ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោកជំទាវ បាន ស្រីមុំ អភិបាល ដឹក​នា​មន្ត្រី​ចុះ​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ចាស់ជរា ជនពិការ ប្រជាពលរដ្ឋ​ខ្វះខាត ដោយសារ​វិបត្តិកូ​វីដ​~១៩ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន​

​លោកជំទាវ បាន ស្រីមុំ អភិបាល ដឹក​នា​មន្ត្រី​ចុះ​សួរសុខទុក្ខ  និង​នាំ​យក​ស្បៀងអាហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ចាស់ជរា ជនពិការ ប្រជាពលរដ្ឋ​ខ្វះខាត ដោយសារ​វិបត្តិកូ​វីដ​~១៩ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​សោរ៍ ទី​១២ ខែមិថុនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន សមាជិក សមាជិកា យុវជន​ស​.​ស​.​យ​.​ក​ខេត្ត យុវជន​កាកបាទក្រហម​ខេត្ត និង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ចាស់ជរា ជនពិការ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ដោយសារ​វិបត្តិកូ​វីដ​~១៩ ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុង​ប៉ៃ​លន ខេត្ត​ប៉ៃលិន ចំនួន ៣២​គ្រួសារ ។​

​ក្នុងឱកាស​នោះ លោកជំទាវ បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការសួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ តែងតែ​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​គ្រា​លំបាក និង​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ស្បៀង​ស្លាប់​ដោយ​លោក​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​ជូន​ឡើយ ។

​លោកជំទាវ បាន​អំពាវនាវ សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​ប្រធានបទ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​កូវី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​” ដោយ​ផ្លាស់ប្តូរ​ឥរិយាបទ​ក្នុង​ការរស់នៅ​ជាធម្មតា​តាម​កន្លង​ថ្មី រក្សា​អនាម័យ​លាងដៃ ពាក់​ម៉ាស់​ក្នុង​ករណី​ចាំបាច់ និង​ការរក្សា​គម្លាត​ពីគ្នា មិន​ត្រូវ​លួច​រត់ចេញ​ពី​តំបន់​បិទ​ខ្ទប់​នេះ ពិសេស​អនុវត្ត​នូវ​វិធានការ ៣ កុំ ៣ ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជា​ប្រចាំ​ផង​ដែរ ។​

​សូមបញ្ជាក់​ថា ស្បៀង​អាហារ​ដែល​បាន​ផ្តល់ជូន តាម​ខ្នង​ផ្ទះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន ៖ អង្ករ ៥០​គី​ឡូ ត្រីខ ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ មី ២​កេស ឃី​ត​១ (​កន្ទេល​១ មុង​១ ក្រមា​១ ភួយ​១) អាវយឺត​១ ទឹក​សុទ្ធ ១​កេស និង​ថវិកា​១០០.០០០​រៀល ។​

Filed in: ព័ត៌មានជាតិ