ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ បាន​អញ្ជើក​មក​ពិនិត្យ​ខ្សែច្រវាក់​ផលិត​កម្ម​ជី​ធម្មជាតិ របស់​ក្រុមហ៊ុន ហ៊ុន​យន់ អេ​ហ្គ្រី​ខ​ល​ឈ័រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ បាន​អញ្ជើក​មក​ពិនិត្យ​ខ្សែច្រវាក់​ផលិត​កម្ម​ជី​ធម្មជាតិ របស់​ក្រុមហ៊ុន ហ៊ុន​យន់ អេ​ហ្គ្រី​ខ​ល​ឈ័រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​) នា​ព្រឹក​ថ្ងៃ​សៅរ៍ ២​រោច ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អមដំណើរ​ដោយ​មន្ត្រី​ជំនាញ បាន​អញ្ជើក​មក​ពិនិត្យ​ខ្សែច្រវាក់​ផលិត​កម្ម​ជី​ធម្មជាតិ របស់​ក្រុមហ៊ុន ហ៊ុន​យន់ អេ​ហ្គ្រី​ខ​ល​ឈ័រ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​លោក យុន សុផាត នាយក​ក្រុមហ៊ុន​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា​សិប្បកម្ម​ជីធម្មជាតិ​ភ្នំពេញ បានចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​នៅ​ឆ្នាំ​២០១៣​។

​បច្ចុប្បន្ន សិប្បកម្ម​ជីធម្មជាតិ​មានលទ្ធភាព​ផលិត​ជី​បាន ២០-៣០​តោន​/​ថ្ងៃ (​បរិមាណ​នេះ​អាស្រ័យ​លើ​ធាតុអាកា​សក្តៅ ឬ​ភ្លៀង​) ព្រោះ​ត្រូវការ​កំដៅ​ដ្ងៃ​សម្រាប់​ហាល​វត្ថុធាតុដើម ហើយ​ផលិតផល​ត្រូវ​បាន​លក់​ចែកចាយ​ជូន​អតិឋិជន​នៅ​ទីជិត ឆ្ងាយ​ទៅ​តាម​តម្រូវការ​ក្នុងតម្លៃ ២៥០$/​តោន (​តម្លៃ​នេះ​អាស្រ័យ​លើ​សាវា​ដឹកជញ្ជូន​)​។

​វត្ថុធាតុដើម​ដែល​ក្រុមហ៊ុន​ប្រើ​មានដូចជា​៖ លាមក​មាន់ គោ ជ្រូក កន្ទក់ ផេះ​អង្កាម ឆ្អឹង​គោ និង​ថ្មកំបោរ​។​ល​។ ដោយឡែក ប្រភេទ​ជី​ទឹក​ប្រើ​វត្ថុធាតុដើម​ដូចជា​៖ គ្រប់​ប្រភេទ​សំណល់​បន្លែ ផ្លែឈើ ស្បែក​គោ និង​សំណល់​ត្រី​សមុទ្រ​។​ល​។ ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​ផលិត​ជី​បាន ២ ៥០៧​តោន ហើយ ៦​ខែ ដើមឆ្នាំ​២០២១ នេះ​ក្រុមហ៊ុន​ផលិត​បាន ១ ០៣៥​តោន ដោយ​ចែក ចេញ​ជា​ប្រភេទ​ជី​គ្រាប់ ទឹក និង​ម្សៅ​កំបោរ​។
​
ដោយសារ​សេចក្តីត្រូវកា​រ​ជី​ធម្មជាតិ​ចេះ​តែ​មាន​ការកើនឡើង ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​សក្តានុពល​ផលិត​ជី​ឲ្យបាន ៥០-១០០​តោន​/​ថ្ងៃ​។ លោក នាយក​បាន​បន្តទៀតថា​បងប្អូន​កម្មករ​ភាគច្រើន​គឺជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ ឃុំ ស្រុក​នេះ​តែម្តង ជាង​នេះ​ទៅទៀត​ក៏​មាន​បងប្អូន​សិល្បករ​ល្បីៗ​មក​បម្រើការ​ក្នុង​ក្រុមហ៊ុន​នេះ​ផងដែរ ដើម្បី​ផ្សាភ្ជាប់​រវាង​សិល្ប កសិកម្ម ដើម្បី​បម្រើ​កសិករ​។
​លោក​បាន​ថ្លែង​អណរ​គុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​មន្ត្រី​ជំនាញ​ដែល​បាន​ជួយ​គាំទ្រ និង​លើក ទឹកចិត្ត​ដល់​សកម្មភាព​សិប្បកម្ម​ជី​ឲ្យបាន​ដំណើរការ​តាំងពី​ថ្ងៃចា​ប់​ផ្តើម រហូតមក​ទល់​បច្ចុប្បន្ន និង​ជា​ពិសេស​បាន​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ក្នុងការ​បញ្ចុះតម្លៃ​អគ្គីសនី ដែល​ចូលរួម​កាត់បន្ថយ​តម្លៃ​ដើម​ផលិត​បាន​មួយកម្រិត​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​របស់​សិប្ប​កម្ម​ជីធម្មជាតិ​ភ្នំពេញ​ដែល​សម្រេចបាន​នាពេលនេះ​។

​ភ្ជាប់​ជាមួយ​សមិទ្ធផល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​លើ​ក ទឹកចិត្ត និង​គាំទ្រ​ក្រុមហ៊ុន​ឲ្យ​ពង្រីក​សក្តានុពល​ផលិត​ជីធម្មជាតិ​នេះ​ដើម្បី​ចូលរួម​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក តប​តាម​កំណើន​នៃ​ការប្រើ​ជីធម្មជាតិ​សម្រាប់​ដំណាំ​បន្លែ ចូលរួម​ថែរក្សា និង​កែលម្អ​គុណភាព​ដី​កសិកម្ម កាត់បន្ថយ​ហា​នី​ភ័យ​ដោយសារ​ការប្រើ​ជីគីមី​លើ​កសិផល និង​សុខភាព​សាធារណ កាត់បន្ថយ​ការ​នាំចូល និង​ប្រើប្រាស់​ជីគីមី និង​ជា​ពិសេស​ចូលរួម​ប្រើប្រាស់​វត្ថុធាតុដើម​ផលិត​ក្នុងស្រុក ប្រើប្រាស់​កាកសំណល់​បន្លែ ផ្លែឈើ លាមក​សត្វ​ដែល​សុទ្ធតែ​ជា​វត្ថុធាតុដើម​មា​ន​ប្រយោជន៍ ប៉ុន្តែ​ត្រូវបាន​មើលរំលង​។

​ការកែច្នៃ​វត្ថុធាតុដើម​ទាំងអស់នេះ ក្រសួង​សូម​ធ្វើ​ការគាំទ្រ លើកទឹកចិត្ត និង​រង់ចាំ​ផ្តល់​កិច្ចសហការ​បន្ថែម​ទាំង​បច្ចេកទេស​កែច្នៃ វេច​ខ្ចប់ និង​និតិ​វិធិ​ច្បាស់​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន ការប្រកួតប្រជែង បរិយាប័​ន្ន និង​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​គោលនយោបាយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​របស់​ក្រសួង ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និរន្តរភាព និង​វិបុល ភាព​។

​សំខាន់​ជាង​នេះ ដោយ​សារ​ជា​ក្រុមហ៊ុន​ក្នុងស្រុក បង្កើត​ដោយ​កូន​ខ្មែរ បានបញ្ចប់​ការ សិក្សា​ពី​ក្រៅប្រទេស នាំ​យក​ចំណេះដឹង និង​បទពិសោធន៍​មក​អភិវឌ្ឍន៍​ប្រទេស​កំណើត​ខ្លួន​
​លោក​រដ្ឋមន្ត្រី​ថា​នឹង​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន មក​សហកា​រទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​ពង្រីក​ផលិតភាព​ផលិតកម្ម លើកកម្ពស់​គុណភាព​ផលិត សុខុមាលភាព​កម្មករ បរិយាកាស​កន្លែ​ការងារ​ល្អ ឆ្លើយតប​តាម​ស្តង់ដារ​ជាតិ​មួយ​ជាក់លាក់ ចូលរួម​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ជី​នាំចូល និង​ជា​ពិសេស​រក្សាបាន​នូវ​និរន្តរភាព​ផលិតកម្ម និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។​
​ក្នុង​ឱកាស​នេះ ក្រុមហ៊ុន​បាន​ជូន​ជីធម្មជាតិ​ប្រភេទ​គ្រាប់​ដល់​ឯកឧត្ត​រដ្ឋមន្ត្រី​ចំនួ​ន ១០​តោន ទឹក ១០​កេះ និង​ម្សៅ​កំបោរ​សរីរាង្គ ១០​តោន​ផងដែរ ដើម្បី​យក​ទៅ​ចែក​ជូន​កសិក​រសាក​ពិសោធន៍​។​

Filed in: ព័ត៌មានជាតិ