ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម វេង សាខុន ÷​ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ដំណាំ​រដូវវស្សា​ឆ្នាំ ២០២១ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១!

ឯកឧត្តម វេង សាខុន ÷​ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ដំណាំ​រដូវវស្សា​ឆ្នាំ ២០២១ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ល្បឿន​នៃ​ការងារ​បង្កបង្កើនផល​ដំណាំ​រដូវវស្សា​ឆ្នាំ ២០២១ គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១
I.​ល្បឿន​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១​ប់​)៖
១- ការងារ​ដាំ​ដុះ ៖
​ក – លទ្ធផល​ភ្ជួរ​រាស់​រៀបចំ​ដី​សម្រេចបាន​ចំនួន ២ ១៤៥ ០០៦​ហ​.​ត ក្នុងនោះ ភ្ជួរ​រាស់​ដោយ​គោ​ក្របី​ចំនួន ៨ ៨៩៨​ហ​.​ត ស្មើនឹង ០,៤១% និង​ដោយ​គ្រឿងយន្ត​ចំនួន ២ ១៣៦ ១០៨​ហ​.​ត ស្មើនឹង ៩៩,៥៩% តិច​ជាង​ឆ្នាំ​មុន ២២ ១៨៥​ហ​.​ត​។​
​ខ – សាប​បាន​សរុប​ចំនួន ៩ ៩៣៩​ហ​.​ត លើស​ឆ្នាំមុន​ចំនួន ៣ ៩៨០​ហ​.​ត​។​
​គ – លទ្ធផល​ស្ទូង​និង​ព្រោះ​សម្រេចបាន​ចំនួន ១ ៩៨៣ ០៤៥​ហ​.​ត ស្មើនឹង ៧៦,០១% នៃ​ផែនការ ២ ៦០៩ ០៦៥​ហ​.​ត លើស​ឆ្នាំមុន ១៩១ ០៨១​ហ​.​ត និង​ស្រូវ​តាម​ប្រភេទ​រួមមាន​៖
– ស្រូវស្រាល​ចំនួន ៧២៦ ១៧៣​ហ​.​ត លើស​ឆ្នាំមុន ១៣០ ៨៦៤​ហ​.​ត​
– ស្រូវកណ្ដាល​ចំនួន ៨៨១ ៧៦៥​ហ​.​ត លើស​ឆ្នាំមុន ៥០ ៥៩៧​ហ​.​ត​
– ស្រូវធ្ងន់​ចំនួន ៣៣៥ ៧៣៨​ហ​.​ត លើស​ឆ្នាំមុន ២០ ៩៣៩​ហ​.​ត​
– ស្រូវចម្ការ​ចំនួន ១៧ ៨៧១​ហ​.​ត លើស​ឆ្នាំមុន ១៨៩​ហ​.​ត​
– ស្រូវ​ទ្បើង​ទឹក​ចំនួន ២១ ៤៩៨​ហ​.​ត តិច​ជាង​ឆ្នាំ​មុន ១១ ៥០៨​ហ​.​ត​។​
II.​ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​ឧស្សាហកម្ម​រដូវវស្សា​ឆ្នាំ​២០២១
​ក​-​ផ្ទៃ​ដី​ដំណាំ​សាក​វប្បកម្ម (​ពោត​ស ដំឡូងជ្វា បន្លែ​គ្រប់​មុខ ម្ទេស ឪឡឹក​) អនុវត្ដ​បាន​ចំនួន ៤៣ ២០២​ហ​.​ត ស្មើនឹង ៨០,៤៧ ភាគរយ​នៃ​ផែនការ ៥៣ ៦៨៦​ហ​.​ត តិច​ជាង​ឆ្នាំ​មុន ៦៩០​ហ​.​ត​។​
​ខ​-​ផ្ទៃ​ដី​ដំណាំ​ឧស្សាហកម្ម (​ពោត​ក្រហម ដំឡូង​មី សណ្តែកបាយ សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រ​ចៅ ឈូក​) អនុវត្ដ​បាន​ចំនួន ៦៤៩ ៦៩៦​ហ​.​ត ស្មើនឹង ៧៩,២៣​ភាគរយ​នៃ​ផែនការ ៨១៩ ៩៨៩​ហ​.​ត លើស​ឆ្នាំមុន ៤ ១៨៥​ហ​.​ត​។​
III. សេចក្តីសន្និដ្ឋាន​
​ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១​នេះ សម្រេចបាន ៧៦,០១ ភាគរយ នៃ​ផែនការ (​ឆ្នាំមុន​សម្រេចបាន ៦៩,២៤ ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​) រីឯ​ដំណាំ​សាក​វប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម សម្រេចបាន ៧៩​ភាគរយ (​ឆ្នាំមុន​សម្រេចបាន ៧៥​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​។ ទន្ទឹមនឹងនេះ ក្រសួង​បាន​ណែនាំ​ដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​រួមទាំង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី ខេត្ត​ទាំងអស់​ឱ្យ​ខិតខំ​ជំរុញ​ប្រជាកសិករ​ក្នុង​ការរៀបចំ​ដី ភ្ជួរ​រាស់ សាប ព្រោះ តាម​បច្ចេកទេស​កសិកម្ម​សម​ស្រប ដើម្បី​ឲ្យទាន់​រដូវ​កាលដាំដុះ​។ លើសពីនេះ​ទៀត ក្រសួង​ក៏​បាន​ជំរុញ​ឱ្យ​អង្គភាព​ជំនាញ​បន្ត​ចុះ​ពិនិត្យ​តាមដាន​សុខភាព​សត្វ ការអន្តរាគមន៍​ចុះ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ ដោយ​បង្កើន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​សត្វ​ផ្សេងៗ ជាពិសេស​ទប់ស្កាត់​ចលនា​សត្វ​ដោយ​ខុស​ច្បាប់​នៅ​តាម​បណ្តា​រាជធានី ខេត្ត​ជាប់​ជាប្រចាំ រួម​ទាំង​បទល្មើស​ជលផល និង​ព្រៃឈើ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ