ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ករណី​ស្លាប់​អ្នកជំងឺ​កូវី​ដ ២​នាក់​, អាជ្ញាធរ​ចាត់ចែង​បូជាសព​បាន​ត្រឹមត្រូវ តាម​ព្រះពុទ្ធសាសនា និង​វិធានការ​សុខាភិបាល​

រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ករណី​ស្លាប់​អ្នកជំងឺ​កូវី​ដ ២​នាក់​, អាជ្ញាធរ​ចាត់ចែង​បូជាសព​បាន​ត្រឹមត្រូវ តាម​ព្រះពុទ្ធសាសនា និង​វិធានការ​សុខាភិបាល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត បាន​ចេញ​លិខិត បំភ្លឺ​ករណី​ស្លាប់​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​២​នាក់ ដោយ​បញ្ជាក់​ថា អាជ្ញាធរ​ចាត់ចែង​បូជាសព​បាន​ត្រឹមត្រូវ តាម​ព្រះពុទ្ធសាសនា និង​វិធានការ​សុខាភិបាល​។ នេះ​បើ​តាម​ល​ខិត​បំភ្លឺ ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​មុន​នេះ​បន្តិច​។​

​រដ្ឋបាល​ខេត្ត​កំពត បញ្ជាក់ថា «​ពាក់ព័ន្ធ​ការស្លាប់​របស់​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​២​នាក់ ក្នុង​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​កំពង់ត្រាច បាន​ចាត់ចែង​រៀបចំ​មេន សម្រាប់​បូជាសព​បាន​ត្រឹមត្រូវ​តាម​ព្រះពុទ្ធសាសនា និង​វិធានការ​សុខាភិបាល​នៅ​ទីកន្លែង​ឆ្ងាយ​ពី​ប្រជាពលរដ្ឋ ដោយ​មិន​បាន​ទុក​សាកសព​ប្លុង​ចោល ដូច​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ខុស​ពី​ការពិត​ឡើយ​»​។​

​ការ​ចេញ​មកពី​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត​កំពត​ខាងលើនេះ គឺ​ដើម្បី​ឆ្លើយតប​ជាមួយ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ ត្រូវបាន​ក្រុម​គ្រូពេទ្យ​យក​ទៅ​បោះចោល​កណ្តាលវាល ដោយ​មិន​មាន​ការបូជា​ត្រឹមត្រូវ​៕
​

Filed in: ព័ត៌មានជាតិ