ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​ក្រសួង​សាធារណការ ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​១៧២​គ្រឿង និង​ផាកពិន័យ​បាន​ជាង ២៤២​លាន​រៀល ក្នុង​ខែ​ឧសភា​នេះ​

​ក្រសួង​សាធារណការ ឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​១៧២​គ្រឿង និង​ផាកពិន័យ​បាន​ជាង ២៤២​លាន​រៀល ក្នុង​ខែ​ឧសភា​នេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្នុង​ខែ​ឧសភា ឆ្នាំ​២០២១ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ១៧២​គ្រឿង និង​ពិន័យ​ជា​ថវិកា​បាន​ជាង ២៤២​លាន​រៀល ដោយ​ចំនួន​ដឹក​ល្មើស​បាន​កើនឡើង​ប្រមាណ ៦% បើ​ប្រៀបធៀប​ទៅនឹង​ខែ​មេសា ឆ្នាំ​២០២១​កន្លងមក មាន​ចំនួន ១៦១​គ្រឿង​។​

​យោងតាម Facebook ផ្លូវការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រសួង​សាធារណការ ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់ រថយន្ត​ដឹកទំនិញ​ទាំងអស់​ត្រូវ​ដឹង​ថា ការបង្ក​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ការដឹកជញ្ជូន​លើស​ទម្ងន់ គឺ​បាន​បំផ្លាញ​ផ្លូវជាតិ ដែល​នាំ​ឱ្យ​ខាតបង់​ថវិកាជាតិ ព្រមទាំង​បង្ក​នូវ​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជីវិត​មនុស្ស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ