ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះ​អគ្គីភ័យ​ចំនួន ០៤​នាក់ បាន​ទទួល​ថវិកា និង ក្តារ​ម្ឈូស ពី​សំណាក់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ លោក​អភិបាល​ខណ្ឌ​ដូនពេញ​

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​គ្រោះ​អគ្គីភ័យ​ចំនួន ០៤​នាក់ បាន​ទទួល​ថវិកា និង ក្តារ​ម្ឈូស ពី​សំណាក់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ តាមរយៈ លោក​អភិបាល​ខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នាំយក​បច្ច័យ និង ក្តារ​មឈូស​ចំនួន ០៤ ជា​ការចូលរួម​រំលែក​មរណទុក្ខ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជាមួយ​ក្រុម​គ្រួសារ​សព​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ០៤​នាក់ ដែល​បាន​បាត់បង់​ជីវិត ក្នុង​ឧបទ្ទវហេតុ​គ្រោះ​អគ្គីភ័យ នៅ​យប់​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៤:០០​នាទី ស្ថិ​នៅ​ផ្លូវ​លេខ​២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។

​ស្ថិតក្នុង​ស្ថានភាព​ដ៏​សោកសង្រេង​នេះ លោក​អភិបាល បានប្រគល់​ថវិកា​ចំនួន ១​លាន​រៀល និង​ក្តារ​ម្ឈូស​ចំនួន​០៤ សរុប​ថវិកា​ចំនួន ៧​លាន​រៀល ជូន​ដល់​គ្រួសារ​សព​នីមួយៗ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ក្រុមគ្រួសារ​សព​ទាំង​៤ ក៏​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត និង​រក​អ្វី​មក​ប្រៀបផ្ទឹម​មិន​បាន​ឡើយ​ចំពោះ​ទឹកចិត្ត សណ្តោស​ប្រណី ប្រកប​ដោយ​សប្បុរសធម៌​របស់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នៅពេល​ដែល​ពួកគាត់​ជួប​ទុក្ខលំបាក​។ ក្រោយពី​បាន​ទទួល​នូវ​បច្ច័យ​និង​ក្តារ​មក​ឈូស​រួច តំណាង​ក្រុមគ្រួសារ​សព​ទាំង​០៤​នាក់ បាន​គោរព​ជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ និង​ក្រុមការងារ ទាំងអស់ សូម​ទទួលបាន​នូវ​ជោគជ័យ​គ្រប់​ភារកិច្ច ឈ្នះ​អស់​មារ​សត្រូវ និង​សុខភាព​ល្អ​បរិបូរណ៍ ព្រមទាំង​ជៀសផុត​ពី​ជម្ងឺ​កាច​សាហាវ​ទាំងពួង កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​គោរព​អរគុណ​🙏😍
​

Filed in: ព័ត៌មានជាតិ