ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ត្រី វេង សាខុន និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​វឌ្ឍនភាព​នៃ​ការងារ​ពិសោធន៍ ស្រាវជ្រាវ​ពូជ​ដំឡូង​មី​នៅក្នុង​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​កសិកម្ម​ខ្ពង់រាប​ចម្ការលើ​

​រដ្ឋមន្ត្រី វេង សាខុន និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​វឌ្ឍនភាព​នៃ​ការងារ​ពិសោធន៍ ស្រាវជ្រាវ​ពូជ​ដំឡូង​មី​នៅក្នុង​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​កសិកម្ម​ខ្ពង់រាប​ចម្ការលើ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កម្ម​វិធី​ទី​៣៖
​កម្មវិធី​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​ដោយ​ផ្ទាល់​លើ​វឌ្ឍនភាព​នៃ​ការងារ​ពិសោធន៍ ស្រាវជ្រាវ​ពូជ​ដំឡូង​មី​នៅក្នុង​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​កសិកម្ម​ខ្ពង់រាប​ចម្ការលើ​។​

​ដោយ​ទទួលបាន​ការណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និង​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរ​ជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិក (CIAT) នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម បាន​អនុវត្ត​គម្រោង​មួយ​ស្តីពី “​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​លើ​ជំងឺ​ដំណាំ​ដំឡូង​មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​” មាន​រយៈពេល ០៤​ឆ្នាំ (២០២០-២០២៣) ដោយ​អនុវត្ត​នៅ​ខេត្ត​ចំនួន​១៤​។ ព័ត៌មាន​ពិស្តារ​ស្តីពី​លទ្ធផល​ពិសោធន៍ ស្រាវជ្រាវ បាន​ជម្រាបជូន​រួចហើយ​នៅ​ក្នុង​ទំព័រ Facebook របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា​កន្លង​មក​។​

​បេសកកម្ម​ចុះ​មក​កសិដ្ឋាន​ផ្ទាល់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នៅរ​សៀលថ្ងៃនេះ គឺ​៖ ទី​១- លើកទឹកចិត្ត​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​ធ្វើ​ការសិក្សា​ពិសោធន៍ ស្រាវជ្រាវ​អំពី​ជំងឺឆ្លង​ដំឡូង​មី​ពីរ​ប្រភេទ​គឺ​ជំងឺឆ្លង​ម៉ូ​សា​អិច (CMD) និង​ជំងឺ​កញ្ចុំ​ស្លឹក (CWBD) ដែល​កំពុង​ឆ្លង និង​រីក​រាលដាល​លើ​ផលិតកម្ម​ដំឡូង​មី​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផង​ដែរ​។ ទី​២- ផ្តល់​ការណែនាំ​បន្ថែម​លើ​ការងារ​ពិសោធន៍​ស្រាវជ្រាវ​រក​ពូជ​ដំឡូង​មី​ថ្មី​ដែល​ធន់​នឹង​ជំងឺ​នេះ​។ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី ថា បច្ចុប្បន្ន​កសិដ្ឋាន​បាន​ធ្វើ​ការដាំដុះ​ពង្រីក​ពូជ​បាន ១៣៥​ហ​ត សម្រាប់​ធ្វើ​ការផ្គត់ផ្គង់​ដល់​ប្រជាកសិករ​។ សំខាន់​ជាង​នេះ គម្រោង​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) បាននិងកំពុង​សាក​ពិសោធន៍​ដោយ​ធ្វើការ​បណ្តុះ​កូន​ពូជ​ជា​លក្ខណៈ​ជាលិកា (Tissus culture) រួច​យក​ទៅ​ដាំ​ក្នុងផ្ទះ​សំណាញ់​ចំនួន​០៤ បន្ទាប់មក​កាត់​យក​ពូជ​ចេញពីផ្ទះ​សំណាញ់​ទៅ​ដាំ​ពង្រីក​ពូជ​នៅលើ​ទីវាល​ចំនួន​៤​ហិកតា និង​បន្ទាប់មក យក​ទៅ​ពង្រីក​លើ​ផ្ទៃដី បាន​ចំនួន ៤០​ហិកតា​។ តាមរយ​:​វិធីសាស្ត្រ​ពង្រីក​ពូជ​ថ្មី​នេះ អគ្គនាយកដ្ឋាន​កសិកម្ម​សង្ឃឹមថា ពូជ​ដំឡូង​មី​ថ្មី​ដែ​មាន​លក្ខណៈ​ធន់​នឹង​ជំងឺ​ទាំង​ពីរ​ប្រភេទ ផ្តល់​ផលិតភាព​ផលិតកម្ម​ខ្ពស់ មាន​កម្រិត​ជាតិ​ម្សៅ​ច្រើន នឹង​រីករ​សាយភាយ​ដល់ដៃ​ប្រជាកសិករ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​សុំ​ឲ្យ​កសិដ្ឋាន សហការ​ជាមួយ​វិស័យ​ឯកជន និង​ម្ចាស់​ចម្ការ​ធំៗ នៅក្នុង​តំបន់​នេះ ដើម្បី​ពង្រីក​ពូជ​ឲ្យបាន​លឿន តាមរយ​:​អនុវត្ត​វិធីសាស្ត្រ​ស្រាវជ្រាវ​ដូចដែល​យើង​កំពុង​អនុវត្ត នៅពេលនេះ ធ្វើយ៉ាងណា​ឲ្យ​ការផ្សព្វផ្សាយ​ពូជ​ដំឡូង​មី​ថ្មី​នេះ​បាន​ដល់ដៃ​ប្រជា​កសិករ​បាន​កាន់តែ​លឿន ទាន់​ពេល​រដូវ​ដាំ​ដុះ​នៅ​ឆ្នាំ​បន្តបន្ទាប់​។​

Filed in: ព័ត៌មានជាតិ