ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​សប្បុរសធម៌ របស់​ថ្នាក់ដឹកនាំ និង​អាជីវករ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ត​១៩ ក្នុង​សហគមន៍​

​រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​សប្បុរសធម៌ របស់​ថ្នាក់ដឹកនាំ និង​អាជីវករ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ត​១៩ ក្នុង​សហគមន៍​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ ព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត បាន​ចូលរួម​ការទទួល អំណោយ​សប្បុរសធម៌ របស់​ថ្នាក់ដឹកនាំ និង​អាជីវករ ដែល​បាន​នាំយកមក​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​កំពត ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ត​១៩​ក្នុង​សហគមន៍ ជាពិសេស ក្នុងអំឡុងពេល នៃ ការផ្ទុះ ឆ្លង ជំងឺ កូ វីដ ១៩ ក្នុង​ខេត្ត​កំពត​ថ្មីៗ​នេះ​។​

​អំណោយ​របស់​សប្បុរស​ជន​ក្នុងនោះ​រួមមាន​៖
-​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ ពេជ្រ ច័ន្ទ​មុន្នី បាន​ជូន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​កូវី​ដ​១៩​ចំនួន​៣០០០​ដើម​

-​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភា ជូន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​កូវី​ដ​១៩ ចំនួន​៤៥០​ដើម និង​ថ្នាំពេទ្យ​ចំនួន​៤០០​ប្រអប់

– ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ជូន​ថ្នាំពេទ្យ ១០០​ប្រអប់ និង​ទឹក​អាកុល​ចំនួន​៧​កាន​ស្មើនឹង​២១០​លីត្រ

– លោកស្រី សុខ ងីម និង លោក ឈៀវ ប៊ុនស៊ឺ ជូន​ម៉ាស់​៥​ម៉ឺន​ម៉ាស់ និង​ទឹក​អាកុល​ចំនួន​៥ កាន​ស្មើនឹង​១៥០​លីត្រ​។​

ក្នុងឱកាស នោះ​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត បាន ថ្លែងអំណរគុណ ដល់ ថ្នាក់ដឹកនាំ និង​អាជីវករ ក្នុងនោះ​មាន ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ច័ន្ទ​មុន្នី ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន និង​ឯកឧត្តម​កិត្តិ​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ រួម​និង​សប្បុរសជន ជា​អាជីវករ ដែល​បាន​នាំយក​នូវ​អំណោយ​សម្ភារៈ​បរិក្ខា​រ​វេជ្ជសាស្ត្រ ថ្នាំពេទ្យ​នាពេលនេះ គឺជា​អំណោយ​សប្បុរសធម៌​ដ៏​ប្រពៃណី​ក្នុង​ការ​ផ្ដល់​ជូន​រដ្ឋបាល​ខេត្ត​កំពត ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់ ដើម្បី​បម្រើ​សកម្មភាព​ក្នុង​ការប្រយុទ្ធ និង​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ក្នុង​សហគមន៍ ។ ជាពិសេស សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល នឹង​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​ភូមិសាស្ត្រ​ខេត្តកំព​ត​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏​បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ជំងឺ​កូវី​ដ​១៩ ខេត្ត​តែងតែមាន​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដោយ​បាន​ណែនាំ​ដាក់​វិធានការ​នានា​ដល់​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​កិច្ចសហការ​រួម​គ្នា​ប្រយុទ្ធ​និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩​។ ហើយ​អំណោយ​ទាំងនេះ ឯកឧត្តម​និង​បន្ត​ប្រគល់ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​ជំនាញ​ពាក់ព័ន្ធ ពិសេស​ដើម្បី​យក​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៃ​តំបន់​ប្រឈម​ខ្ពស់​មួយ​ចំនួន​ក្នុង​ខេត្ត​ផងដែរ​។​

​ក្នុងនាម​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត សូម​គោរព​ជូនពរ​ដល់​ថ្នាក់ដឹកនាំ និង​អាជីវករ​ម្ចាស់​អំណោយ ដែល​បាន​នាំយកមក​ប្រគល់​ជូន​ដល់​រដ្ឋបាល​ខេត្ត​កំពត​នៅពេល​នេះ​ឱ្យ​ទទួលបាន នូវ​សុខភាព ល្អ ជោគជ័យ គ្រប ភារកិច្ច ក្នុង​បេសកកម្ម​បម្រើ​ជាតិ និង​ប្រជាជន និង​ប្រកប​អាជីវកម្ម​កាន់តែ​រីកចម្រើន​ថែម​ទៀត ចៀសផុត​ពី ជំងឺ កូ វីដ -១៩ ទាំងអស់គ្នា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ