ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ធមន្ដ្រី​កសិកម្ម បាន​ពិនិត្យឃើញ​ថា មាន​សារព័ត៌មាន និង​សាធារណជន មួយចំនួន​បាន​ចុះផ្សាយ​អត្ថបទ និង​ធ្វើ​ការបកស្រាយ​ដាក់បន្ទុក​មក​លើ​ក្រសួង លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ និង​ជលផល ដោយ​មិន​បាន​តាមដាន និង​សិក្សា​ឲ្យបាន​ច្បាស់​

រដ្ធមន្ដ្រី​កសិកម្ម បាន​ពិនិត្យឃើញ​ថា មាន​សារព័ត៌មាន និង​សាធារណជន មួយចំនួន​បាន​ចុះផ្សាយ​អត្ថបទ និង​ធ្វើ​ការបកស្រាយ​ដាក់បន្ទុក​មក​លើ​ក្រសួង លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ និង​ជលផល ដោយ​មិន​បាន​តាមដាន និង​សិក្សា​ឲ្យបាន​ច្បាស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) មួយ​រយៈពេល​កន្លងមក​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ពិនិត្យឃើញ​ថា មាន​សារព័ត៌មាន និង​សាធារណជន មួយចំនួន​បាន​ចុះផ្សាយ​អត្ថបទ និង​ធ្វើ​ការបកស្រាយ​ដាក់បន្ទុក​មក​លើ​ក្រសួង លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ជាពិសេស​ការបង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ និង​ជលផល ដោយ​មិន​បាន​តាមដាន និង​សិក្សា​ឲ្យបាន​ច្បាស់លាស់​ពី​ដំណើរការ​ធ្វើ​កំណែទម្រង់​របស់​ប្រមុខ​រាជរដ្ឋាភិបាល បាន​ធ្វើឱ្យ​សាធារណជន មាន​ការយល់ច្រឡំ​មក​លើ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​
​
ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខ្ញុំ​មាន​កិត្តិយស សូម​ជម្រាប​ជូន​សាធារណជន ជាពិសេស​សារព័ត៌មាន ឲ្យបាន​ជ្រាបថា យោងតាម​៖
១. អនុក្រឹត្យ លេខ ១៥៦ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៤ ស្តីពី ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​,
២. សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល លេខ ០៥ ស​ជណ ស្តី​ពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ធ្វើ​នៅ​ថ្ងៃទី ២២ ខែ​កញ្ញា ឆ្នាំ​២០១៦
​បាន​សម្រច​៖
-​ប្រគល់​សមត្ថកិច្ច​ដល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ចាត់វិធានការ​ឱ្យបាន​ម៉ឺង ម៉ាត់ និង​ហ្មត់ចត់ ដូចខាងក្រោម​៖
គ្រប់គ្រង​រាល់​សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ធនធាន​ព្រៃឈើ​ និង​ជលផល​ដែល​មាន​ច្បាប់ អនុញ្ញាត ព្រមទាំង​ទប់ស្កាត់ និង​លុបបំបាត់​សិប្បកម្ម​កែច្នៃ និង​អាជីវកម្ម​ធនធាន​ព្រៃឈើ និង ជលផល​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​
– ត្រួតពិនិត្យ និង​ចាត់​វិធានការ​លុបបំបាត់​ការដឹកជញ្ជូន​ និង​ការ​ស្ដុក​ឈើ​គ្រប់​ប្រភេទ​ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ចាត់វិធានការ​ទប់ស្កាត់ និង​លុបបំបាត់​ការនាំ​ចេញ​ឈើ និង​ផលិតផល​កែច្នៃ​ពី​ឈើ​គ្រប់​ប្រភេទ ព្រម​ទាំង​សត្វព្រៃ​ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​តាមច្បាប់ ទៅ​ក្រៅប្រទេស​តាម​ច្រកព្រំដែន និង តាម​ច្រករបៀង​
– ដឹកនាំ សម្របសម្រួល​អធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ អធិការ ខណ្ឌ​ ផ្នែក សង្កាត់ រដ្ឋបាល​ជលផល មន្ទីរ​បរិស្ថាន និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងឡាយ ដើម្បី​ធានាបាន​នូវ ការប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​ចាំបាច់​នានា​ក្នុង​ការថែរក្សា និង​ការពារ​ធនធាន​ធម្មជាតិ ព្រមទាំង​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​បទល្មើស​នៅ​ក្នុង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​
– ធ្វើ​របាយការណ៍​បូក​សរុប​ប្រចាំត្រីមាស ឬ​ធ្វើ​របាយការណ៍​ក្នុង​ករណី​ចាំបាច់​ អំពី​ស្ថានភាព ការគ្រប់គ្រង​តំបន់​ការពារ និង​អភិរក្ស​ធម្មជាតិ​នានា​ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជូន​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​ត្រូវ​ចម្លងជូន​ក្រសួង មហាផ្ទៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ត្រូវ​ធ្វើការ​បូក​សរុប​របាយការណ៍​ទាំងនេះ ដើម្បី​រាយការណ៍​ជូន​ប្រមុខ​រាជ រដ្ឋាភិបាល​។​
​
តាមរយៈ​ការដាក់​ឲ្យ​អនុវត្តន៍ អនុក្រឹត្យ និង​សរាចរ​ណែនាំ​ខាងលើ ក្រសួង​កសិកម្ម រុក្ឋាប្រមាញ់​និង​នេសាទ បាន​និង​កំពុង​ខិតខំ​អនុវត្ត​ឲ្យបាន​ពេញលេ​ញ នូវ​អ្វី​ដែល​ជា​ភារកិច្ច​របស់​ខ្លួន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រគល់ជូន ហើយ​មាន​ក្តីសង្ឃឹម​ថា សាធារណជន ជាពិសេស​សារព័ត៌មាន​បាន​យល់​ពី​អ្វី​ជា​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ធ្វើ​កំណែទម្រង់​យ៉ាង​មុត​ស្រួច កន្លងមក​។​

 

Filed in: ព័ត៌មានជាតិ