ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​ទី​៣ (LASED III) ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា តាមរយៈ​ប្រព័ន្ធ Video Conference Zoom Meeting

សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​ទី​៣ (LASED III) ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា  តាមរយៈ​ប្រព័ន្ធ Video Conference Zoom Meeting
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​បឋមាសាឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចូលរួម​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់​ទី​៣ (LASED III) ក្រោម​អធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាមរយៈ​ប្រព័ន្ធ Video Conference Zoom Meeting ដែល​មាន​ការអញ្ជើញ​ចូលរួម​របស់ លោកស្រី Mariam J. Sherman នាយិកា​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ឯកឧត្តម លោកជំទាវ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ទាំង​២៤ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទាំង​២៤​ខេត្ត មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ទាំង​២៤​ខេត្ត មន្ទីរ​ពាក់ព័ន្ធ អង្គការ​ដៃគូ​នានា និង​អង្គភាព​ជំនាញ​តាម​ខេត្ត​គោលដៅ ព្រមទាំង​ប្រជាពលរដ្ឋ​តាម​ខេត្ត​គោលដៅ សរុប​ប្រមាណ​ជា ៥៥០​នាក់​។​
​
គម្រោង​បែងចែក​ដី​សម្បទាន​សង្គម​កិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដំណាក់កាល​ទី​៣ (LASEDIII) គឺជា​គម្រោង​ដែលមាន​សកម្មភាព​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បែងចែក​ដី​ដល់​អ្នកក្រីក្រ​គ្មាន​ដី តាមរយៈ​សម្បទាន​ដី​សង្គមកិច្ច​ដើម្បី​លើកកម្ពស់​ជីវភាព​របស់​គ្រួសារ​ក្រីក្រ​និង​ក្រុម​ងាយ​រងគ្រោះ​។​

គម្រោង​អនុវត្ត​ការធ្វើ​សម្បទាន​ដី​សង្គមកិច្ច​តាម​មូលដ្ឋាន ឃុំ​ដែល​ជា​ការផ្ទេរ​ដីឯកជន​របស់​រដ្ឋ​ទៅ​ដល់​ជនក្រីក្រ​សម្រាប់​គោលបំណង​ប្រើប្រាស់​ជា​លំនៅដ្ឋាន និង​ការធ្វើ​កសិកម្ម​តាម​គ្រួសារ​ដែល​ផ្តួចផ្តើម​ដោយ​ឃុំ​និង​សមាជិក​របស់​ខ្លួន​៖ (i)​ចែក​ដី​របស់​រដ្ឋ​ដែល​សមស្រប​សម្រាប់​ផ្នែក​កសិកម្ម​រួមជាមួយ​នឹង​សេវាកម្ម​គាំទ្រ​សមស្រប​ទៅ​ដល់​គ្រួសារ​ក្រីក្រ​គ្មាន​ដីធ្លី និង​មាន​ដីធ្លី​តិចតួច​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​និង (ii)​ណែនាំ និង​អនុវត្ត​ដំណើរការ​ដោយ​តម្លាភាព​និង​ស្តង់ដារ​ដើម្បី​ពង្រីក​ការអនុវត្ត​សម្បទាន​ដី​សង្គមកិច្ច​ដែល​ផ្តួចផ្តើម ឡើង​នៅ​មូលដ្ឋាន​។​

គម្រោង​នេះ​ចាប់​អនុវត្ត​ដោយ​បែងចែក​ជា​៣​ដំណាក់កាល គឺ​
 ដំណាក់កាល​ទី​១ (LASED-I ) ឆ្នាំ​២០០៨-២០១៥
 ដំណាក់កាល​ទី​២ (LASED-II) ឆ្នាំ​២០១៦-២០២១
 ដំណាក់កាល​ទី​៣ (LASED-III) ឆ្នាំ​២០២០-២០២៦

គម្រោង (LASED-III) ជា​គម្រោង​មួយ​បន្ត​ពី​គម្រោង (LASED-II) ដែល​ទទួល​កម្ចី​ឥណទាន​ពី​ធនាគារពិភពលោក មាន​រយៈពេល​៦​ឆ្នាំ ដែល​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០ និង​បញ្ចប់​នៅ​ខែ​ធ្នូ ឆ្នាំ​២០២៦​។ គម្រោង​មាន​ថវិកា​សរុប ១០៧​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ៩៣​លាន​ដុល្លារ​អាមេរិក ជា​ថវិកា​កម្ចី​ពី​ធនាគារពិភពលោក (IDA) និង​១៤​លាន​ដុល្លារ​អាមេរិក ជា​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា (RGC) ដែល​អនុវត្ត​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​
គម្រោង​គ្របដណ្តប់​លើ​ខេត្ត​គោលដៅ​ដែល​មាន​ដី​សមស្រប​អំណោយផល​សម្រាប់​យកមក​អនុវត្ត លើកលែងតែ​រាជធានី​ភ្នំពេញ ដែល​ផ្តោត​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ការផ្តល់​សេវា​គាំទ្រ​បច្ចេកទេស​សម្រាប់​ការប្រកប​របរ​ចិញ្ចឹមជីវិត​ផ្អែក​លើ​កសិកម្ម​ជា​មូលដ្ឋាន​។​

​លទ្ធផល​រំពឹងទុក​នៃ​គម្រោង គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រហាក់ប្រហែល​ចំនួន ១៥ ០០០ គ្រួសារ​នឹង​ទទួលបាន​ដី​សម្រាប់​រស់នៅ និង​ប្រកប​របរ​កសិកម្ម ព្រមទាំង​ជីវភាព​រស់នៅ​របស់​ពួកគាត់​នឹង​មាន​ការកើនឡើង​តាមរយៈ​ការដាំដុះ​ដំណាំ ការ​ចិញ្ចឹមសត្វ និង​ការរៀបចំ​គ្រប់គ្រង​ជា​សហគមន៍​កសិកម្ម ដើម្បី​និរន្តរភាព​ទៅ​អនាគត​។ ម្យ៉ាងវិញទៀត ពួកគាត់​នឹង​មាន​លទ្ធភាព​ទទួលបាន​ធនធាន​កសិកម្ម ការរៀបចំ​ទៅ​ជា​កសិពាណិជ្ជករ និង​សេវា​សង្គម​ទូទៅ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ផ្លូវថ្នល់​នៅក្នុង​សហគមន៍​នៃ​គម្រោង​ផងដែរ​។​
​

Filed in: ព័ត៌មានជាតិ