ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ក្រោយ​វាយ​ប្រពន្ធ​រហូត​សន្លប់​នៅ​ខណ្ឌ​ដង្កោ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ ក្រោយ​វាយ​ប្រពន្ធ​រហូត​សន្លប់​នៅ​ខណ្ឌ​ដង្កោ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​បង្ក​អំពើហិង្សា​ដោយ​ចេតនា​ទៅលើ​ប្រពន្ធ​ខ្លួន​។​
​
ជនសង្ស័យ​មាន​ឈ្មោះ រ៉​ន សុខ​ជាតិ អាយុ​៣៦​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ក្នុង​ភូមិ​តាឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
​
ក្រោម​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាព​ឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​រូប​ខ្លួន​ចេញពី​ធ្វើការ​មកដល់​ផ្ទះ ឃើញ​ប្រពន្ធ​ខ្លួន​កំពុង​អង្គុយ​ហូប​គ្រឿង​ស្រវឹង​ជុំ​គ្នា​ជាមួយ​អ្នកជិតខាង ខ្លួន​ពិតជា​មាន​ការ​ខឹងសម្បា​យ៉ាងខ្លាំង បាន​បង្ក​ជា​អំពើហិង្សា​ទៅលើ​ប្រពន្ធ​ខ្លួន​បណ្តាល​ឲ្យ​បែកមុខ​ហូរឈាមស​ន្ល​ប់​ពិតប្រាកដ​មែន ហើយ​ត្រូវបាន​ម្ចាស់ផ្ទះ រួម​នឹង​អ្នកជិតខាង ជួយ​ឃាត់​ដែរ​តែ​មិន​ឈ្នះ និង​បាន​ទំនាក់ទំនង​ប្តឹង​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដង្កោ​ធ្វើ​ការឃាត់​រូប​ខ្លួន​តែម្តង​។​
​
ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការ​នៅ​ឡើយ ដើម្បី​បន្ត​ចាត់ការ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ