ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​មិត្តភាព​កម្ពុជា​-​វៀតណាម​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​មិត្តភាព​កម្ពុជា​-​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ត្បូងឃ្មុំ​៖ ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​ក្រុមការងារ រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អគារ​មិត្តភាព​កម្ពុជា​-​វៀតណាម នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-១៦ ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​អគារ​មិត្តភាព​កម្ពុជា​មិត្តភាព​កម្ពុជា​-​វៀតណាម នេះ​មាន​ទំហំ​ទទឹង​ប្រវែង ១៨​ម៉ែត្រ បណ្តោយ​ប្រវែង ៦៣​ម៉ែត្រ កម្ពស់ ២​ជាន់ ចំណាយ​ថវិការ​សរុប​ក្នុង​ការសាងសង់​ចំនួន ១,០២៨,៥១០ ដុល្លារ ក្នុង​នោះ​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម បាន​ជួយ​ឧបត្ថម្ភ​ក្នុង​ការសាងសង់​នេះ​ចំនួន ១,១២៧,១១៤ ដុល្លារ នឹង​ធ្វើ​ពិធី​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​នា​ថ្ងៃស្អែក​នេះ​ក្រោម​អធិត​បី​ភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនា​យ​រដ្ឋមន្ត្រ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​។

​ហើយ​នៅ​ថ្ងៃស្អែក​នេះ​ផងដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​រួមមាន​សាលា​សំណាក់ វេទិកា តារាង​បាល់ទាត់ ស្រះ​ទឹក បន្ទប់​អនាម័យ ការដាំ​កូនឈើ ។​ល​។​

Filed in: ព័ត៌មានជាតិ