ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ខួប​៤៤​ឆ្នាំ ! សម្តេច​តេជោ ហ៊ុន សែន​៖ ទោះបី​ពេលនេះ​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន​ដំណក់ នៅពេល​ដែល​ចាកចេញ​ពី​មាតុភូមិ យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​ជាតិ​

​ខួប​៤៤​ឆ្នាំ ! សម្តេច​តេជោ ហ៊ុន សែន​៖ ទោះបី​ពេលនេះ​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន​ដំណក់ នៅពេល​ដែល​ចាកចេញ​ពី​មាតុភូមិ យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​ជាតិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២១​នេះ គឺជា​ខួប​លើក​ទី​៤៤​ឆ្នាំ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ទោះបី​ពេលនេះ​សម្តេច និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​សម្ត​ច​មិនដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន ដំណក់​នៅពេលដែល សម្តេច​ឈាន​ជើង​ចេញពី មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា ដែល​កំពុង​រងគ្រោះ​ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏​កំសត់​ដែល​កំពុង​មាន​ផ្ទៃពោះ ដើម្បី​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ប្រទេស​ជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ខ្លឹមសារ​តាមរយៈ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖

​ទី​២០ ខែមិថុនា គឺជា​ខួប​លើក​ទី​៤៤​ឆ្នាំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២១) នៃ​ថ្ងៃ​ដែល ខ្ញុំ​សម្រេច​ចិត្ត​ដោយ​ការឈឺចាប់​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​តស៊ូ​រំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។ ទោះបី​ពេលនេះ​ខ្លួន​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន​ដំណក់ នៅពេលដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា ដ៏​កំសត់​ដែល​កំពុង​មាន​ផ្ទៃពោះ​។ ខ្ញុំ​អត់​មាន​ជម្រើស​ឲ្យ​ល្អ​ជាង​នេះ​ទេ ព្រោះ​យើង​មិនអាច​សុំ​ការ​អាណិត ពី​ពួក​ប៉ុលពត បានឡើយ​។ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់ និង​ទឹកភ្នែក​នោះ​ហើយ​ដែល​នាំមក​នូវ​សេចក្តីសុខ និង​ការរីក​ចម្រើន​រហូត​សព្វថ្ងៃនេះ​។​

​ខ្ញុំ​ធ្លាប់បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏​ឈឺចាប់​នេះ​ច្រើន​ដង​ហើយ តែ​ខ្ញុំ​មិនទាន់​បាន​បញ្ចេញ​នូវ​ចម្ងល់​ក្នុង​ចិត្ត​ខ្ញុំ​ទាក់ទង​ជាមួយ​ប្រវត្តិ​នេះ ដែល​តាំង​ជា​សំនួរ​ថា ប្រសិនបើ​ខ្ញុំ​មិន​សម្រេច​ចិត្ត​ដឹកនាំ​ការតស៊ូ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​២០ មិថុនា ១៩៧៧ ទេ​តើ​ពេល​នោះ​ពួក ប៉ុល ពត សម្លាប់​ខ្ញុំ​នៅឯណា​? ដោយ​វិធី​ណា​?​។ សំនួរ​បន្ទាប់​តើ​មាន​អ្នកស្នេហាជាតិ​ណា​ផ្សេង​ទៀត​បង្កើត​ឡើង​នូវ​កងកម្លាំង​ប្រដាប់អាវុធ សាមគ្គី​សង្គ្រាះ​ជាតិ​ជំនួស​ខ្ញុំ​ដែរ​ឬទេ​? តើ​ដំណើរ​ឆ្ពោះ​មក​រំដោះ​ប្រទេស​ពី​របប ប៉ុល ពត កើតមាន​ឡើង​បាន​ដោយ​របៀប​ណា​? តើ​មាន​ដំណោះស្រាយ​តាម​រយៈ​ការចចារ និង​កិច្ចព្រមព្រៀង​ប៉ារីស​ឬទេ​? និង​ចុងក្រោយ​តើ​មាន នយោបាយ ឈ្នះ ឈ្នះ ដើម្បី​បញ្ចប់​សង្គ្រាម​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​ឬទេ​?

​សំនួរ​សង្ខេប​ទាំងនេះ តែង​បង្កប់​ក្នុង​ខួរក្បាល​ខ្ញុំ​ជា​និច្ច ហើយ​ខ្ញុំ​ក៏​មិន​អាច​ឆ្លើយ​ជាមួយ​សំនួរ​នេះ​ដោយ​ខ្លួនឯង​បាន​ដែរ ខ្ញុំ​ទុក​ជូន​បងប្អូន​ជនរួមជាតិ​មេត្តា​ជួយ​រក​ចម្លើយ​៕

Filed in: ព័ត៌មានជាតិ