ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

​ស្លាប់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ ពេល​កំពុង​សម្រាល​នៅ​គ្លីនិក «​ជា រចនា​» ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​, គ្រួសារ​ជនរងគ្រោះ​សុំ​ការអន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ ខណៈ​ម្ចាស់​គ្លីនិក ចង់​ឲ្យ​សំណង​២​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង​

​ស្លាប់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ ពេល​កំពុង​សម្រាល​នៅ​គ្លីនិក «​ជា រចនា​» ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​, គ្រួសារ​ជនរងគ្រោះ​សុំ​ការអន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ ខណៈ​ម្ចាស់​គ្លីនិក ចង់​ឲ្យ​សំណង​២​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​អ​ណោ​ច​អធម៌​ជាទីបំផុត ចំពោះ​ក្រុម​គ្រួសារ​មួយ ដោយ​ត្រូវ​បាត់បង់​ទាំង​ប្រពន្ធ និង​កូន​ដែល​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ ពេល​ដែល​កំពុង​ឈឺពោះ​សម្រាក​កូន​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​ជា រចនា​» ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ខណៈ​ម្ចាស់​គ្លីនិក​ចង់​ឲ្យ​សំ​ណងត្រឹម​២​ពាន់​ដុល្លារ ដើម្បី​បញ្ចប់រឿង​។​

​លោក ឈូ សុខ​លាភ អាយុ​៣៩​ឆ្នាំ ដែល​បច្ចុប្បន្ន​បម្រើការ​ងារ​នៅ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​ឯកជន​មួយ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ទាំង​សម្ដី​អួល​ដើម​.​ក នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​ថា ភរិយា​របស់​ខ្លួន​ដែល​បាត់បង់​ជីវិត​ពេល​កំពុង​សម្រាក​កូន​ទី​៣​នោះ ឈ្មោះ ឃុត ជីវ័ន អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​លោក ឈូ សុខ​លាភ បាន​រៀបរាប់​អំពី​ដំណើរ​ដើមចម នៃ​សាច់រឿង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩៖៣០​នាទី​ព្រឹក ប្រពន្ធ​លោក​បាន​ទៅពិនិត្យ​ផ្ទៃពោះ និង​ឆ្លុះ​អេកូ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​ជា រចនា​» ដោយ​នៅពេល​នោះ គ្រូពេទ្យ​បាន​ប្រាប់ថា ប្រពន្ធ​របស់​លោក​ជិត​សម្រាលកូន​ហើយ ដោយ​មាត់ស្បូន​បើក​បាន​៤​លេខ​។​

​លោក​បាន​បញ្ជាក់ទៀតថា គ្រូពេទ្យ​បាន​ពន្យល់​ឲ្យទទួល​សេវា​នៅ​មន្ទីរពេទ្យ​ខ្លួន ដោយ​ប្រាប់ថា ប្រពន្ធ​គាត់ និង​កូន​ក្នុង​ផ្ទៃ មិន​មាន​សញ្ញា​គំរាមកំហែង​អ្វី​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ ព្រោះ​សុខភាព​ល្អ​ធម្មតា​ទាំង​ម្ដាយ និង​កូន​។ ដោយ​មាន​ទំនុកចិត្ត​លើ​ក្រុម​គ្រូពេទ្យ ប្រពន្ធ​គាត់​ក៏​សម្រេចចិត្ត ទទួល​សេវា​សម្រាល​នៅ​ទីនោះ​តែម្ដង​។​

​បន្ទាប់​មក​គ្រូពេទ្យ ក៏​បាន​រៀបចំ​ដាក់​ស៊ឺរ៉ូម និង​តាមដាន​រហូតដល់​ម៉ោង ១១៖៣០​នាទី​ព្រឹក ដោយ​ប្រាប់ថា មាត់ស្បូន​បើក​បាន​៧​លេខ​ហើយ រហូតដល់​ម៉ោង​០១៖៣០​នាទី ប្រពន្ធ​គាត់​នៅតែ​មិន​ទាន់​សម្រាល ទើប​ក្រុម​គ្រូពេទ្យ​បាន​ដាក់​ថ្នាំ​នៅក្នុង​ស៊ឺរ៉ូម ដើម្បី​ឲ្យ​ឆាប់​កើត​។ លុះ​១០​នាទី​ក្រោម​មក គ្រូពេទ្យ​បាន​រុញ​ប្រពន្ធ​គាត់ ចូល​ក្នុង​បន្ទប់​សម្រាល​។​

​ក្រោយមក​ប្រពន្ធ​គាត់​ក៏​ប្រឹង​ដើម្បី​សម្រាលកូន ដោយ​ឃើញ​ក្បាល​ទារក​ទៅហើយ បន្ទាប់​មក​គាត់​ថា គាត់​ចុក​ជើង​ពេទ្យ​ក៏​សម្រួល​ចលនា ហើយ​លោក​ជា​ប្ដី​បាន​ឲ្យ​ទឹក​ទៅ​ប្រពន្ធហូប​បន្តិ​ច រួច​ក៏​ប្រឹង​បន្ត ស្រាប់តែ​ពេលនោះ​គាត់​ក៏​ទន់​ខ្លួន បញ្ឈរភ្នែក​បាត់មាត់​តែម្ដង ហើយ​ទារក ក៏​បាន​លិប​ចូលទៅ​ក្នុង​ផ្ទៃ​វិញ​។​

​ពេល​នោះ​ពេទ្យ​ក៏​បាន​ដេ​ញឝាត់​ជា​ប្ដី​ឲ្យចេញ​ទៅក្រៅ រួច​គ្រូពេទ្យ​ក៏​បាន​យក​អុកស៊ីសែន​ពី​ខាងក្រៅ ដើម្បី​ជួយសង្គ្រោះ ប្រហែល​៤០​នាទី​ក្រោយមក ដោយ​ស្ថានភាព​មិន​ស្រួល​ខ្លាំង ក៏​បញ្ជូន​ប្រពន្ធ​គាត់​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​អ្វី​ដែល​គួរឲ្យ​សោកស្ដាយ​ពេលមកដល់​, ខាង​មន្ទីរពេទ្យ​កាល់ម៉ែ​ត បាន​ប្រាប់​គាត់​ថា ប្រពន្ធ​គាត់​បាន​ស្លាប់​តាំងពី​មុន​មក​ដល់​ម្ល៉េះ​។​

​ក្នុងករណីនេះ លោក ឈូ សុខ​លាភ ក៏​បាន​ដាក់​ពាក្យបណ្ដឹង មក​កាន់​ប៉ុស្តិ៍​នគរបាល​ឃុំ​អរិយ​ក្សត្រ​ផងដែរ ដោយ​ប្ដឹង​ទៅ​លើ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​ជា រចនា​» ដើម្បី​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវច្បាប់ ចំពោះ​ការស្លាប់​របស់​ប្រពន្ធ​គាត់ និង​កូន​ក្នុង​ផ្ទៃ​ពេល​កំពុង​សម្រាក​។ យ៉ាងណាមិញ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​បានឲ្យដឹងថា ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់ថា ការស្លាប់​នៃ​គឺ​ដោយសារ​ឧបទេវ​ប្ប​ហេតុ​ប៉ុណ្ណោះ មិនមែន​ជា​ការ​ធ្វេសប្រហែស​របស់​ពេទ្យ​នោះទេ​។​

​ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​បាន​អះអាង​ទៀតថា ពេល​កំពុង​ធ្វើ​បុណ្យ​ខាង​តំណាង​របស់ មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​ជា រចនា​» ក៏​បាន​ទៅ​ចូលរួម​បុណ្យសព និង​ចូល​បុណ្យ​នូវ​ទឹកប្រាក់​ចំនួន​១​ពាន់​ដុល្លារ​ផងដែរ​។ ក្រោយមក​ខាង​គ្រូពេទ្យ បាន​សម្របសម្រួល​ជាមួយ​គ្រួសារ​ជនរងគ្រោះ ដោយ​ផ្ដល់​បន្ថែម​នូវ​ទឹកប្រាក់​ចំនួន​២​ពាន់​ដុល្លារ​ទៀត ប៉ុន្ដែ​ក្រុមគ្រួសារ​ជនរងគ្រោះ​មិន​អាច​ទទួលយកបាន​នោះទេ​។​

​លោក ឈូ សុខ​លាភ ដែល​បច្ចុប្បន្ន​កំពុង​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​២​នាក់ តែម្នាក់ឯង​ក្រោយ​បាត់បង់​ប្រពន្ធ​ហើយ​នោះ បាន​ទទូច​តាមរយៈ​បណ្ដាញ​ព័ត៌មាន ដើម្បី​សុំ​ការជួយ​អន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ ក្រសួង​សុខាភិបាល ដើម្បី​ក្រុមគ្រួសារ​គាត់​ទទួលបាន​យុត្តិធម៌ ក្រោយពេល​បាត់បង់​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ​។​

​យ៉ាងណាមិញ សម្រាប់​ដំណើរការ​ពាក្យបណ្ដឹង​វិញ ត្រូវបាន​លោក ឈូ សុខ​លាភ បញ្ជាក់ថា មន្ដ្រី​មូលដ្ឋាន​បាន​ប្រាប់​គាត់​ថា សំណុំរឿង​នេះ​ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ហើយ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​។ ចំណុច​នេះ លោក​កាន់តែ​ព្រួយបារម្ភ​បន្ថែមទៀត ដោយសារ​មិន​មាន​ចំណេះដឹង​ខាង​ផ្លូវច្បាប់ ពិសេស​លើ​ការ​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​ការពារ​ក្ដី​។ លោក​ក៏​ស្នើសុំ​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេជោ ដើម្បី​ជួយ​ការពារ​ក្ដី​ជូន​គាត់​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ បណ្ដាញ​ព័ត៌មាន មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព «​ជា រចនា​» បាន​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​៕

Filed in: ព័ត៌មានជាតិ