ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាលខេត្ត​ប៉ៃលិន​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​ទាំងអស់​មក​ទទួល​វ៉ាក់សាំង​ការពារកូ​វិដ​-១៩​ឲ្យបាន​គ្រប់ៗ​គ្នា​

​អភិបាលខេត្ត​ប៉ៃលិន​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​ទាំងអស់​មក​ទទួល​វ៉ាក់សាំង​ការពារកូ​វិដ​-១៩​ឲ្យបាន​គ្រប់ៗ​គ្នា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​ខេត្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​មើល​ដំណើរការ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ដែល​ជា​ការអនុវត្ត​ផែនការ​ជំហាន​យុទ្ឋសាស្ត្រ ប្រយុទ្ឋ​ប្រឆាំង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការយកចិត្តទុកដាក់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​ទូទាំង​ខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ខេត្ត​ប៉ៃលិន​នាំគ្នា​មក​ទទួល​វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗ​គ្នា​កំខាន​ព្រោះ​ជា​ផ្នែក​មួយ​នៃ​ការប្រយុទ្ធប្រឆាំង​និង​ជម្ងឺ​ដ៍​សាហាវ​នេះ​។​

​លោកជំទាវ​អភិបាលខេត្ត បាន​បន្តទៀតថា « បើ​ទោះ​ពុក​ម៉ែ​បងប្អូន បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ដូសទី​១ ឬ​បាន​ចាក់​ដូសទី​២ រួចរាល់​ហើយ​ក៏​ដោយ ក៏​ត្រូវ​រក្សា​វិធានការ (៣​ការពារ ៣​កុំ​) របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យបាន​ខ្ជាប់ខ្ជួន ទើប​អាច​រួចខ្លួន​ពី​ជំងឺ​កូវី​ដ​១៩​ប្រភេទ​ថ្មី ( COVID-19 Delta) ដែល​មាន​ប្រភព​មក​ពី​ក្រៅប្រទេស ។​

ហើយ​ពិសេស ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ ដោយ​ក្រោយពេល​ចាក់​វ៉ាក់សាំង​រួច មិន​ត្រូវ​ពិសា​ស្រា គ្រឿង​សមុទ្រ កុំ​ពិសា​ម្ទេស​ច្រើនពេក និង​មិន​ត្រូវ​លើ​ក​របស់​ធ្ងន់ៗ​ជាដើម ។​
​ចំណែក​ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង មានការ​ត្រេកអរ​យ៉ាងខ្លាំង ហើយ​ក៏​សូម ថ្លែងអំណរគុណ​ដល់​ស​ម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់​កាលទេស​: ហើយ​ក៏​សូម អរគុណ​ដល់​អភិបាល​ខេត្ត​ប៉ៃលិន ដែល​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ដុតដៃ​ដុតជើង ផ្តល់​សេវា​នៃ​ការចាក់ វ៉ាក់សាំង​នេះ បាន​យ៉ាង​ល្អ និង​ទាន់​ពេលវេលា​ផងដែរ ។

​សូមបញ្ជាក់​ថា ៖ យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​នេះ មាន​រយៈពេល​១៤​ថ្ងៃ​គឺ​ចាប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៨:០០​ព្រឹក​ដល់​ម៉ោង​១១:០០​នាទី ព្រឹក ។​

ពេល​រសៀល​ចាប់ពី​ម៉ោង​២:០០​ដល់​ម៉ោង​៥:០០​នាទី​ល្ងាច និង​នៅតាម​ទីតាំង​ដូច​ខាងក្រោម ៖
ទី​១. ក្រុងប៉ៃលិន​. នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ចំនួន​០២​កន្លែង មណ្ឌល​សុខភាព​ក្រចាប់ ចំនួន ០១​កន្លែង ទី​២. ស្រុក​សាលា​ក្រៅ គឺ​នៅ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ​ចំនួន​០២​កន្លែង នៅ​មណ្ឌល​សុខភាព​ស្ពង់​ចំនួន​០១​កន្លែង និង​នៅ​មណ្ឌល​សុខភាព​ភ្នំ​ព្រាល​ចំនួន​០១​កន្លែង សូម​កុំ​ភ្លេច​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លងដែន ទើប​ក្រុមការងារ​អាច​ចាក់​ជូន​បាន​៕

Filed in: ព័ត៌មានជាតិ