ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​​ឧត្តមសេនីយ៍ទោ សេង ធា​រិន អញ្ជើញ​ចុះ​សំណេះសំណាល កងកម្លាំង​ចម្រុះ​ទិស​ទី​១ កំពុង​ប្រតិបិត្ត​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​

​​ឧត្តមសេនីយ៍ទោ សេង ធា​រិន អញ្ជើញ​ចុះ​សំណេះសំណាល កងកម្លាំង​ចម្រុះ​ទិស​ទី​១ កំពុង​ប្រតិបិត្ត​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០២១​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេ​បញ្ជារ​ការរង នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់ គោលដៅ​ធ្វើ​ចត្តា​ឡី​ស័ក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ យោធភូមិភាគ​ទី​៥ អមដំណើរ​ដោយ​លោក​មេបញ្ជាការ​ទិស​ទី​១ បន្ទាយមានជ័យ លោកស្នងការ​នគរបាល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ត្រួតពិនិត្យ គោលដៅ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ការនាំ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់ ទីតាំង​បិទ​ខ្ទប់​ជំងឺ​កូវី​ដ​១៩ និង​ចូលរួម​ផ្សព្វផ្សាយ វិធានការ​បំរាម​គោចរ របស់​រដ្ឋបាល​ខេត្ត និង​វិធានការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​សូមបញ្ជាក់​ថា ក្រោយ​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ នៅ​ទីតាំង​ថ្មី ក្នុង​ក្រុង​សិរីសោភ័ណ ជា​បន្តបន្ទាប់ កងកម្លាំង​យោធា​ទិស​ទី​១ យោធភូមិភាគ​ទី​៥ និង​កងកម្លាំង​ចម្រុះ បាន​ចុះ​អនុវត្តន៍ បិត​ខ្ទប់ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល ចូល​សហគមន៍ និង​ទៅ​តំបន់​ផ្សេងទៀត តាម​បទបញ្ជា របស់ ឯកឧត្តម អភិបាល​ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​គូសបញ្ជាក់ថា ក្រុង​សិរីសោភ័ណ គឺជា​ក្រុង​ទី​២ ដែល​មាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ គួរអោយ​ព្រួយបារម្ភ បន្ទាប់​ពី​ក្រុង​ប៉ោយ​ប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​រយះពេល​ចុងក្រោយ​នេះ អត្រា​នៃ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​ក្រុង​ប៉ោយ​ប៉ែត​មាន​ការថយចុះ ប៉ុន្តែ​មាន​ការកើនឡើង​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ និង​កង​កម្លាំងចម្រុះ​ចុះ​អនុវត្ត​វិធាន​ទប់ស្កាត់ និង​កាត់ផ្តាច់​អោយបាន​ទាន់​ពេលវេលា​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន ក៏​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ និង​កងកម្លាំង​ចម្រុះ​ទាំងអស់ ដែល​បាន​ខិតខំ បំពេញ​ភារកិច្ច​ទាំងយប់​ទាំង​ថ្ងៃ ដោយ​មិន​គិត​ពី​ការនឿយហត់ រួមដៃគ្នា​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។

​ជាពិសេស​សូម​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​បំពេញ​ប្រតិបត្តិការ អនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​អនាម័យ​របស់​ក្រសួង​សុខាភិបាល កុំអោយ​មាន​ឆ្លង​មក​ខ្លួន​យើង ក្រុមគ្រួសារ អង្គភាព​ឬ​ស្ថាប័ន ដែល​ធ្វើ​ប៉ះពាល់ បេសកម្ម​ប្រតិបត្តិការ​ទប់ស្កាត់​មេរោគ​ដ៏​កាច​សាហាវ​នេះ​។​

Filed in: ព័ត៌មានជាតិ