ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

រដ្ធមន្ដ្រី​កសិកម្ម វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ទី ១៩៖ ស្តីពី​ការអនុវត្ត​គម្រោង “

រដ្ធមន្ដ្រី​កសិកម្ម វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ទី ១៩៖ ស្តីពី​ការអនុវត្ត​គម្រោង “
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ទី ១៩៖ ស្តីពី​ការអនុវត្ត​គម្រោង “​ការពង្រឹង​សមត្ថភាព សហគមន៍​ចិញ្ចឹម​ត្រី ក្នុង​អាង​ទឹកធម្មជាតិ ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ស្បៀង​”

​រដ្ឋបាល​ជលផល​បាន​ទទួល​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​កម្មវិធី “​ការគាំទ្រ​សន្តិសុខ​ស្បៀង សម្រាប់​ប្រជាជន​ក្រីក្រ​” របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ JICA (MAFF/JICA)​។ រដ្ឋបាល​ជលផល​បាន​ទទួល​ជំនួយ​សម្រាប់​ការអនុវត្ត​គម្រោង “​ការពង្រឹង​សមត្ថភាព​សហគមន៍​ចិញ្ចឺ​មត្រី ក្នុង​អាង​ទឹកធម្មជាតិ ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ស្បៀង​” ដែល​មាន​ថវិកា​សរុប​ចំនួន ៣៨​ម៉ឺន ដុល្លា​អាមេរិក សម្រាប់​រយៈពេល​២​ឆ្នាំ (​កក្កដា ២០២០ – មិថុនា ២០២២) ក្នុង​ខេត្ត​គោលដៅ​ចំនួន​៥​គឺ​៖ ខេត្ត​កំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​។ គោលបំណង​សំខាន់​របស់​គម្រោង​គឺ​ផ្តល់​ការគាំទ្រ​បច្ចេកទេស​ក្នុង​ការកសាង​សម្ថ​ត​ភាព​គណៈកម្មការ​សហគម​ន៍​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​សហគមន៍​ចិញ្ចឹម​ត្រី និង​កន្លែង​អភិរក្ស​ក្នុង​អាង​ទឹកធម្មជាតិ និង​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ជាប់​នឹង​ស្រែ សម្រាប់​ការបង្កើន​ផល​ស្តុក​ត្រី​ក្នុង​អាង​ទឹកធម្មជាតិ បង្កើន​សុ​វត្តិភាព​ស្បៀង និង​ផ្តល់​អាហារ រូ​បឋម​ដល់​កសិករ​ក្រីក្រ ព្រមទាំង​កាត់​បន្ថយ​ភាព​ងាយ​រងគ្រោះ នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​ក្រោយ​ពី​អនុវត្ត​គម្រោង​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លងមក សម្រេចបាន​នូវ​លទ្ធផល​ដូចខាងក្រោម​នេះ ៖
១-​ជួយ​រៀបចំ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​និង​បង្កើត​កន្លែង​អភិរក្ស ក្នុង​សហគមន៍​ចំនួន​២៥​កន្លែង នៃ​ខេត្ត​គោលដៅ​ទាំង​៥​។​
២-​បើក​វគ្គ​បណ្តុះបណ្តាល ស្ដីពី​ការ​គ្រេប់​គ្រង​សហគមន៍​ចិញ្ចឺ​មត្រី និង​អភិរក្ស​ក្នុង​អាង​ទឹកធម្មជាតិ និង​បច្ចេកទេស​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​ជាប់​នឹង​ស្រែ ដែល​តំណាង​សហគមន៍​ចំនួន ១៨០​នាក់​។​
៣-​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការ​គ្រេប់​គ្រង​សហគមន៍​ចិញ្ចឺ​មត្រី និង​អភិរក្ស​ក្នុង​អាង​ទឹកធម្មជាតិ ដែល​មាន​សមាជិក សហគមន៍​ចំនួន ១១៥​នាក់ និង​បង្រៀន​ការរៀបចំ​ផែនការអភិវឌ្ឍន៍​សហ​គ​មន៍​រយៈពេល​២​ឆ្នាំ​។​
៤-​លែង​កូន​ត្រី​ពូជ​ចំនួន ៣,៩០៧,៥០០ ក្បាល (​ត្រី​ប្រា និង​ឆ្ពិន​) ទៅក្នុង​អាង​ទឹកធម្មជាតិ ដើម្បី​បង្កើន​ផល​ស្តុក​ត្រី​ក្នុង​អាងទឹក​ធម្មជាតិ​ចំនួន ២៥​កន្លែង នៃ​ខេត្ត​គោលដៅ​ទាំង​៥​។​
៦-​បើក​វគ្គ​បណ្តុះបណ្តាល​ប​ច្ចេកទេស​ចិញ្ចឺ​មត្រី​ក្នុង​ស្រះ និង​ក្នុង​ស្រែ​ដល់​កសិករ​ចំនួន ៣៥៩​គ្រួសារ បាន​និង​កំពុង​បន្ត​ជួយ​ពួក​គាត់​ឱ្យ​អនុវត្ត​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ និង​ប្រឡាយ​ដែល​នឹង​ជាប់​ស្រែ​តាម​បទដ្ឋាន​បច្ចេកទេស​។​
៧-​ជួយ​ជីក​ស្រះ​និង​ជីក​ប្រព័ន្ធ​ប្រឡាយ​ភ្ជាប់​ស្រះ​ទៅនឹង​ស្រែ​ដល់​កសិករ​ចំនួន ៣៥០​គ្រួសារ និង​ផ្តល់​កូន​ត្រី​ពូជ (​ប្រា និង​ឆ្ពិន​) ចំនួន ១៧២០.០០០​ក្បាល (​មួយ​គ្រួសារ​ទទួល​បាន​កូន​ត្រី​ពូជ ១0០០-៤០០០​ក្បាល​)​។​
៨-​ផ្តល់​តង់​ចិញ្ចឹម​ត្រី​ដល់​កសិករ​ចំនួន ២៨៥​តង់ (​មួយ​គ្រួសារ​ទទួល​បាន​កូន​ត្រី​អណ្ដែង​ចំនួន ៧០០-៣០០០ ក្បាល​)​។​
៩-​បង្រៀន​កសិករ​អំពី​បច្ចេកទេស​ផ្សំ និង​ផលិត​ចំណី​ដោយ​ខ្លួនឯង ចំនួន ៣៥៩​គ្រួសារ ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការទិញ​ចំណី​ត្រី​ពី​ផ្សារ​។​
១០-​បោះពុម្ព​ឯកសារ​ផ្សព្វផ្សាយ និង​ដាក់​ស្លាក​សញ្ញា នៅមុខ​ផ្ទះ​កសិករ ដែល​បាន​ចិញ្ចឹម​ត្រី​ក្នុង​ស្រះ​និង​ស្រែ​ចំនួន ៣៥០ គ្រួសារ​។ បច្ចុប្បន្ន​កសិករ​ដែល​ទទួល​ផល​ពី​ការចិញ្ចឹម​ត្រី​ក្នុង​ស្រែ​និង​ស្រះ បាន​និង​កំពុង​ជួយ​ផ្សព្វផ្សាយ​បច្ចេកទេស​បន្ត​ដល់ អ្នកជិតខាង​។​

​កន្លង​មក​កសិករ​នៅ​តំបន់​គោលដៅ​នេះ​មិន​មាន​បទពិសោធន៍ ក្នុង​ការចិញ្ចឹម​ត្រី​ឡើយ ប៉ុន្តែ​ក្រោយពី​បាន​ទទួល​ការជួយឧ​ប​ត្ត​ម្ភពី​គម្រោង​មក កសិករ​រីករាយ​ក្នុង​ការចូលរួម​អនុវត្ត​គម្រោង​ចិញ្ចឹម​ត្រី​នេះ​។ ជា​លទ្ធផល​ពួកគាត់​ទទួល​បាន​ត្រី​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ចំពោះ​សហគមន៍​ចិញ្ចឹម​ត្រី​ក្នុង​អាង​ទឹកធម្មជាតិ​វិញ ក៏​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​រៀបចំ​ផែនការ​គ្រប់គ្រង និង​បង្កើត​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ ក្នុង​អាងទឹក​សហគមន៍​ពួកគាត់​ផង​ដែរ​។ ជា​លទ្ធផល​ពួកគាត់​រីករាយ​ក្នុង​ការចូលរួម​អនុវត្ត​គម្រោង និង​ទទួលស្គាល់​ថា​បរិមាណ​ត្រី​កើនឡើង​ច្រើន​ជាង​មុន​ពេល​នៃ​ការអនុវត្ត​គម្រោង​នេះ​។​

​តាម​ការសន្និដ្ឋាន កសិករ​ចិញ្ចឹម​ត្រី​ខ្នាតតូច​ដែល​ប្រើ​ទុន​តិច រយៈពេល​ពី​៦-៨​ខែ ទទួលបាន​ប្រាក់ចំណូល​ប្រមាណ​១៥០-២៨០​ដុល្លារ​។ ចំណែក​កសិករ​ចិញ្ចឹម​ត្រី​ខ្នាតតូច​ដែល​ប្រើ​ទុន​ច្រើន រយៈពេល​ពី ៨-១០​ខែ ទទួលបាន​ប្រាក់​ចំណូល​ពី​៤០០-១២០០​ដុល្លា​។ តាម​ផែនការ​សកម្មភាព​កសិក​រ​ច​ញ្ចឹម​ត្រី​ក្នុង​ឆ្នាំ​២០២០ សរុប​ចំនួន ៦៣៥​គ្រួសារ ដោយ​គម្រោង​បាន​ចងក្រង​ជា​១៥​បណ្ដុំ​កសិករ​ចិញ្ចឹម​ត្រី ស្មើរ​នឹង​៣៥​ក្រុម ក្នុង​ខេត្ត​គោលដៅ​ទាំង​៥ រួមមាន កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ និង​បន្ទាយមានជ័យ​។​

​នា​ដើមឆ្នាំ​២០២១ សមាជិក​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​និង​វាយតម្លៃ (PMEU) ក៏ដូចជា​គណៈប្រតិភូ​រួមមាន​តំណាង​ស្ថានទូត​ជប៉ុន តំណាង​អង្គការ​JICA និង​តំណាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៃ​គម្រោង​នេះ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​និង​វាយតម្លៃ​អំពី​សមិទ្ធផល នៃ​ការអនុវត្ត​គម្រោង​ជាក់ស្តែង ដោយ​បាន​សាកសួរ​ព័ត៌មាន និង​សម្ភាសន៍​ជាមួយ​កសិករ បាន​បង្ហាញឱ្យឃើញថា កសិករ​សប្បាយរីករាយ ដោយ​ទទួលបាន​ផល​ត្រី​ច្រើន​ពី​គម្រោង​នេះ បើ​ធៀប​ទៅនឹង​ឆ្នាំ​មុនៗ​។ យោង​តាម​លទ្ធផល​ខាងលើ គណៈប្រតិភូ​បាន​ស្នើ​ឲ្យ​គម្រោង​អនុវត្ត​សកម្មភាព​បន្តទៀត​។​

Filed in: ព័ត៌មានជាតិ