ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋបាល​ខេតុ្ត​ឧត្ដរមានជ័យ ទទួល​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤

​រដ្ឋបាល​ខេតុ្ត​ឧត្ដរមានជ័យ ទទួល​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្ដរមានជ័យ​)៖ ​នា​ព្រឹក​ថ្ងៃអាទិត្យ ៤​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤ ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ប៉ុល លឹម ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៤​។​

​ឯកឧត្ដម អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទ​ទី​៤ ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌ ឧបត្ថម្ភ​ជូន​ដល់​រដ្ឋបាល​ខេត្ត ដែល​កំពុង​ត្រូវការ​ចាំបាច់​ពេលនេះ​។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ចាត់ទុក​អំណោយ​ទាំងនេះ ជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​ខេត្ត​សម្រាប់​ប្រើប្រាស់​ឲ្យ​ក្នុង​វិធានការ ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​រដ្ឋបាល​ខេត្ត​បច្ចុប្បន្ន​បាន និង​កំពុង​យកចិត្តទុកដាក់​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​លើ​សុខមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​សូមបញ្ជាក់​ថា​អំណោយ​សប្បុរសជន នៅពេលនេះ​មាន​៖ មី​៥០ កេស​តូច​, ទឹក​សុទ្ធ​៥០ កេស​, ម៉ាស់​២៥០០ ម៉ាស់​, អាល់​កុល​៥០ លីត្រ​, ទឹកត្រី​២៥ យួរ​, ទឹក​ស៊ី​អ៊ី​២៥ យួរ​, សៀវភៅ កម្រង​ឯកសារ ស្ដីពី ការរៀបចំ​ការ​ប្រព្រ​ប្រព្រឹត្តទៅ សិទ្ធ​អំណាច មុខងារ និង​តួនាទី​ភារកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចំនួន​២ ក្បាល និង កម្រង​ឯកសារ ស្ដីពី ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​កិច្ចលទ្ធកម្ម សាធារណៈ នៅ​ថ្នាក់ក្រោម​ជាតិ ចំនួន​៣ ក្បាល​។​

​ដើម្បី​ទទួលបាន​ព័ត៌មាន​ផ្លូវការ សូម​អញ្ជើញ​ចូលរួម Subscribe Telegram Channel អំពី​ខេត្ត​ឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

Filed in: ព័ត៌មានជាតិ