ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ក្រុម​អ្នកកាសែត​ចំនួន​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ កំហែង​យក

ក្រុម​អ្នកកាសែត​ចំនួន​៨​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ កំហែង​យក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនា​ឆ្នាំ​២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​អ្នក​សា​ព័ត៌មាន​ចំនួន ៨ នាក់ ពាក់​ព​ន្ឋ័​បទ​កំហែង​យក ពី​ឈ្មោះ ហ៊ឹម ឆេង​ហ៊ាន មេការ​ដេប៉ូ​ឈើ ស្ថិត​នៅ​ចំនុច​អូរ​ទីទុយ ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ក្នុងនោះ​មាន​អ្នកកាសែត​ជា​ស្ត្រី​ចំនួន ២ នាក់​ផង​ដែរ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹងថា អ្នកកាសែត​ដែល​ត្រូវ​ចាប់ខ្លួន​មាន​.
​ទី​១ ឈ្មោះ គឹម ហ៊ាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សារព័ត៌មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រហម ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនៈគីរី ។​
​ទី​២ ឈ្មោះ វង និមល់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ័មានជ័យ រាជធានី​ភ្នំពេញ​។​
​ទី​៣ ឈ្មោះ ជា សាម៉ុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន មាន​ទីលំនៅ​ភូមិ ព្រៃខ្លា ឃុំ​រាបស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​
​ទី​៤ ឈ្មោះ គឹម ហុង ភេទ​ប្រុស អាយុ​40​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន រស់នៅ​ភូមិ​រុន ឃុំ​ចំបក់ ស្រុក​បាទី​ខេត្តតាកែវ ។​
​ទី​៥ ឈ្មោះ រឿន ឆុន ភេទ​ប្រុស អាយុ​40​ឆ្នាំ មុខរបរ​អ្នក​សា​ពត័មាន ។​
​ទី​៦ ឈ្មោះ សឿង សុ​ភី ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរបរ​អ្នក​សា​ពត័មាន អ្នក​ទាំង​ពី​រស់នៅ​ភូមិ​ព្រះ​ពន្លា​សង្កាត់​ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានី​ភ្នំពេញ ។​
​ទី​៧ ឈ្មោះ សំ សារឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​អ្ន​សា​ពត័មាន ។​
​ទី​៨ ឈ្មោះ ឆាយ លា​វ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​អ្នក​សា​ពត័មាន ទាំងពី​នាក់​រស់នៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​ប្រភព​ពី​នគរបាល​បានឱ្យដឹង​ទៀត​ថា ជាមួយ​នោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន រថយន្ត​ចំនួន ៤ គ្រឿង បណ្ណ័​ពត័មាន​ចំនួន ៨ សន្លឹក ទូរ​សព្ទ័​ដៃ​ចំនួន ១៨ គ្រឿង នឹង​សម្ភារៈ​ឯកសារ ខ្សែករ​នឹង​ថវិការ​មួយចំនួន​ធំ​ទៀត ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា មូលហេតុ​ឃាត់ខ្លួន​ក្រុម​អ្នកសារព័ត៌មាន​ខាងលើ គឺ​បន្ទាប់ពី​មាន​បណ្តឹង​ពី​ឈ្មោះ ហ៊ឹម ឆេង​ហ៊ាន មេការ​ដេប៉ូ​ឈើ​បាន​ប្តឹង​ថា ក្រុមអ្នកកាសែត​ទាំង ៨ នាក់​ជម្រិត​ទារលុយ​ខ្លួន​ក្នុង​ម្នាក់​ចំនួន ១០០$ ហើយ​ឈ្មោះ ហ៊ឹម ឆេង​ហ៊ាន សុខចិត្ត​ផ្តល់​សោហ៊ុយ​តាម​មនោសញ្ចេតនា​ក្នុង​ម្នាក់​៥០$ តែ​ក្រុម​អ្នកការ​សែត​មិន​ព្រម រហូត​ឈានដល់​ប្តឹង​អ្នកកាសែត​ទៅ​សមត្ថកិច្ច​ដើម្បី​ឃាត់ខ្លួន ៕
​

Filed in: ព័ត៌មានជាតិ