ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ជូនដំណឹង​! ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ចាប់ផ្តើមពីថ្ងៃទី ១០ មិថុនាតទៅ

ជូនដំណឹង​! ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ចាប់ផ្តើមពីថ្ងៃទី ១០ មិថុនាតទៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ដ្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ និង​សម្របសម្រួល​កិច្ចដំណើរការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កាច​សាហា​វកូវី​ដ​១៩ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ដែល​ចាប់ផ្តើម​ឡើង​ចាប់ពី​ថ្ងៃស្អែក​។​

​អភិបាលខណ្ឌ​ដូនពេញ បានឲ្យដឹងថា មណ្ឌល​ចាក់​វ៉ាក់សាំង​ចំនួន ០៥​រួមមាន​៖ សាលាបឋមសិក្សា​ហាំង​ង៉ោ​, សាលាបឋមសិក្សា​អនុវត្ត​, សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​ចតុមុខ​, សាលាបឋមសិក្សា​ព្រះ​នរោត្តម និង វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន វត្តភ្នំ ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួលយក​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព​។​

​រដ្ឋបាល​ខណ្ឌដូនពេញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ដូនពេញ ដែល​មិន​ទាន់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ សូម​អញ្ជើញ​មកចាក់​វ៉ាក់សាំង​តាម​ទីតាំង​មណ្ឌល​ដែល​រដ្ឋបាល​ខណ្ឌ និង​ក្រសួង​សុខាភិបាល​បានកំណត់​ខាងលើ ជាពិសេស​សូម បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​មក​ទទួលយក​សេវា​ខាង​លើ សូម​ប្រកាន់​ភ្ជាប់​វិធានការ​សុខាភិបាល «៣​កុំ ៣​ការពារ​» និង​គោរព​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ក្រោយពេល​បាន​ចាក់​វ៉ាក់សាំង​ផងដែរ ដើម្បី​ធានាបាន​ថា​បងប្អូន​ទទួលបាន​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ