ទាន់ហេតុការណ៍
អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧត្ដរមានជ័យ បន្ត​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​ស្ដីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​ឆ្នាំ​២០២២ របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការកណ្ដាល ក្នុង​ក្រុង​សំរោង​

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧត្ដរមានជ័យ បន្ត​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​ស្ដីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​ឆ្នាំ​២០២២ របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការកណ្ដាល ក្នុង​ក្រុង​សំរោង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​)៖ នា​ព្រឹក​ថ្ងៃអាទិត្យ ១១​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រុង​សំរោង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​ស្ដីពី​ផែនការ​រួម​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​ឆ្នាំ​២០២២ របស់​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការកណ្ដាល ក្រោម​អធិតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧត្ដរមានជ័យ ឯកឧត្ដម ឡៅ ឆន សមាជិក​ព្រឹទ្ធសភា ឯកឧត្ដម នៅ សំ តំណាងរាស្ត្រ​មណ្ឌល​ឧត្ដរមានជ័យ និង​ឯកឧត្ដម យិន ធិន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧត្ដរមានជ័យ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម ប៉ែន កុសល្យ គូសបញ្ជាក់ថា ថ្នាក់​ដឹកនាំ​ជា​ក្បាលម៉ាស៊ីន​គណបក្ស ត្រូវ​បន្ត​យុទ្ធនាការ​ដណ្តើម​យក​សន្លឹកឆ្នោត ពោល​គឺ​ចិញ្ចឹម​ចលនា​ឲ្យ​ដូច​ភ្លៀងរលឹម ធ្វើការ​ជិតស្និទ្ធ និង​គាំពារ​សមាជិក និង​អ្នកគាំទ្រ​។ ពិសេស​ផ្តោត​សំខាន់​លើ​អ្នកគាំទ្រ​តែម្តង គឺថា​បើ​ទោះ​មិនទាន់​ក្លាយ​ជា​សមាជិក​បក្ស​ក្តី ខណៈ​ដែល​ពួកគាត់​មើល​ឃើញ​ទង្វើ​ដ៍​ល្អ និង​ការកសាង​ជា​បន្តបន្ទាប់​របស់​គណ​បក្ស ជា​ហេតុ​ធ្វើឲ្យ​គាត់​គាំទ្រ​នឹង​បោះឆ្នោត​ជូន​គណបក្ស នេះ​ជា​ចំណុច​សំខាន់​។​

​ឯកឧត្ដម បាន​ធ្វើ​ការណែនាំ​នូវ​ការងារ​បន្ថែម​មួយចំនួន ដល់​ប្រធាន​គណបក្ស សមាជិក​-​សមាជិកា​គណបក្ស​ថ្នាក់​ក្រុង សង្កាត់ ភូមិ​ផង​ដែរ​៖
-​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​សមាជិក​បក្ស​នៅក្នុង​បញ្ជី​ឈ្មោះ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រសិនបើ​ឃើញ​ខុស​ទិន្នន័យ​ណាមួយ ត្រូវ​ទៅ​ជួប​ក្រុម​ចុះឈ្មោះ ដើម្បី​ធ្វើ​ការកែតម្រូវ​ភ្លាម​។​
– ខិតខំ​គ្រប់គ្រង​សមាជិក​បក្ស​ដែល​ធ្វើ​ចំណាកស្រុក ពិសេស​ត្រូវ​បង្កើន​សមាជិក​ថ្មី ពង្រឹង​សមាជិក​បក្ស​ចាស់ ដើម្បី​ដណ្ដើម​ជ័យជម្នះ​ជូន​គណបក្ស​ក្នុង​ការបោះឆ្នោត​ខាង​មុខ​។​
-​ពន្លឿន​ការធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​សមាជិក​បក្ស​ឲ្យបាន​គ្រប់​គ្នា​។ ប្រសិនបើ​មាន​បញ្ហា​ខុស​ឈ្មោះ ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត ទីកន្លែង​កំណើត ឬ​បាត់ ឬ​ខូច ក៏ដូចជា​ផុត​សុពលភាព​ជា​ដើម​នោះ ក៏​ត្រូវ​ម្នីម្នា​ដោះស្រាយ​ជូន​សមាជិក​បក្ស​ឲ្យបាន​លឿន​។​
-​ណែនាំ​ឲ្យ​ក្រុមការងារ​ជំរុញ​ការកសាង និង​ជួសជុល​កែលម្អ​ទីស្នាក់ការ​គណបក្ស​ឃុំ​-​សង្កាត់ ទាំងអស់ឲ្យ​មាន​សោភ័ណ​ភាព អនាម័យ បរិស្ថាន​ល្អ បំពាក់​ឧបករណ៍ សម្ភារ​: និង​មធ្យោបាយ​ធ្វើ​ការងារ​ឲ្យបាន​គ្របគ្រាន់ ពិសេស​ជួសជុល​ផ្លាកសញ្ញា​គណបក្ស​នៅតាម​ដងផ្លូវ និង​នៅតាម​ភូមិ ឃុំ​-​សង្កាត់ ឲ្យបាន​ស្អាតឡើងវិញ​។​

​ជា​ចុងក្រោយ​៖ ឯកឧត្ដម​ប្រធាន បាន​ថ្លែង​ការកោតសរសើរ ចំពោះ​លទ្ធផល​ការងារ​ដែល​ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​ក្រុង​សំរោង​សម្រេចបាន ទាំង​ការដោះស្រាយ​បញ្ហា បំពេញតម្រូវការ និង​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន ដែល​ជា​ការរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​ពង្រឹងពង្រីក​កិច្ចសហការ​ជាមួយ​សមាជិក​គណបក្ស​ថ្នាក់ សង្កាត់ ភូមិ ដើម្បី​សម្រេច​ឲ្យបាន​នូវ​សមិទ្ធផល និង​ជ័យជម្នះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ប្រយោជន៍​ជូន​ប្រជាជន​ទូទៅ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ