ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

បង្ក្រាប​បាន​គ្រឿងញៀន​ជិត​៤០ គី​ឡូ ក្នុង​ទឹកដី​ក្រុង​ប៉ោយប៉ែត ដោយ​កម្លាំង​អន្តរាគមន៍​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

បង្ក្រាប​បាន​គ្រឿងញៀន​ជិត​៤០ គី​ឡូ ក្នុង​ទឹកដី​ក្រុង​ប៉ោយប៉ែត ដោយ​កម្លាំង​អន្តរាគមន៍​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង និង​កម្លាំង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​បន្ទាយមានជ័យ​) ៖ នៅវេលា​ម៉ោង​០៨:១៥​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​អធិការដ្ធាន​នគរបា​ល​ក្រុង​ប៉ោយ​ប៉ែត សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤ នាក់ ស្រី ១ នាក់ រួមជាមួយ​វត្ថុតាង​សង្ស័យថា មាន​គ្រឿងញៀន ប្រមាណ​ជិត ៤០ គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​នៅ​ក្រុង​ប៉ោយ​ប៉ែត ។​

​លោក វរសេនីយ៍ទោ បោ​ន សីហា អធិការ​ស្ដីទី​នគរបាល ក្រុង​ប៉ោយប៉ែត បាន​សហការ ចុះ​អនុវត្ត​តាម​ដីការ​បញ្ជា​អោយ​ចូល នៅ​ចំណុច​ផ្ទះល្វែង​១​កន្លែង ដែល​ស្ថិត​ក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាទី​តាំង ជនល្មើស​ស្នាក់នៅ លុះ​ក្រោយមក កងកម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​សហការ ឆែកឆេរ​នៅ​ក្នុង​លំនៅដ្ឋាន​ខាងលើ ត្រួតពិនិត្យ​ឃើញ​មាន​វត្ថុតាង​សង្ស័យ គ្រឿងញៀន ដែល​មាន​ការ​វេច​ខ្ចប់​ដាក់​សំបក​កញ្ចប់​តែ ដែល​មាន​ពណ៌​ទឹកមាស មាន​រូប​សញ្ញា​ផ្កាយ​៥ ដើម្បី​បំភាន់​ភ្នែក​មហាជន និង សមត្ថកិច្ច តាម​ការប៉ាន់ស្មាន ប្រហែលជា ជិត​៤០​គីឡូក្រាម សមត្ថកិច្ច ក៏​ធ្វើ​ការឃាត់ ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុងនោះ​មាន ស្រី​១​នាក់​ជា​ជនជាតិ​ថៃ រួម​និង​វត្ថុតាង សង្ស័យ​គ្រឿងញៀន ។​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រោម​ការដឹកនាំ​និង​បញ្ជា​ផ្ទាល់​ពី លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​.​ខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការ រង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​និង លោក វរសេនីយ៍ទោ បោ​ន សីហា អធិការ​ស្ដីទី នគរបាល​.​ក្រុង​ប៉ោយប៉ែត បាន​បន្ត​ដឹកនាំ​កងកម្លាំង​នគរបាល​មន្ត្រី​ជំនាញ សហការ​ជាមួយ​សមត្ថកិច្ច ស្រុក​ម៉ាឡៃ ចុះ ស្រាវជ្រាវ​រុករក ទីតាំង​មុខសញ្ញា រក្សាទុក​គ្រឿងញៀន បាន​ជា​បន្តបន្ទាប់ ដែល​ស្ថិត​នៅក្នុង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​បក្សពួក របស់​ជនល្មើស ។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថ​តាង ខាង​លើ​កម្លាំង​នគរបាល​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជួន​ទៅ​ថ្នាក់លើ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ