ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​គ្មាន​សណ្តាប់ធ្នាប់ ត្រូវបាន​រុះរើ​អស់​យ៉ាងច្រើន ក្រោម​ចំណាត់ការ​ម៉ឺងម៉ាត់​របស់​អាជ្ញាធរ និង​មាន​ខ្លះទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត​

បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​គ្មាន​សណ្តាប់ធ្នាប់ ត្រូវបាន​រុះរើ​អស់​យ៉ាងច្រើន ក្រោម​ចំណាត់ការ​ម៉ឺងម៉ាត់​របស់​អាជ្ញាធរ និង​មាន​ខ្លះទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១​នេះ​ លោក ម៉េត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​តាម​ទូរស័ព្ទ​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​គ្មាន​សណ្តាប់ធ្នាប់​នៅក្នុង​តំបន់​មិន​រៀបរយ​ជាច្រើន លើ​ផ្ទៃ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជាប់​ព្រំប្រទល់​ទន្លេ​ទាំង​៧ រួមមាន ខណ្ឌ​ព្រែក​ព្នៅ ជ្រោយចង្វារ ឫស្សីកែវ ដូនពេញ ចំការមន ច្បារអំពៅ និង​ខណ្ឌ​មានជ័យ ត្រូវបាន​ម្ចាស់​រុះរើ និង​ខ្លះទៀត​បាន​ចល័ត​ចេញ​ដោយ​ស្ម័គ្រចិត្ត គិត​ចាប់ពី​ថ្ងៃ​ដែល​រដ្ឋបាល រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ និង​កំពុង​រើ​ចេញ​ជា​បន្តបន្ទាប់​។​

នេះបើតាមការអោយ​តាមការស្រង់សម្តីរបស់បណ្តាញព័ត៌មាន ពាក់ព័ន្ធ​ចំណាត់ការ​របស់​អាជ្ញាធ​រ​រាជធានី​ភ្នំពេញ លើ​បញ្ហា​បែ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​គ្មាន​សណ្តាប់ធ្នាប់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដដែល​រូបនោះ​បាន​បញ្ជាក់បន្ថែម​ថា «​ដំណើរការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទទួលយកបាន ផ្តើមចេញ​ពី​ការយល់ដឹង ការទទួលស្គាល់ និង​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​»​។​

​ជាមួយ​បញ្ហា​នេះ​មាន​ការលើកឡើង​ថា តើ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​គ្មាន​សណ្តាប់ធ្នាប់​ទាំងអស់​នោះ​នឹង​ទៅណា ក្រោយ​បាន​រុះរើ និង​ខ្លះ​ស្ម័គ្រចិត្ត​ចាកចេញ ? ឆ្លើយតប​នឹង​សំណួរ​នេះ​លោក ម៉េត មាស​ភក្តី បាន​រៀបរាប់​ថា ពាក់ព័ន្ធ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​មួយចំនួន​ដែល​ទើប​ទំលាក់​កូន​ត្រី​ចូល​បែ មុន​ការជូនដំណឹង បាន​សំណូមពរ​យ៉ាងទទូច​ស្នើ​ពន្យា​ពេលវេលា​រុះរើ ដោយ​កត្តា​ជីវភាព​ដ៏​ចាំបាច់ យើង​ពុំ​អនុញ្ញាត​បន្ត​ទុក​បែ​ត្រី​យ៉ាង​អនាធិបតេយ្យ ពាសវាល​ពាសកាល​តាម​ដង​ទន្លេ​នៅ​កន្លែង​ចាស់​សព្វថ្ងៃនេះ និង​ត្រូវ​បន្ត​រុះរើ​ចាក​ចេញ​អោយអស់ និង​ស្អាតបាត ប៉ុន្តែ​អាច​រៀបចំ​ចិញ្ចឹម​ត្រី​ជា​បណ្តោះអាសន្ន នៅ​ភាគ​ខាងជើង​ខណ្ឌ​ព្រែក​ព្នៅ ក្បែរ​ព្រំប្រទល់​ខេត្ត​កណ្តាល ដោយ​មាន​ការសន្យា​ច្បាស់លាស់ និង​ការរៀបចំ​ឲ្យមាន​សណ្តា​ប់​ធ្នាប់ របៀបរៀបរយ ពុំ​មាន​បង្ក​ផលប៉ះពាល់​ណាមួយ​ពិសេស​បរិស្ថាន​ទន្លេ​។​

​តាម​ប្រភព​ព័ត៌មាន​ដែល​អង្គភាព​ព័ត៌មាន ទទួល​បាន​ឲ្យដឹងថា ចំនួន​ប្រមាណ​៨០-៩០​ភាគរយ នៃ​ផ្ទះ​បណ្ដែត​ទឹក និង​បែ​ត្រី​របស់​ជនជាតិ​វៀតណាម ត្រូវបាន​រុះរើ និង​ចាកចេញ​រួចរាល់​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ នៅសល់​មួយចំនួន​តូច​ទៀត​បាន​នឹង​កំពុង​រុះរើ និង​ចាកចេញ​បណ្តើរៗ​ហើយ​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ បាន​បញ្ជា​ឱ្យ​រុះរើ ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​ទូក​តូចៗ និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ ដោយ​ទុក​ពេល​១០​ថ្ងៃ​ឱ្យ​ម្ចាស់​ទាំងនោះ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់​។ ពី​ថ្ងៃ​ទី​០២ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​។​

​កន្លងមក​មាន​ជន​ឱកាសនិយម​មួយចំនួន​បាន​លប​លួច​ធ្វើ​ប​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បានប្រែក្លាយ ជា​កន្លែង​ស្នាក់ នៅ​ដោយ​ខុស​ច្បាប់​យ៉ាង​អាណាធិបតេយ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការបញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូច​គុណភាព​ទឹក បំពុល​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខ​ភាព​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​៕

Filed in: ព័ត៌មានជាតិ