ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ឌ្ឍ​នភា​ពនៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​២០៖ ស្តីពី គម្រោង​កម្ពុជា​ហាវែ​ស Ⅱ (Feed the Future Cambodia Harvest Ⅱ “Harvest Ⅱ”)

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ឌ្ឍ​នភា​ពនៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​២០៖ ស្តីពី គម្រោង​កម្ពុជា​ហាវែ​ស Ⅱ (Feed the Future Cambodia Harvest Ⅱ “Harvest Ⅱ”)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គម្រោង​កម្ពុជា​ហាវែ​ស Ⅱ (Feed the Future Cambodia Harvest Ⅱ “Harvest Ⅱ”) គឺជា​គម្រោង​ដែល​ទទួល​ការឧបត្ថម្ភ​និង​គាំទ្រ​ថវិកា​ចំនួន​ប្រមាណ​ជា ២១,២ លាន​ដុល្លារ​អាមេរិក ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) មាន​រយៈពេល​៥​ឆ្នាំ​៣​ខែ (​ចាប់ផ្តើម​ពី​ខែ​មេសា ឆ្នាំ​២០១៧ ដល់​ពាក់កណ្តាល កក្កដា ឆ្នាំ​២០២២) និង​មាន​គោលបំណង​ជួយ​ជំរុញ​កំណើន​ផលិតកម្ម​ដំណាំ​សាក​វប្បកម្ម នៅ​ខេត្ត​គោលដៅ​ចំនួន​៤​គឺ ខេត្ត​ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​កំពង់ធំ ព្រមទាំង​បណ្តា​ខេត្ត​មួយចំនួន​ផ្សេង​ទៀត​ដែល​មាន​សក្តានុពល​ផលិតកម្ម​ដំណាំ​សាកវប្បកម្ម​មានដូចជា​ខេត្ត​មណ្ឌល​គី​រី កំពង់ស្ពឺ ប៉ៃលិន និង​ខេត្ត​ព្រះវិហារ​ជាដើម​។

គម្រោង​នេះ​ផ្តោត​សំខាន់​ទៅលើ​អនុវិស័យ​ដំណាំ​ចំនួន​៤​មុខ រួមមាន ដំណាំ​បន្លែ ស្វាយ មៀន​ប៉ៃលិន និង​ស្វាយចន្ទី​។ ក្រៅពី​លើកកម្ពស់​ផលិតកម្ម​ដំណាំ​គម្រោង ក៏​បាន​ផ្តោត​ការយកចិត្តទុកដាក់​បន្ថែម​ក្នុង​ការពង្រឹង​សមត្ថភា​ព​ដើម្បី​ជំរុញ​ការផ្សារភ្ជាប់​ផលិតផល​ដំណាំ​ទៅ​នឹង​ទីផ្សារ ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​។​

​តាមរយៈ​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​គោលដៅ គម្រោង​បាន​អនុវត្ត​សកម្មភាព​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​៖
១. បណ្តុះបណ្ដាល​អំពី​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា និង​វិញ្ញាបន​កម្ម​
​អគ្គនាយកដ្ឋាន​កសិកម្ម បាន​និង​កំពុង​ជំរុញ​ការបណ្តុះបណ្ដាល​ស្តីពី​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ដល់​កសិករ​ដើម្បី​បង្កើន​ផលិតកម្ម និង​ពង្រឹង​គុណភាព​ដំណាំ​មួយចំនួន​ដូចខាងក្រោម​៖

• ដំណាំ​ស្វាយ​៖ អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​គោលដៅ និង​សម្ព័ន្ធ​សហគម​ន៏​កសិកម្ម​កម្ពុជា បាន​បណ្តុះបណ្តាល​កសិក​រ​បង្គោល​ចំនួន​១៥៣​នាក់​ក្នុង​ខេត្ត​គោលដៅ​ទាំង​៤​ខាងលើ​។ ប្រធានបទ​សំ​វា​ន់ៗ​នៃ​វគ្គ​បណ្តុះបណ្តាល​រួមមាន បច្ចេកទេស​ផលិត​សា្វយ​ខុសរ​ដូវ វិធីសាស្ត្រ​នៃ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព ការប្រើប្រាស់​ទឹក​ស្រោចស្រព ការកែលម្អ​គុណភាព​ដី ការគ្រប់គ្រង​សារធាតុចិញ្ចឹម និង​ប្រព័ន្ធ​ថែទាំ​និង​ការពារ​ដំណាំ​ប្រកបដោយ​និរន្តរភាព​។​

• ដំណាំ​មៀន​ប៉ៃលិន​៖ អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​គោលដៅ​បាន​បណ្តុះបណ្តាល​កសិករ​បង្គោល​ចំនួន​៤២២​នាក់​។ បច្ចុប្បន្ន កសិករ​បង្គោល​ចំនួន​៥៨​នាក់ កំពុង​អនុវត្ត​ការដាំដុះ​តាម​គោលការណ៍​នៃ​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (Cam-GAP) និង​ទទួលបាន​វិញ្ញាបនប័ត្រ​បញ្ជាក់ទ​ទួលស្គាល់​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា (Cam-GAP)​។​
• ដំណាំ​បន្លែ​៖ អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង បាន​បណ្តុះបណ្តាល​កសិក​រ​បង្គោល​ចំនួន​៥០​នាក់ អំពី​ការអនុវត្ត​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា ហើយ​ពួកគាត់​កំពុង​អនុវត្ត​យ៉ាង​ល្អប្រសើរ និង​ទទួលបាន​វិញ្ញាបនប័ត្រ​បញ្ជាក់ទ​ទួលស្គាល់​ការការ​អនុវត្តកសិ​កម្ម​ល្អ​កម្ពុជា (Cam-GAP)​។ លើសពីនេះ​ទៀត គម្រោង បាន​សម្របសម្រួល​ផ្សារភ្ជាប់​ក្រុម​កសិករ​ដើម្បី​លក់​ផលិតផល Cam-GAP នៅលើ​ទីផ្សារ​ទំនើប​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​។​

២. ការជំរុញ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​អន្តរជាតិ​
​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម បាន​ជួយ​សម្របសម្រួល​ក្នុង​ការកសាង​កន្លែង​កែច្នៃ​គ្រាប់ស្វាយចន្ទី​ថ្មី​មួយ និង​បាន បណ្តុះបណ្តាល​សហគម​ន៏​ស្វាយចន្ទី​ខេត្តកំពង់ធំ​អំពី​បច្ចេកទេស​កែច្នៃ ការត្រួតពិនិត្យ គុណភាព និង​សុត្ថិភាព​ចំនីអាហារ ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ស្តង់ដារ​កែច្នៃ​។ តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម និង​ក្រុមហ៊ុន Top Planning Japan គម្រោង ក៏បាន​ផ្តល់​មូល​វិធិ​ហិរញ្ញ​ទាន​សម្បទាន​ដល់​សិប្បកម្ម​កែឆ្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ ក្នុង​ការពង្រីក​សហគ្រាស​កែច្នៃ​តាម​ស្តង់ដារ​គុណភាព ដើម្បី​នាំចេញ​ស្វាយចន្ទី​សរីរាង្គ​ទៅ​ប្រទេស​ជប៉ុន​ក្នុង​កំឡុង​ង​ខែមិថុនា​ឆ្នាំ​២០២១​។ គម្រោង ក៏បាន​ផ្តល់​មូល​វិធិ​ហិរញ្ញ​ទាន​សម្បទាន​ដល់​ក្រុមហ៊ុន​កែឆ្នៃ​ស្វាយចន្ទី​សរីរាង្គ​មួយ ដើម្បី​នាំ​កែច្នៃ​និង​នាំចេញ​ស្វាយចន្ទី​សរីរាង្គ​លើកដំបូង​គេ ទៅ​ប្រទេស​ហូឡង់​ផងដែរ​។​

៣. ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​លើ​ដំណាំ​បន្លែ​
​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង បាន​សម្របសម្រួល​ឱ្យ​ក្រុម​ផលិត​ដំណាំ​បន្លែ​សុត្ថិភាព​ចំនួន​១៨​ដែល​មាន​សមាជិក​ចំនួន​១៨៧​នាក់ បាន​ចុះកិច្ចសន្យា​ក្នុង​ការផ្គតផ្គង់​ដំណាំ​បន្លែ​សុវត្ថិភាព​ទៅ​ទីផ្សារ​។​
៤. ការបង្កើត​សហភាព​សហគម​ន៏​កសិកម្ម​
​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង បាន​ចងក្រង​សហគម​ន៏​កសិកម្ម​ចំនួន​១១ ឱ្យក្លាយ​ទៅ​ជា​សហភាព​ស​ហគ​ម​ន៏​កសិកម្ម ដើម្បី​ប្រមូលផ្តុំ​នូវ​កម្លាំង​និង​មធ្យោបាយ​ផលិតកម្ម និង​អំណាច​ចរចារ​ទីផ្សារ​ជាមួយនឹង​តួអង្គ​ទីផ្សារ​ផ្សេងៗ​។​
៥. រៀបចំ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​
​ក្រៅពី​សកម្មភាព​ការងារ​ខាងលើ គម្រោង​បាន​និង​កំពុង​សហការ​ជាមួយ​អង្គភាព​ជំនាញ​មួយចំនួន​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការងារ​រៀបចំ និង​កសាង​ផែនការ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូចខាងក្រោម​៖
១) ការរៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​ដំណាំ​សា​វប្បកម្ម​ឆ្នាំ ២០១៩-២០៣០
២) ការកសាង​ផែនការ​យុទ្ធសាស្ត្រ​ការពារ​ដំណាំ និង​ភូតគាម​អនាម័យ​ឆ្នាំ ២០១៩-២០២៣
៣) ការកសាង​ផែនការ​យុទ្ធសាស្ត្រ​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​ម្រេច​សម្រាប់​ការនាំចេញ​
៤) ការកសាង​ផែនការ​យុទ្ធសាស្ត្រ​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​មៀន​សម្រាប់​ការនាំចេញ​
៥) ការកសាង​ផែនការ​យុទ្ធសាស្ត្រ​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​ស្វាយ​សម្រាប់​ការនាំចេញ​
៦) ការកសាង​ផែនការ​យុទ្ធសាស្ត្រ​ខ្សែ​ច្រវាក់​តម្លៃ​ដំណាំ​ទុរេន​សម្រាប់​ការនាំចេញ​
៧) ការរៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​
៨) ការរៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ស្តីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​
៩) ការ​ធ្វើ​បច្ចុប្បន្នភាព​សេចក្តីព្រាងច្បាប់​ស្តីពី​គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម​។​
៦. លទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង (​មកទល់​ខែមេសា ឆ្នាំ​២០២១)
១) ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការលក់​ចេញ​ផលិតផល​សរុប មានតម្លៃ​ចំនួន ៥១,៥ លាន​ដុល្លារ​អាមេរិក​
២) ការ​បោះទុន​វិនិយោគ​បន្ថែម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​មានតម្លៃ​ចំនួន ១៤,២ លាន​ដុល្លារ​អាមេរិក​
៣) បាន​បង្កើត​កម្កាំង​ពលកម្ម​ថ្មី​នៅ​សហគ្រាស​និង​នៅ​ចម្ការ​ចំនួន ១ ៨៧៣ នាក់ ។​

Filed in: ព័ត៌មានជាតិ