ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបានរ​ម៉ក​កង់​បី​ពិសេស សម្រាប់​ដឹក​ជញ្ជូន​អ្នកជំងឺ និង​អាវ​ការពារ​សម្រាប់​បុគ្គលិក​សុខាភិបាល ពី​ក្រុមហ៊ុន​ឯកជន​ចំនួន​២

​រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបានរ​ម៉ក​កង់​បី​ពិសេស សម្រាប់​ដឹក​ជញ្ជូន​អ្នកជំងឺ និង​អាវ​ការពារ​សម្រាប់​បុគ្គលិក​សុខាភិបាល ពី​ក្រុមហ៊ុន​ឯកជន​ចំនួន​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ក្រុមហ៊ុន Bajaj និង​ក្រុមហ៊ុន Grab បានប្រគល់រ​ម៉ក​កង់​បី​ពិសេស សម្រាប់​ដឹក​ជញ្ជូន​អ្នកជំងឺ ឬ​វ៉ាក់សាំង ចំនួន ៣​គ្រឿង និង​អាវ​ការពារ សម្រាប់​បុគ្គលិក​សុខាភិបាល​ជា​ច្រើន​មុខ​ទៀត ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​មធ្យោបាយ​ដឹកជញ្ជូន​បម្រើ​ការងា​រទប់​ស្កាត់ការ​រីក​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩ ខណៈ​ដែល​ជម្ងឺ​នេះ​បាន​នឹង​កំពុង​រីក​រាលដាល​ក្នុង​ព្រឹត្តការណ៍​សហគម​ន៍​២០​កុម្ភៈ​នូវឡើយ​។​

​ពិធី​ប្រគល់​នឹង​ទទួល​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​មិថុនា​ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី ដេ​វ​យ៉ា​នី ឃុ​ប្រា​ហ្គា​ដេ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុុជា​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ហួត ហៃ​ក្នុងឱកាស​នោះ បាន​ថ្លែងថា ៖​ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន Bajaj និង​ក្រុមហ៊ុន Grab ដែល​បាន​ផ្តល់ជូន​នូវរ​ម៉ក​កង់​បី​ពិសេស សម្រាប់​ដឹក​ជញ្ជូន​អ្នកជំងឺ ឬ​វ៉ាក់សាំង ចំនួន ៣​គ្រឿង និង​អាវ​ការពារ សម្រាប់​បុគ្គលិក​សុខាភិបាល​ជា​ច្រើន​មុខ​ទៀត ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​មធ្យោបាយ​ដឹកជញ្ជូន និង​បម្រើ​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ​-១៩​។​

​តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកប​ដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេ​រោគកូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេល​វ​លា​។
​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិតគូ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះ​ភ័យ នៃ​ការ​រាតត្បាត​ពី​មេ​រោគកូ​វីដ​-១៩ (Covid-19)​។
​
សមានចិត្ត​ដ៏​ប្រពៃ​នេះ នឹង​ត្រូវ​បាន​ចងចាំ ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាជន​កម្ពុជា​ទាំងអស់​។​

​គួរបញ្ជាក់​ថា​៖ ក្រុមហ៊ុន Bajaj (​ហនុមាន​អូ​តូ​ត្រេ​ឌី​ង ឯ​.​ក ) បានប្រគល់រ​ម៉ក​កង់​បី​ពិសេស សម្រាប់​ដឹក​ជញ្ជូន​អ្នកជំងឺ ឬ​វ៉ាក់សាំង ចំនួន ៣​គ្រឿង ហើយ​ក្រុមហ៊ុន Grab ហ្គ្រេ​ប (​ខេ​ម​បូឌា​) ឯ​.​ក បាន​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ នូវ​អាវ​ការពារ សម្រាប់​បុគ្គលិក​សុខាភិបាល ដែល​មាន​ដូចជា អាវ​ការពារ​សម្រាប់​បុគ្គលិក​សុខាភិបាល ចំនួន​៨០០០​សម្រាប់​, ម៉ាស់​ប្រភេទ NK95 ចំនួន ៨,០០០​ម៉ាស់​, មួក​ការពារ សម្រាប់​បុគ្គលិក​សុខាភិបាល​ចំនួន​៨,០០០​សម្រាប់​, ស្រោម​ស្បែកជើង សម្រាប់​បុគ្គលិក​សុខាភិបាល ចំនួន​ ៨,០០០​សម្រាប់​៕

Filed in: ព័ត៌មានជាតិ