ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ធមន្ដ្រី វេង សាខុន សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ហើយ​និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ទាំង​បី​,

រដ្ធមន្ដ្រី វេង សាខុន សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ហើយ​និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ទាំង​បី​,
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ក្នុង​នាម​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​, ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ហើយ​និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​ទាំង​បី​, ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​, អនុប្រធាន និង​ជា​សមាជិក ចុះ​មូលដ្ឋាន​ឃុំ​ទាំង ៣២ ក្នុងស្រុក​ទាំង​បី ដែល​បាន​ចូលរួមចំណែក​ជាមួយ​ខ្ញុំ ដែល​មាន​ជា​បច្ច័យ និង​គ្រឿង​បរិក្ខា ដើម្បី​នាំ​យក​ទាន​ព្រះវស្សា​ចំនួន ១១៣ គូ ទៅ​ប្រគេន​ព្រះ​តេជគុណ​ព្រះគ្រូ​ចៅអធិការ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សាអ​ស់​ត្រីមាស នៅតាម​បណ្តា​វត្ត​ចំនួន ១១៨ ស្ថិតនៅ​តាម​បណ្តា​ឃុំ​ទាំង ៣២ ឃុំ ស្រុក​ចំនួន​បី ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម បើ​ទោះបី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​បណ្តា​នៅក្នុង​សកលលោក​កំពុងតែ​ប្រឈម ពី​ការរីក​រាល​ជា​សកល​ដោយ​ជម្ងឺ​កូ​វិដ ១៩ យ៉ាងណាក្តី ។

ដើម្បី​ឆ្លើយតប​ស្នង​គុណបំណាច់​ដែល​បាន​លះបង់​ពេលវេលា និង​ថវិកា​របស់ ឯកឧត្តម លោកជំទាវ លោក និង​ស្រី ក្នុង​ពិធីបុណ្យ​នេះ ខ្ញុំ​សូម​ឧទ្ទិស​ភាគ​ផល​បុណ្យ​កុសល​ទាន​ដែល​បាន​កសាង​រួមគ្នា​នេះ សូម​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែល​ជា​សហការី​ទាំងអស់ ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ថ្មីៗ​ថែម​ទៀត ដែល​គណបក្ស​ប្រជាជន និង​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​ប្រគល់ជូន ព្រមទាំង​ទទួលបាន​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ។​

Filed in: ព័ត៌មានជាតិ