ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online (Google Meet)!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ការងារ តាម​ប្រព័ន្ធ Online (Google Meet)!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Online (Google Meet) ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង សេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​លេខ​១​។​

​ក្នុង​កិច្ចប្រជុំ​នាពេលនេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្តោតជាសំខាន់​លើ​ការផ្សព្វផ្សាយ​នូវ​វិធានការ​នៃ​ការរស់នៅ និង​អនុវត្ត​ការងារ​តាម​បែប​គន្លង​ថ្មី ក្នុងសម័យ​កូវី​ដ​-១៩ ដល់​នាយទាហាន តាម​បណ្តា​អង្គភាព ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ឲ្យ​ចេះ​សម្រប​ខ្លួន​ទៅតាម​កាលៈទេសៈ​ជាក់ស្តែង និង​ក្រើនរំលឹក​ដល់​សមាជិក​ទាំ​ង​អស់ ឲ្យ​បន្ត​ចូលរួម បង្កា ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង អនុវត្ត​ឲ្យបាន​ម៉ឹងម៉ាត់ នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​ព្រម ទាំង​បាន​ធ្វើ​ការផ្សព្វផ្សាយ នូវ​ខ្លឹមសារ​ការងារ​ស្នូល​របស់​កងរាជអាវុធហត្ថ បង្កា បង្ក្រាប សង្គ្រោះ សំដៅ​ដល់​ការ ពង្រឹង​សន្តិសុខ​សង្គម រក្សា​សណ្តាប់​សាធារណៈ ជួយ​ដល់​ពលរដ្ឋ​ទន់ខ្សោយ និង​ការងារ ដែល​ត្រូវ​អនុវត្ត​មួយចំនួន​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ