ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស !

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឈរជើង​នៅ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ចំនួន​០៣​គោលដៅ ទទួលបាន​ការឧបត្ថម្ភ ទឹក​សុទ្ធ ភេសជ្ជៈ ពី ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ក្នុងនោះ ទី​១ គោលដៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ ទទួលបាន​ការឧបត្ថម្ភ ទឹក​សុទ្ធ​កម្ពុជា ចំនួន​១០០​កេស​, ភេសជ្ជៈ WURKZ ចំនួន​២០​កេស​, តង់​ចំនួន​០២, ទី​២ គោលដៅ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុង​អំឡុង​ខែ​មេសា ឆ្នាំ​២០២១ ទទួលបាន​ការឧបត្ថម្ភ ទឹក​សុទ្ធ​កម្ពុជា ចំនួន​៥០​កេស​, ភេសជ្ជៈ WURKZ ចំនួន​០៥​កេស​, ភេសជ្ជៈ IZE ចំនួន​១៣​យួរ​, តង់​ចំនួន​០១ និង​ទី​៣ គោលដៅ The Great Duke ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២១ ទទួលបាន​ការឧបត្ថម្ភ ទឹក​សុទ្ធ​កម្ពុជា ចំនួន​៣០​កេស​, ភេសជ្ជៈ WURKZ ចំនួន​១០​កេស​, ភេសជ្ជៈ IZE ចំនួន​២០​យួរ ដើម្បី​បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ ក៏ដូចជា ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​កងកម្លាំង ដែល​បាន​មមាញឹក ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។​

​ឆ្លើយតប​ទៅនឹង​សណ្តាន​ចិត្ត​របស់​សប្បុរសជន​ខា​ង​លើ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​កំពុង​បំពេញបេសកកម្ម តាម​គោល​គោលដៅ មានចិត្ត​រំភើប​កក់ក្តៅ​បំផុត និង​សូម​ជូនពរ ម្ចាស់​ក្រុមហ៊ុន ខែ្មរ ប៊ែ​វើរី​ជី​ស ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ