ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ខេត្ត​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព និង​ពង្រឹង​យន្តការ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត​

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ខេត្ត​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព និង​ពង្រឹង​យន្តការ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ក​កំពត​)៖ ព្រឹក​ថ្ងៃ​ពុធ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ ២០២១ នៅ​សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ខេត្ត​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ និង​ពង្រឹង​យន្តការ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធិ​ភាព​ថែម​ទៀត ។​

​កិច្ចប្រជុំ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក មន្ទីរ​អង្គភាព​ជំនាញ និង​កងកម្លាំង​ពាក់ព័ន្ធ និង​មាន​ការតភ្ជាប់​តាមរយៈ វីដេអូ Zoom ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ​។​

​កិច្ចប្រជុំ​ផ្ដោត លើ​វឌ្ឍនភាព​ការងារ​ពិនិត្យ ពិភាក្សា​បញ្ហា​ប្រឈម ចំណុច​ខ្វះ​ចន្លោះ​នៃ​ការអនុវត្ត​កន្លងមក​ទាំង​ការងារ​គ្រប់គ្រង​ដឹកនាំ បញ្ហា​ប្រឈម ការដោះស្រាយ និង​ចំណុចខ្លាំង ចំណុចខ្សោយ ពាក់ព័ន្ធ​ការងារ​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​។ ពិសេស​ក្នុង​ដំណាក់កាល​ចុងក្រោយ​ដែល​ខេត្ត​កំពត​មាន​ករណី​ផ្ទុះ​ឆ្លងកូវី​ដ​១៩ យ៉ាងគំហុគ​ដែល​ធ្វើឲ្យ​រដ្ឋបាល​ខេត្ត​មាន​ការព្រួយបារម្ភ និង​យកចិត្តទុកដាក់​ខ្លាំង​ជុំវិញ​បញ្ហា​នេះ​។​

​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ក្នុង​កិច្ចប្រជុំ លោក​វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​ឲ្យដឹងថា កន្លងមក​ខេត្ត​កំពត មាន​ការគ្រប់គ្រង​បាន​ល្អ​បញ្ហា​ការបង្ការ​ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​ខេត្ត​ធៀប​នឹង​ខេត្ត​រាជធានី​មួយ​ចំនួន​ក្នុងប្រទេស ធ្វើឲ្យ​សេវាកម្ម​អាជីវកម្ម​មួយចំនួន ពិសេស​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​មាន​លក្ខណៈ​ល្អប្រសើរ​។ ប៉ុន្តែ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​មាន​ការ​ផ្ទុះឡើង​យ៉ាងគំហុក បានធ្វើឱ្យ​ជំនាញ និង​រដ្ឋបាល​ខេត្ត មានការ​ព្រួយបារម្ភ​និង​យកចិត្តទុកដាក់​ខ្ពស់​។ តែ​ទោះបីយ៉ាងណា ការផ្ទុះ​នេះ នៅក្នុង​សហគមន៍​មាន​ការគ្រប់គ្រង​បាន​ល្អ មិនមាន​កំណត់​ជា​តំបន់​ក្រហម​នៅឡើយ​ទេ គឺ​ការចម្លង​ភាគច្រើន​ផ្ដើម​ចេញពី​អ្នកពាក់ព័ន្ធ​ដែល​មាន​ការ​ផ្ទុះឡើង​នៅ​ក្នុង casino និង​សេវា​កម្សាន្ត​មួយចំនួន​។ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏​បាន​បញ្ជាក់ទៀតថា តែ​ទោះបីយ៉ាងណា​មកដល់​បច្ចុប្បន្ន​នេះ ស្ថាន​ការគ្រប់គ្រង និង​ការព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ មាន​ការធូស្រាល យ៉ាងយូរ រយៈពេល​មួយ​អាទិត្យ​ទៀត មាន​លក្ខណៈ​ល្អប្រសើរ​ឡើងវិញ​ហើយ​។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ធ្វើ​ការកត់សម្គាល់​និង វាយតម្លៃថា លទ្ធផល នៃ​ការដោះស្រាយ​និង​ការគ្រប់គ្រង បញ្ហា​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ត​១៩ នៅ​ខេត្ត​កំពត​នា​រយៈពេល​កន្លងមក មាន​លក្ខណៈ​ល្អប្រសើរ គឺ​ដោយសារ កើតចេញពី​ការចូលរួម​សហការ​គ្នា​បាន​យ៉ាង​សកម្ម ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ និង​មន្ទីរ អង្គភាព​ជំនាញ កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ពោល​គឺ អនុវត្ត​តាម​វិធានការ​សុខាភិបាល ពិសេស​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន ធ្វើឱ្យ​ការឆ្លង​រីក​រាលដាល កូវី​ត​១៩​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​មិនមែន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទេ​។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ មាន​ករណី​ផ្ទុះឡើង​ការឆ្លង​ជំងឺ​កូវី​ត​១៩ យ៉ាងគំហុក ដែល​បាន​ធ្វើឱ្យ​រដ្ឋបាល​ខេត្ត​ក៏​ដូច​ជា​ថ្នាក់ដឹកនាំ និង​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មាន​ការ​ព្រួយបារម្ភ និង​ត្រូវ​តែ​បង្កើន​ការយកចិត្តទុកដាក់ ពង្រឹង​លើ​យន្តការ​គ្រប់គ្រង​ឲ្យ​ល្អប្រសើរ​ឡើងវិញ​និង​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់ អភិបាលរង​ខេត្ត ទទួលបន្ទុក​ក្រុង ស្រុក ក៏ដូចជា​អាជ្ញាធរ​ក្រុង ស្រុក នី​មួយៗ​និង​ជំនាញ​ពាក់ព័ន្ធ​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ក្នុង​ខេត្ត ត្រូវ​បន្ត​អនុវត្ត​យន្តកា​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ក្នុងនោះ​ត្រូវ ផ្ដោត​លើ​ការរក​ទីតាំង​ដើម្បី​ធ្វើ​កន្លែង​សម្រាប់​បូជាសព​អ្នកជំងឺ​កូវី​ដ​១៩ ឲ្យបាន​សមរម្យ ចៀសវាង​មាន​ការប៉ះពាល់​ផ្សេងៗ​ខុស​វិធានការ​សុខាភិបាល​ក៏ដូចជា​តាម​ការណែនាំរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន​។ ករណី​សំណូមពរ​ឬ​ការដោះស្រាយ​បញ្ហា​ប្រឈម​ចាំបាច់​ណាមួយ នៅក្នុង​មណ្ឌល​ចត្តា​ឡី​ស័ក ឬ​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ ត្រូវតែ​ធ្វើ​ការដោះស្រាយ​ទំនុក​បំរុង​ឲ្យបាន​គ្រប់គ្រាន់​ទាំង​ស្បៀងអាហារ និង​ការព្យាបាល​ឲ្យបាន​ជាបន្ទាន់​ទាន់ ឬ​រាយការណ៍​មក​រដ្ឋបាលខេត្ត ដើម្បី​ជួយ​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា​។

​ក្នុងឱកាស​នោះ​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​ជូន​អង្ករ​ចំនួន ២០​តោន ដល់​រដ្ឋបាល​ក្រុង ស្រុក​ចំនួន​៧​ក្នុង​មួយ​ក្រុង ស្រុក​ទទួលបាន​អង្ករ ២​តោន សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយសារ​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ​នេះ ដោយឡែក​សម្រាប់​រដ្ឋបាល​ស្រុក​កំពង់ត្រាច ដែលមាន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ឆ្លង​ច្រើន​ទទួលបាន​អង្ករ​ចំនួន​៦​តោន និង​បាន​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន​៨០​លាន​រៀល​ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក​ទាំង​៨ ដោយ​ក្នុង​មួយ​ក្រុង ស្រុក ទទួលបាន​ថវិកា​១០​លាន​រៀល សម្រាប់​ជួយ​កសាង​ឈាបនដ្ឋាន​បូជាសព​អ្នកជំងឺ​កូវី​ដ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ