ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធាន​ក្រសួង​សុខាភិបាល និង​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​ពពាក់ពពូន ផឹកស៊ី​នៅ​តាម​ទីសាធារណៈ​

​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឱ្យ​ពង្រឹង​ការអនុវត្ត​វិធាន​ក្រសួង​សុខាភិបាល និង​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ​ពពាក់ពពូន ផឹកស៊ី​នៅ​តាម​ទីសាធារណៈ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពង្រឹង​ការអនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល​ឱ្យ​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្រៅ​ពី​មិន​អនុញ្ញាត​ឱ្យ​បើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ក្លឹប​ហាត់ប្រាណ​ជាដើម​ហើយ​នោះ ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការជួប​ជុំ​គ្នា​ពពាក់ពពូន ផឹកស៊ី​នៅ​តាម​ទី​សាធារណៈ​ដែរ​។ អ្នក​ដែល​ប្រព្រឹត្ត​ករណីនេះ ត្រូវតែ​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច យក​មក​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​ថែមទៀត​។​

​ការជំរុញ​របស់ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខាងលើ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​តាមរយៈ Video conference ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ៖ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវតែ​ពង្រឹង​ការអនុវត្ត​វិធាន​របស់​ក្រសួង​សុខាភិបាល​ឱ្យ​ម៉ឺងម៉ាត់​បំផុត ដោយសារ​ថា ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ​នេះ នៅតែ​បន្ត​ការរីក​រាលដាល​មិន​ឈប់ឈរ​នូវឡើយ​។

​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង នគរបាល និង​កងរាជអាវុធហត្ថ ត្រូវតែ​ដាក់​កម្លាំង​ល្បាត​នៅក្នុង​មូលដ្ឋាន​ទាំង​យប់ ទាំង​ថ្ងៃ ក្រៅ​ពី​មិន​អនុញ្ញាត​ឱ្យ​បើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ក្លឹប​ហាត់ប្រាណ​ជាដើម​ហើយ​នោះ យើង​ក៏​មិន​អនុញ្ញាត​ឱ្យ​ក្មេងស្ទាវ​ជួបជុំ​គ្នា​ពពាក់ពពូន ផឹកស៊ី​នៅ​តាម​ទី​សាធារណៈ​ដែរ ដូចជា​នៅ​ផ្លូវ​៦០​ម៉ែត្រ ឬ​នៅ​តំបន់​លី​យ៉ុង​ផាត់​ជាដើម​។
​អ្នក​ដែល​ប្រព្រឹត្ត​ករណីនេះ​ត្រូវតែ​ឃាត់​ខ្លួន​ដោយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច យក​មក​អប់រំ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​សាធារណៈ​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​មិន​បាន​ហាមឃាត់​ចំពោះ​ការហូបចុក​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ​។​
​លោក​អភិបាល​បន្តទៀតថា ៖ ការ​បណ្តែតបណ្តោយ​ឱ្យមាន​ការលួចបើក​កា​រ៉ា​អូ​ខេ ក្លឹប​កំសាន្ត ហាង​ម៉ា​ស្យា ក្លឹប​ហាត់ប្រាណ​ជាដើម នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន ហើយ​ស្រាប់តែ​ទីតាំង​ទាំង​នោះ​បាន​ផ្ទុះឡើង​នូវ​ជំងឺ​កូវី​ដ​-១៩ អភិបាល​ខណ្ឌ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

​ក្នុងនោះ​ដែរ​អាជ្ញាធ​រខណ្ឌ​បាន​លើកឡើង​ថា ជ​ងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​កើតមាន​នៅក្នុង​មូលដ្ឋាន​រាល់ថ្ងៃ ហើយ​ភាគច្រើន​កើត​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម ដែល​មាន​កម្មករ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន នៅ​ទីនោះ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី អាជ្ញាធរ​ខណ្ឌ​នឹង​ពង្រឹង​ការអនុវត្ត​វិធានការ​ម៉ឺងម៉ាត់​បំផុត ទៅ​តាម​ការណែនាំ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​នេះ បន្ថែមទៀត​។​

​ចំពោះ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​វិញ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ៖ នៅ​ភ្នំពេញ ប្រជាពលរដ្ឋ​មួយចំនួន​តូច មិន​ទាន់​មក​ទទួល​ការចាក់​វ៉ាក់សាំង​នូវ​ឡើង​ទេ ដូច្នេះ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​ចុះ​ស្រង់​ស្ថិតិ និង​ស្វែងរក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់ ថា​តើ​ហេតុ​អ្វី​មក​ដល់​ម៉ោង​នេះ​ហើយ ពួក​គាត់​នៅ​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​។ លោក​បន្តថា ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ការចាក់​វ៉ាក់សាំង​នេះ​នៅ​តាម​មណ្ឌល​សុខភាព​ខណ្ឌ​ទាំងអស់ ដោយ​ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​២៧ ខែ​មិថុនា​នេះ រហូត​ដល់​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១​។​

​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង រួសរាន់​មក​ទទួល​ចាក់ វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​យើង បាន​បន្ត​ទៅ​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ