ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ទំនាស់​ពាក្យសំដី​យុវជន​ម្នាក់​ប្រើ​ពូថៅ​កាប់​ទៅលើ​យុវជន​ម្នាក់​ទៀត​បណ្តាលឱ្យ​រងរ​បួស​ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​ឯក​ភ្នំ​

ទំនាស់​ពាក្យសំដី​យុវជន​ម្នាក់​ប្រើ​ពូថៅ​កាប់​ទៅលើ​យុវជន​ម្នាក់​ទៀត​បណ្តាលឱ្យ​រងរ​បួស​ត្រូវ​ឃាត់ខ្លួន​នៅ​ស្រុក​ឯក​ភ្នំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​០០​នាទី អនុវត្ត​តាម​ការ​ចង្អល​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួមទាំង​យោបល់​របស់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​ដោយ​បាន​ការសម្របសម្រួល លើ​នីតិវិធី​ពី​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្កា​រប​បង្ក្រាប​ចូលរួម​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើអោយ​ខូចខាត​ដោយ​ចេតនា​(​កាប់​ដោយ​ពូថៅ​) ០១ ករណី នៅ​ចំណុច​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។​

​កិច្ច​ប្រត្តិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័​យ ០១ នាក់​ឈ្មោះ សុំ ចិន្តា​វ​ន្ត័ ហៅ រ៉ាត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើ​ការស្រាវជ្រាវ​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​២៣​នាទី នៅ​ចំណុច​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​កាប់​ដោយ​ពូថៅ​ទៅលើ​ជនរងគ្រោះ ឈ្មោះ រី​វីរៈ ហៅ​ពេជ្រ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ខេត្ត​បាត់ដំបង ដោយ​មូលហេតុ​ទំនាស់​ពាក្យសម្តី បណ្តាល​ឱ្យ​ជនរងគ្រោះ​រងរបួស​ផ្នែក​ក្បាល​យ៉ាងដំណំ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ចូល​មក​សមត្ថកិច្ច​នគ​របាល​ដើម្បី​ចាត់វិធានការ​លើ​ករណី​នេះ ហើយ​ឆ្លង​តាមរយៈ​ការស្រាវជ្រាវ និង​កំណត់​បាន​នូវ​អត្តសញ្ញាណ​ជនដៃដល់ ទើប​សម្រេច​ធ្វើ​ការឃាត់ខ្លួន​តែម្តង ។​

​ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​៖
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៩​ពាក់​ស្លាក​លេខ​បាត់ដំបង 1AH5116
-​ពូថៅ​ដង​ឈេ​ី​ចំនួន​០១

​បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​អនុវត្ត​តាមច្បាប់​៕
​

Filed in: ព័ត៌មានជាតិ