ពុជា ជា​កសិកម្ម​ទំនើប​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព បង្កើន​ប្រាក់ ចំណូល វិបុលភាព និង​សុខុមាលភាព​” ។ បង្កើន​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​រហោស្ថាន​កម្ម ការគ្រប់គ្រង​ដី ធនធាន​ព្រៃឈើ និង​ជលផល​ប្រកបដោយ​ចីរភាព និង​ភាតរៈ​បរិស្ថាន​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​ទស្សន​គាំទ្រ​លើ​សេចក្ដីព្រាង​ផែនទី​បង្ហាញផ្លូវ​ស្តីពី “​ប្រព័ន្ធ​ស្បៀង​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ​២០៣០”​។ ក្នុង​គោលបំណង​ពង្រឹង​ប្រព័ន្ធ​ស្បៀង​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​ទុក​ជា​ធាតុ​ចូល សម្រាប់​ក្រុម​ការងារ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម ៖

​ទី​១. រួម​គ្នា​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​២០២១-២០៣០ បន្ត​ជំរុញ​ការអនុវត្ត​កសិកម្ម​ល្អ “GAP” បង្កើត​កសិដ្ឋាន GAP/​សហគមន៍​កសិកម្ម GAP ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។

​ទី​២. បង្កើន​ផលិតភាព ពិពិធ​កម្ម ការកែច្នៃ​កសិផល និង​ពាណិជ្ជូប​នីយកម្ម ការប្រើប្រាស់​បច្ចេក វិទ្យា​បៃតង បច្ចេកវិទ្យា​វៃឆ្លាត​នឹង​អាកាសធាតុ បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ប្រើប្រាស់​ធនធាន​ដី ទឹក និង​ធនធាន​សេនេ​ទិក និង​ការផ្តល់​សេវា​ផ្សព្វផ្សាយ​និង​ប្រឹក្សា​បច្ចេកទេស​កសិកម្ម​ទំនើប​។​

​ទី​៣. បង្កើន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​កសិកម្ម (​ទឹក ផ្លូវ ភ្លើង និង​ហិរញ្ញវត្ថុ​) និង​បង្កើន​ឥណទាន​កសិកម្ម​ដែល​មាន​ការប្រាក់​ទាប ព្រមទាំង​គិតគូរ​អំពី​សន្តិសុខ​ស្បៀង​សម្រាប់​កសិករ​ដែល​ងាយ​ទទួល​ការ​រងគ្រោះ កសិករ​ដែល​មាន​ផ្ទៃដី​តូច​។

​ទី​៤. ត្រូវធ្វើ​សកម្មភាព​រួម​គ្នា ដើម្បី​ធានា​និន្តរភាព​ប្រព័ន្ធ​ស្បៀងអាហារ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ស្បៀង អាហារ នៅក្នុង​ពិភពលោក ក្នុង​តំបន់ និង​ប្រទេស​នី​មួយៗ ដោយ​បន្ទូរបន្ថយ​នូវ​របាំង​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​នានា និង​ក​សិ​ធុរកិច្ច​ស្បៀងអាហារ ដោយ​អនុវត្ត​នូវ​ទស្សនទាន “​ការផ្គត់ផ្គង់​ស្បៀង​អាហា​រ​គ្មាន​ព្រំដែន (Food supply Without border)” ព្រមទាំង​បង្កើត​ឱ្យ​មាន​ការ​ស្តុក​ស្បៀងអាហារ និង​ប្រព័ន្ធ​ស្បៀង​បម្រុង​ជា​សាកល ទាំង​ក្នុង​តំបន់ ក្នុងប្រទេស តាម​សហគមន៍ និង​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​សន្តិសុខ​ស្បៀង​អាហារ​។​

​ទី​៥. ត្រូវ​សហការ​អនុវត្ត និង​គិតគូរ​ប្រើប្រាស់​ស្បៀងអាហារ​វៃឆ្លាត​នៅពេល​អនាគត (Future Smart Food) ដោយ​ពិនិត្យ​ផលិតផល​ដែល​មាន​អាហារូបត្ថម្ភ​ខ្ពស់​ដូចជា​សណ្តែក បន្លែ​ស្លឹក​ខៀវ ផែ្ល និង​មើម ផ្លែឈើ​សំខាន់ៗ សាច់ ត្រី ស៊ុត ទឹកដោះគោ និង​អនុផល​ព្រៃឈើ ដែល​មាននៅ​តាម​មូលដ្ឋាន​ជាដើម​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្ញើ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ទៅលើ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ រួម​ទាំង​ក្រុម​ការងារ​ផ្សេងៗ​ទៀត ថា​នឹង​សហការ​គ្នា​ដើ​តាម​ផែនទី​បង្ហាញផ្លូវ​នេះ ឆ្ពោះ​ទៅ​សម្រេច​គោលដៅ​ចំបង​សម្រាប់​ប្រទេសជាតិ​យើង គឺ​ការធានា​ឲ្យបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​សុខុមាលភាព​ជូន​ដល់​ប្រជាជន​គ្រប់រូប​ស្រប​នឹង​ពាក្យ​ថា “​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ គឺជា​ទុក្ខ​កង្វល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​”​។​

Filed in: ព័ត៌មានជាតិ