ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២១

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ បាន​រៀបចំ​ប្រជុំ​ស្តីពី​ផែនការ​សកម្មភាព​សម្រាប់​ឆមាស​ទី​០២ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត និង​មាន​ការចូលរួម​ពី​អស់លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ជា​ស្នងការរង លោក អធិការ​នគរបាល​ក្រុង ស្រុក ទាំង​០៩​និង​មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដេន​គោ​កទាំង​០៤​។​

​ដើម្បី​ឲ្យ​រាល់​ភារកិច្ច​ទាំងឡាយ​ទទួល​បាន​ជោគជ័យ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់​ផែនការ​បាន​ជំរុញ​ដល់​គ្រប់​បណ្តា​អង្គភាព​ចំណុះ​ស្នងការដ្ឋាន ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​របស់ខ្លួន សម្រាប់​ឲ្យ​មន្ត្រី​ក្នុង​អង្គភាព ក្រោម​ឱវាទ​របស់​ខ្លួន​អនុវត្តឲ្យ​ចំ​ទិសដៅ និង​ទទួលបាន​លទ្ធផល​ល្អ​។​

​ប្រសិន​បើ​អង្គភាព​មួយ​មិន​មាន​ការរៀបចំ​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ទេ​នោះ គឺ​អង្គភាព​នោះ​ការអនុវត្ត​ភារកិច្ច​របស់​ខ្លួន​មិន​ទទួលបាន​លទ្ធផល​ល្អ​នោះឡើយ ដូច្នេះ​គ្រប់​បណ្តា​អង្គភាព​គឺ​ត្រូវតែ​រៀបចំ​ផែនការ​សកម្មភាព​របស់ខ្លួន ដោយ​ផ្ញើ​មក​ស្នងការដ្ឋាន (​សេនាធិការដ្ឋាន​) ដើម្បី​ឲ្យមាន​មូលដ្ឋាន​រៀបចំ​ជា​ផែនការ​រួម សម្រាប់​សកម្មភាព​របស់​យើង​អនុវត្ត​ជាក់ស្តែង ឲ្យមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បានបញ្ជាក់​ថា សភាពការណ៍ នៃ​កំណើន​បទល្មើស​បច្ចេកវិទ្យា បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន ការជួញដូរ​មនុស្ស និង​សកម្មភាព​បង្ក​អុកឡុក នៅតាម​មូលដ្ឋាន​នៅតែ​ជា​កង្វល់​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ កំណើន នៃ​គ្រោះថ្នាក់​និង​ការកកស្ទះ​ចរាច​រណ៍ រួម​ទាំង​កំណើន​យាយ​ន្ត​យ៉ាងគំហុក ស្រប​ពេល​ផ្លូវថ្នល់​កំពុង​កែលម្អ និង​ការគ្រប់គ្រង​ទ្រូងផ្លូវ ចិញ្ចើម​ផ្លូវ​នៅ​មាន​កម្រិត​ផង​នោះ បាន​ធ្វើឲ្យ​សណ្តាប់ធ្នាប់​ចរាចរណ៍ ផ្លូវគោក ជួប​ប​ញ្ហ​ប្រឈម​។​

​ជាមួយគ្នា​នោះ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ទាំងនោះ បានរ​លូន យើង​ត្រូវតែ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត ជាក់ស្តែង​ដូចជា​ផែនការ​ដែល​យើង​ប្រជុំ​ផ្សព្បផ្សាយ​នាថ្ងៃនេះ ជា​ឆ្លើយតប​គឺ​សុំ​ឲ្យ​យក​ទៅ​អនុវត្ត​ឲ្យ​ចំ​គោលដៅ មាន​ប្រសិទ្ធិភាព តម្លាភាព​និង​សម្រេចបាន​លទ្ធផល​ល្អ​។​

​នៅក្នុង​ដំណាក់កាល នៃ​ការឆ្លង​រាតត្បាត​ជម្ងឺ​កូវី​ដ​១៩ បង្ក​ឲ្យមាន​ហានីភ័យ​គម្រាមកំហែង​ដល់​សុខភាព​សាធរណៈ និង​អាយុជីវិត​មនុស្ស​លើ​សល​លោក លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ក្រើនរំលឹក​ដល់​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​បណ្តា​អង្គភាព​នី​មួយៗ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ថែរក្សា​សុខភាព មាន​អនាម័យ​ឲ្យបាន​ល្អ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល លាងដៃ និង​សាប៊ូ ឬ​ជែល ពាក់​ម៉ាស់ រក្សា​ម្លាត ពិសេស​គឺ​អនុវត្ត​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល «៣​ការពារ និង​៣​កុំ​» ឲ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ចូល​ក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ