ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២១

ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែមិថុនា ធ្ឆ្នាំ​២០២១ នៅ​សាលាខេត្ត​កំពត ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ ខែ​ឧសភា ឆ្នាំ​២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​បី លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក ដោយឡែក​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត ចូលរួម​កិច្ចប្រជុំ​តាមរយៈ Online zoom Cloud meeting ។​

​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ ពិភាក្សា​លើ​៖
១-​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត
២-​បញ្ជី​គម្រោង​វិនិយោគ​ជា​អាទិភាព​ដែល​គ្រោង​ប្រើប្រាស់​ថវិកាខេត្ត​សម្រាប់​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត ឆ្នាំ​២០២២-២០២៤
៣-​ផែនការ​ក្របខណ្ឌ​មន្ត្រី​សម្រាប់​ឆ្នាំ​២០២២
៤-​ផែនការ​កិច្ចការ​ការពារ​សន្តិសុខ សណ្តាបធ្នាប់ និង​សុវត្ថិភាព នៅ​ពន្ធា​គា​រ​ខេត្តកំពត
៥-​និមិត្តសញ្ញា​រដ្ឋបាល​ក្រុង ស្រុក
៦-​បញ្ហា​ផ្សេងៗ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ