ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ពិធី​ប្រកាស​ផ្ទេរ តែងតាំង និង​ចូល​កាន់​មុខតំណែង ប្រធាន​សាលាដំបូង​ខេត្ត​កំពត​

​ពិធី​ប្រកាស​ផ្ទេរ តែងតាំង និង​ចូល​កាន់​មុខតំណែង ប្រធាន​សាលាដំបូង​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្ទេរ តែងតាំង និង​ចូល​កាន់​មុខតំណែង ប្រធាន​សាលាដំបូង​ខេត្ត​កំពត ក្រោម​អធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ។​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​សាលាដំបូង​ខេត្ត​ខេត្តកំពត និង​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី និង​ជា​កិត្តិយស ពី​ឯកឧត្តម លោកជំទាវ លោក លោក ស្រី ប្រតិភូ​ក្រសួង​យុត្តិធម៌ អភិបាលខេត្ត​កែប និង​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​កំពត​ផងដែរ​។ យោង​តាម​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/០៥២១/៤០៩ ចុះ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ បានតែងតាំង​ឯកឧត្តម លាង សំ​ណាត់ ជា​ប្រធាន​សាលាដំបូង​ខេត្តកំពត ជំនួស​ឯកឧត្តម ឡុង កេស​ភី​រម្យ ដែល​ត្រូវ​ផ្ទេរ​ទៅ​ជា​ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត ក្រៅពី​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ សក្ដានុពល និង​សមទ្ធិ​ផល ដែល​រដ្ឋបាល​ខេត្ត​កំពត​សម្រេច​បាន​កន្លងមក​។ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ពាក់ព័ន្ធ​វិស័យ​យុត្តិធម៌ ដែល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាលាដំបូង​ខេត្ត​កំពត ដែល តែងតែបាន​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត និង​បាន​ធ្វើឲ្យ​ការផ្ដល់​សេវា​យុត្តិធម៌​បម្រើ​ជូនប្រជា​ពលរដ្ឋ​ប្រកបដោយ​វិជ្ជាជីវៈ និង​ប្រសិទ្ធភាព​បាន​ល្អប្រសើរ​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ថ្លែងអំណរគុណ​កោតសរសើរ​ដល់ ឯកឧត្តម អភិបាល​ខេត្ត​កំពត និង​ខេត្ត​កែប ព្រមទាំង​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ ទាំងអស់​ក្នុង​ខេត្ត​ទាំង​ពីរ គឺ​ខេត្ត​កំពត និង​ខេត្ត​កែប​តែងតែ​បាន​សហការ​ជាមួយ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ក្នុង​ការដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ​។ ពិសេស​ក្នុង​យុទ្ធនាការ​ដោះស្រាយ​សំណុំរឿង​កកស្ទះ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​យុត្តិធម៌ ត្រូវបាន​ដោះស្រាយ​បញ្ចប់​សម្រេច​លទ្ធផល​ជោគជ័យ​។

​តែ​ទោះបីយ៉ាងណា ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ក្រើនរំលឹក​ជាថ្មី ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​សាលាដំបូង​ខេត្ត​ទាំង​ពីរ​កំពត កែប ជាពិសេស ឯកឧត្តម លាង សំ​ណាត់ ដែល​ទើប​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកំពត​ថ្មី ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យបាន​ល្អ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុង​ការអនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ដើម្បី​ធានា​ឱ្យ​ការផ្តល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ធ្វើឡើង​បាន «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​» និង​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ