ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​

ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅវេលា​ម៉ោង​៧:០០​នាទី​ព្រឹក នា​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២១ នេះ​ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់​លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណ​:​អភិបាលខណ្ឌ​ដូនពេញ លោក យស់ យុទ្ធី និង​លោក ចាន់ គន្ថេ​ត អភិបាលរង​ខណ្ឌ​ដូនពេញ ដោយ​មាន​ការចូលរួម​ពី​លោក ចាប ឌី​ណា នាយក​រដ្ឋបាល​ខណ្ឌ លោក អធិការរង​នគរបាល​ខណ្ឌ និង​លោក មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ លោក លោកស្រី ចៅសង្កាត់​ពាក់​ពន្ធ័ បាន​ដឹកនាំ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌ និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណ​: និង​អនាម័យ​តាម​ទី​រួម​ផ្សារ តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន តាម​សួនច្បារ​នានា និង​កាត់​ដើម​ត្រែង​តាម​ច្រាំងទន្លេ និង​បាន អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩​នៅក្នុង​មូលដ្ឋាន ក៏​ដូចជា​សណ្តាប់ធ្នាប់ អនាម័យ និង​សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ លទ្ធផល​៖ បាន​ដកហូត​រថយន្ត​ចត​ល្មើសច្បាប់​ចរាច​រណ៍ បាន​ចំនួន​០២​គ្រឿង ម៉ូតូ​ផា​ស្អាប់​ចំនួន​០២​គ្រឿង រទេះ​ចល័ត​០៣​គ្រឿង ម៉ូតូ​ចំនួន​០៣​គ្រឿង និង​ធ្វើ​ការដកហូត​សំភារ​:​បាន​មួយ​ចំនួន​ផងដែរ ។

​នៅ​បរិវេណ​ទី​រួម​ផ្សារកណ្តាល​ទាំង​ផ្សារ​ឈើ​/​ផ្សារ​ថ្ម បណ្តោយ​ផ្លូវ​លេខ​១៣,​ផ្លូវ​លេខ ១៤៤,​ផ្លូវ​លេខ ១៤៨ ផ្លូវ​លេខ​១៥៤,​ផ្លូវ​លេខ​៥ ក្រោយពី​បាន​រៀបចំ​សណ្តាប់ធ្នាប់​ឃើញថា អនាម័យ​ស្អាត និង​មាន​របៀបរៀបរយ​គួរ​កត់សម្គាល់​គិត​ត្រឹម​ម៉ោង​១១,០០​នាទី​ព្រឹក​នេះ​។​

Filed in: ព័ត៌មានជាតិ