ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ទទួល​អំណោយ​សប្បុរសធម៌ ពី​លោកស្រី លីម ម៉េង​អ៊ី​

​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ទទួល​អំណោយ​សប្បុរសធម៌ ពី​លោកស្រី លីម ម៉េង​អ៊ី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​អង្គារ ១៣​កើត ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ទទួល​អំណោយ​សប្បុរសធម៌​ពី​លោកស្រី លីម ម៉េង​អុ​ី នូវ​អង្ករ​ចំនួន​៥០​បាវ ស្មើនឹង​៥០០​គី​ឡូ មី​ជាតិ​ចំនួន​៥០​កេស ទឹកបរិសុទ្ធ​ចំនួន​៥០​កេស ត្រីខកំប៉ុង​ចំនួន ៥០​យួរ និង​អាល់កុល​ចំនួន​៥​កាន ស្មើនឹង​១៥០​លីត្រ ដែល​ផ្តល់ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពត ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌ ក៏​ដូចជា​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់ លោកស្រី លីម ម៉េង​អុ​ី ដែល​បាន​ផ្តល់​នូវ​អំណោយ​សប្បុរសធម៌ នាពេលនេះ​។ ហើយ​នេះ​គឺជា​កាយវិការ​ដ៏​ល្អ​ប្រពៃ​មួយ ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរ ពេល​ដែល​ប្រទេសជាតិ​យើង​កំពុងតែ​ជួបប្រទះ​នូវ​ជំងឺ​កូវី​ដ​-១៩ ហើយ​សព្វថ្ងៃ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ ងាយ​រងគ្រោះ និង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តទៀតថា ចំពោះ​អំណោយ​សប្បុរសធម៌​ទាំងនេះ រដ្ឋបាលខេត្ត និង​ធ្វើ​ការចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក និង​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​កូវី​ដ​-១៩ នៅតាម​មូលដ្ឋាន ឃុំ​-​សង្កាត់​ទាំងអស់​ក្នុង​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ