ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ផ្តល់​អំណោយ​ជូន​ជនពិការ​ក្រីក្រ ដែល​រង​ផល​ប៉ះពាល់​ពី​កូវី​ដ ១០០​នាក់ និង​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ១៧​នាក់ នៅ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ផ្តល់​អំណោយ​ជូន​ជនពិការ​ក្រីក្រ ដែល​រង​ផល​ប៉ះពាល់​ពី​កូវី​ដ ១០០​នាក់ និង​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ១៧​នាក់ នៅ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានផ្តល់​អំណោយ​សប្បុរសធម៌​របស់​មូលនិធិ​ជនពិកា​រ​ជូន​ជនពិការ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ចំនួន ១០០​នាក់ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ១៧​នាក់ នៅ​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​ថ្លែង​ក្នុង​ពិធី​នេះ​លោក​រដ្ឋមន្ត្រី វង សូ​ត បាន​ថ្លែងថា ការផ្តល់​អំណោយ​នេះ​ជា​ការឆ្លើយតប​របស់​រា​ជ​រដ្ឋាភិបាល ទៅ​នឹង​ការដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ជនពិការ នៅ​ក្នុង​ពេលវេលា​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​នេះ​។​

​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​ទប់​ស្តាត់ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ និង​បាន​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាជន ព្រមទាំង​គិតគូរ​ដល់​សុវត្ថិភាព​ស្បៀងអាហារ​ដល់​ប្រជាពលរដ្ឋ​អំឡុងពេល​បិទ​ខ្ទប់​ផងដែរ​។ លោក​បន្តថា កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​កម្មវិធី​ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ជំងឺ​កូវី​ដ​១៩​។​

​កិច្ច​បន្ត​លោក​រដ្ឋមន្ត្រី បាន​ផ្តល់​ជា​កិតិ្ត​យស​ប្រគល់នូវ​កញ្ចប់​អំណោយ​ដល់​ជនពិការ​ក្រីក្រ និង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​នូវ​ថវិកា​៥​ម៉ឺន​រៀល អង្ករ​២៥​គីឡូ​ក្រោម ត្រីខ​២​យួរ ទឹក​ស៊ីវ​អ៊ីវ​១​យួរ ទឹកត្រី​១​យួរ អំបិល​២​កញ្ចប់ មី​១​កេស​។​
​ជា​កិច្ច​បញ្ចប់​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ជនពិការ​ត្រូវ​រក្សា​សុខ​ភាព ជា​ពិសេស​ត្រូវ​ចូលរួម​អនុវត្ត​វិធាន​៣​ការពារ និង​៣​កុំ ដើម្បី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​ពី​ជំងឺ​កូវី​ដ​១៩៕

 

Filed in: ព័ត៌មានជាតិ