ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

អាជ្ញាធរ​រាជធានី ស្នើ​ឱ្យ​ក្រសួង​ការងារ​ចេញ​សេចក្តីជូនដំណឹង​ទៅ​ម្ចាស់​រោងចក្រ ធ្វើបញ្ជី​ស្នាក់នៅ កម្មករ​ឲ្យបាន​ច្បាស់លាស់​ដើម្បី​កាត់ផ្តាច់​ឲ្យ​បាន​ជំងឺ​កូវី​ដ​-១៩

អាជ្ញាធរ​រាជធានី ស្នើ​ឱ្យ​ក្រសួង​ការងារ​ចេញ​សេចក្តីជូនដំណឹង​ទៅ​ម្ចាស់​រោងចក្រ ធ្វើបញ្ជី​ស្នាក់នៅ កម្មករ​ឲ្យបាន​ច្បាស់លាស់​ដើម្បី​កាត់ផ្តាច់​ឲ្យ​បាន​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីជូនដំណឹង​មួយ​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស​នានា​នៅ​រាជធានី​ភ្នំពេញ ឲ្យ​ម្ចាស់​រោងចក្រ​ទាំងនោះ ធ្វើបញ្ជី​ស្នាក់នៅ​របស់​កម្មករ កម្មការិនី​ឲ្យបាន​ច្បាស់លាស់ ងាយ​គ្រប់គ្រង​ទៅ​លើ​កម្មករ​និង​ដើម្បី​ឈាន​ទៅ​កាត់ផ្ដាច់​ឱ្យបាន​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​-១៩ ខណៈ​ដែល​ជំងឺ​នេះ​បាន​និង​កំពុង​រីក​រាល​ដាល​នៅឡើយ​នោះ ។​

​ការស្នើ​ឡើង​បែប​នេះ របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​តាមរយៈ video conference មួយ នា​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយនឹង​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​សុខាភិបាល​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ក្នុង​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ឃើញថា មិន​មាន​ការ​ថមថយ​នៅឡើយ​ទេ ហើយ​អ្នក​ដែល​មាន​វិជ្ជ​មានកូ​វីដ​-១៩ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែរ ភាគច្រើន ជា​បងប្អូន​កម្មក​រកម្ម​ការិនី​ដែល​បម្រើ​នៅ​តាម​បណ្តាល​រោងចក្រ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ។
​ដូច្នេះ​លោក​ស្នើសុំ​ទៅ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សូម​ឱ្យ​ក្រួសួ​ង ចេញ​ជា​សេចក្តីជូនដំណឹង​មួយ​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើ​ជា​បញ្ជី​ស្នាក់នៅ​របស់​កម្មករ​ឲ្យបាន​ច្បាស់លាស់ ដើម្បី​យើង​អាច​គ្រប់គ្រង​កម្មករ​ទាំង​នោះ​បាន​និង​ឈាន​ទៅ​ដល់​ការ​កាត់ផ្ដាច់​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។​

​បន្ថែម​ពី​នេះ​ទៀត លោក ឃួ​ង ស្រេង ក៏​បាន​ជំរុញ​និង​ធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ត្រៀម​លក្ខណៈ​ដើម្បី​ចូលរួម​សហការ​និង​ធ្វើ​ការងារ​នេះ​ព្រមៗ​គ្នា​ជាមួយ​ក្រសួង​ការងារ មានន័យ​ថា ពេលដែល​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញ អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ត្រូវ​សហការ​ចុះ​ផ្ទាល់​ជាមួយ​នឹង​ក្រសួង​ការងារ ដើម្បី​យើង​អាច​ធ្វើ​ការងារ​នេះ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព ជាមួយ​ម្ចាស់​រោងចក្រ​។​

​លោក ឃួ​ង ស្រេង បញ្ជាក់​ផង​ដែរ​ថា​៖ ចំពោះ​ការងារ​នេះ​ត្រូវតែ​ធ្វើឡើង​ដោយ​លម្អិត មាន​ទាំង​លិខិត​ប័ត្រ​របស់​កម្មករ ឈ្មោះ ទីកន្លែង​ស្នាក់នៅ​ច្បាស់លាស់ ដោយ​ភ្ជាប់​មក​ជាមួយនឹង​រូបថត​៤​គុណ​នឹង ៦​ផងដែរ មានន័យ​ថា មាន​បញ្ហា​យើង​អាចឈាន​ទៅ​កាត់ផ្តាច់​ឬ​សគល់​នៃ​ជម្ងឺ​កូវី​ដ​-១៩​នេះ​បាន​។​

​ជាមួយគ្នា​នោះ​ដែរ​លោក ឃួ​ង ស្រេង ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មាន​វិធានការ​បន្ថែមទៀត ទៅលើ​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​-១៩ ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​យើង​ឈាន​ទៅ​កាត់ផ្ដាច់​អោយបាន​នៅ​ពេល​ឆាប់ៗ​នេះ​៕

Filed in: ព័ត៌មានជាតិ