ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ក្រុមហ៊ុន​អ៊ី​វ៉ា​(Eva) ផលិត​ទឹកកក​អនាម័យ និង ឯកឧត្តម​អគ្គនាយក​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ រួម​ទាំង​សហការី បាន​សហការ​គ្នា​ផ្ដល់​ការឧបត្ថម្ភ​ជា​ថ្នាំលេប ប្រភេទ​បំបាត់​ការឈឺចាប់ ផ្ដាសាយ គ្រុន​ក្ដៅ សរុប​ចំនួន ៨០០​ឈុត ដល់​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​

​ក្រុមហ៊ុន​អ៊ី​វ៉ា​(Eva) ផលិត​ទឹកកក​អនាម័យ និង ឯកឧត្តម​អគ្គនាយក​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ រួម​ទាំង​សហការី បាន​សហការ​គ្នា​ផ្ដល់​ការឧបត្ថម្ភ​ជា​ថ្នាំលេប ប្រភេទ​បំបាត់​ការឈឺចាប់ ផ្ដាសាយ គ្រុន​ក្ដៅ សរុប​ចំនួន ៨០០​ឈុត ដល់​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​រសៀល​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដូនពេញ បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ជា​ថ្នាំ​ប្រភេទ​កែ​រោគ បំបាត់​ការឈឺចាប់ ផ្ដាសាយ គ្រុន​ក្ដៅ សរុប​ចំនួន ៨០០​ឈុត ពី​ក្រុមហ៊ុន​អ៊ី​វ៉ា​(Eva) ផលិត​ទឹកកក​អនាម័យ និង ឯកឧត្តម អគ្គនាយក​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ ដើម្បី​រដ្ឋបាល​ខណ្ឌ ធ្វើការ​ចែករំលែក​ដល់​មន្ដ្រីរាជការ​ក្រោម​ឱវាទ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ កំពុង​ខ្វះខាត​ក្នុងដំណាក់កាល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ។​

​ក្នុង​កាយវិការ​ដ៏​ប្រពៃ​ថ្លៃថ្លា​នេះ ក្រុមហ៊ុន​អ៊ី​វ៉ា ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពិសេស​បាន​ចូលរួម​ច​ណែ​ក​ដោយផ្ទាល់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ និង​ជួយ​សម្រាល​បន្ទុក​ក្នុងការ​ចំណាយ​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​មួយ​ចំណែក​ទៀត របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង សំដៅ​ចូលរួម​ថែរក្សា​សុខុមាលភាព​ប្រជាជន តាមរយៈ​សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ​ផងដែរ ។​

​ក្នុង​នាម​រដ្ឋបាល​ខណ្ឌ​ដូនពេញ និង​ក្នុងនាម​ប្រជាពលរដ្ឋ​ខណ្ឌដូនពេញ សូម​ជូនពរ​ដល់ លោក​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​វ៉ា និង ឯកឧត្តម​អគ្គនាយក​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ ព្រមទាំង​សហការី សូម​ជួប​ប្រទះ​តែ​សេចក្ដីសុខ និង​ជោគជ័យ​គ្រប់​អាជីវកម្ម និង​ភារកិច្ច ។​

Filed in: ព័ត៌មានជាតិ