ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​រថយន្ត​ធុន​យក្ស ប្រភេទ​វេ​អង ​ចៃដន្យ​សំណាងអាក្រក់ ត្រូវបាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច​មេព្រៃ នៃ​អធិការ​ខាងជើង​បឹង​ទន្លេសាប​

​រថយន្ត​ធុន​យក្ស ប្រភេទ​វេ​អង ​ចៃដន្យ​សំណាងអាក្រក់ ត្រូវបាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច​មេព្រៃ នៃ​អធិការ​ខាងជើង​បឹង​ទន្លេសាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រថយន្ត​ធុន​យក្ស ប្រភេទ​វេ​អង បាន​បង្រួម​ខ្លួន​យ៉ាង​តូច ដឹក​ឈើ​ខុសច្បាប់ ចេញ​ក្រោម​ឃ្លៀក​សមត្ថកិច្ច​បរិស្ថាន​នៃ​ស្នាក់ការ​អូ​ងា​វ ដោយ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច ដាក់​ឈើ​ថ្មី ពីក្រោម ទិញ​ឈើ​ចាស់ៗ​ដាក់​គ្របពីលើ ដើម្បី បំភ័ន្ត​ភ្នែក​សមត្ថកិច្ច តែ​ចៃដន្យ​សំណាងអាក្រក់ ត្រូវបាន​ជាប់អន្ទាក់​ស​ម​ត្ថ​កិច្ច​មេព្រៃ នៃ​អធិការ​ខាងជើង​បឹង​ទន្លេសាប​។​

​តាម​ប្រភព​ព័ត៌មាន រាយការណ៍ ថា​តាមពិត រូបភាព​នេះ​គឺ​ក្រុម​ឈ្មួញ​បាន​រកស៊ី​កាក់កប ជាច្រើន​ឆ្នាំ​មកហើយ ដោយ​គេ​ត្រូវ រ៉ូវ​ជាមួយ​នឹង​សមត្ថកិច្ច មួយចំនួន​តូច​នៅ​មូលដ្ឋាន រួច​ហើយ​ធ្វើ​ចរាចរណ៍ បាន​យ៉ាង​រលូន ដោយ​ក្រុម​ឈ្មួញ​បាន​ទិញ​ឈើ​ពី​អ្នកភូមិ ដែល​បាន​ចូល​លួច​ទៅ​កាប់​នៅក្នុង​ព្រៃ​ឡង់ ហើយ​ដឹក​ចូលមក អូ​ងាវ​ក្នុង​ភូមិសាស្ត្រ​ដែន​ព្រៃ​ឡង់​និង​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​បំផុត​ពី​សមត្ថកិច្ច​បរិ​ស្ថាន​។​

​ក្នុងនោះ​មហាជន​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ថា​ហេតុអ្វី បាន​ជា​សកម្មភាព ដឹកឈើ​ដោយ​ខុសច្បាប់ ដោយ​រូបភាព រថយន្ត​វេ​អងដឹក​ចេញ​បាន​យ៉ាង​រលូន​ដូច្នេះ​ទៅវិញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មានការ​ត្រូវរ៉ូវ​គ្នា​អស់​ហើយ បាន​ជា​សកម្មភាព ដឹកឈើ​ដោយ​ខុសច្បាប់​នេះ អាច​ចរាចរណ៍​បាន​យ៉ាង​ស្រួល​។​

​ប្រជាពលរដ្ឋ​មាន​ការ​កោត​សរសេី​រដល់លោក​ហោ ភា​ជ នាយរង​អធិការ​ខាងជើង​បឹង​ទន្លេសាប បាន​បញ្ជារ​ឲ្យ កម្លាំង​ជំនាញ រដ្ឋបាល​ព្រៃឈើ ស្ទាក់​ចាប់​រថយន្ត​វេ​អងដែល​បាន​ដឹក​ឈើ​ចេញពី តំបន់​អូរ​ងាវ​ក្នុង​ដែន​ព្រៃ​ឡង់ ចេញ​ឆ្លងកាត់ ឃុំ​ទំរីង ឆ្ពោះ​ទៅ​ដាក់ នៅឯ​ខេត្ត​កំពត តែ​ត្រូវ​បាន​បង្ក្រាប​ទាន់ពេលវេលា​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​មានឈ្មោះ លោក និត ដែល​ជា​ឈ្មួញ​ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម ក្នុង​ការប្រមូលទិញ​ឈើ ពី ប្រជាពលរដ្ឋ ដែល​ទៅ​លួច​អារ នៅក្នុង​ដែន​ជម្រក​ព្រៃ​ឡ​ង់ បាន លាត់​ដោះ​ឲ្យ​សមត្ថកិច្ច​ម៉ឹម ជា​ថ្នូរ​និង​មិន​ចាប់ បង្កើត ជា​យុទ្ធ​សាសន៍ នៃ​អំពើ​ពុករលួយ បាន​ចាប់​ដៃគូរ​សហការ យ៉ាង​ល្អប្រសើរ ជាមួយ​នឹង​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​នៅ តំបន់​ខាងលើ ដើម្បី ធ្វើ​សកម្មភាព​ដឹកឈើ​ទាំង​អស់នេះ​ទៅ​លក់​នៅ​ឯ​ទីផ្សារ​ក្នុង​ខេត្ត​កំពត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ​ចាំមើល សមត្ថកិច្ច ឃាត់​រថយន្ត បាន​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ដង្ហើមចង្រិត ព្រោះ​មាន​ប្រភព​មួយ​ទម្លាយ​ថា ឈ្មួញ​ឈើ​ឈ្មោះ​និត កំពុងតែ ដុតដៃ​ដុតជើង ស្វះស្វែង អ្នកតូច​អ្នកធំ ដើម្បី​ដោះ​លែង​ឡាន (​លឺថា​ឈើ​ថ្មី​ច្រើន​ហើយ​កំពុង​ត្រូវរ​ត់​ការពិន័យ​ជា​ឈើ​ថ្មី​ច្រើនគិប មក​ជា​ឈើ​តិច​គិ​បវិញ មហាជន​កំពុងតែ​ចាំ​មើល​តើ​កា​ពិន័យ​របស់​គេ​យ៉ាងណា​) ។

​ឈ្មោះ ត្រា​ជា​ម្ចាស់​រថយន្ត​ដែល​សំគំនិត​គ្នា​ជាមួយ​ឈ្មោះ​និត ហើយ​កំពុង​រួម​គ្នា​រត់​ការ​ពី​ឈើ​ច្រើន​មក​ឈើ​តិច ហើយ​ឈើ​ត្រា​នឹង​ក៏​ជា​ឈ្មួយ​ឈើ​ដុស​ស្លែ​ម្នាក់​ដែរ​នៅ​ស្រុក​សណ្តាន់​ ៕

Filed in: ព័ត៌មានជាតិ