ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

ថវិកា​នាយ​ឧត្តមសេនីយ៍នេត សាវឿន ត្រូវបាន​នាំយកទៅ​ប្រគល់ជូន​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ដែល​បាន​ខិតខំ​បង្ក្រាបប​ទ​ល្មើស​

ថវិកា​នាយ​ឧត្តមសេនីយ៍នេត សាវឿន ត្រូវបាន​នាំយកទៅ​ប្រគល់ជូន​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​ខេត្ត​ឧត្តរមានជ័យ​ដែល​បាន​ខិតខំ​បង្ក្រាបប​ទ​ល្មើស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ រួមជាមួយ​លោក​ស្នងការរង​និង​មន្ត្រីនគរបាល​ជាច្រើនរូប​ទៀត នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​រៀបចំ​ពិធី​សំណេះសំណាល​និង​នាំ​ថវិកា នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ប្រគល់ជូន​ជា​ការលើកទឹកចិត្ត ដល់​កម្លាំង​នគរបាល​ជំនាញ ដែល​បាន​ខិតខំ​បង្ក្រាប​បទល្មើស​នានា ទទួលបាន​លទ្ធផល​ល្អ​។​

​នៅក្នុង​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ចំពោះ​កម្លាំង​នគរបាល​ទូទាំង​ខេត្ត ពិសេស​កម្លាំង​នគរបាល​ជំនាញ ដែល​រយះពេល​ថ្មីៗ​នេះ បាន​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​និង​បទល្មើស​ព្រហ្មទណ្ឌ​។​

​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ថ្លែង​បញ្ជាក់ទៀតថា​៖ «​ឆ្លើយតប​និង​ការខិតខំ​ប្រឹងប្រែង​របស់​កម្លាំង​នគរបា​ល​ជំនាញ​រួមមាន​៖​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់​និង​ប្រជា​ការពារ​ភូមិ​២​នាក់​របស់​សង្កាត់​អូរ​ស្មាច់​ផង​នោះ នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ បាន​ឧបត្ថម្ភ​ថវិការ​លើកទឹកចិត្ត ដោយ​ផែន​គ្រឿងញៀន​ទទួលបាន​ថវិកា​១​លាន​រៀល ការិយាល័យ​ព្រហ្មទណ្ឌ​៥០​មុឺន​រៀល ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​ស្មាច់​៥០​មុឺន​រៀលនិង​ប្រជា​ការពារ​ភូមិ​២០​មុឺន​រៀល​ផង​ដែរ​»​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ក៏​បាន​ថ្លែង​ណែនាំ​បន្ថែម ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ខិតខំ​បំពេញ​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ពិសេស​ខិតខំ​បង្ក្រាប​បទល្មើស​នានា​ក្នុង​ដែល​សមត្ថកិច្ច​របស់​ខ្លួន រួមមាន​៖​បទល្មើស​គ្រឿងញៀន ក្មេង​ទំនើង ល្បែង​ស៊ីសង ចោរលួច​ចោរប្លន់ ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​៕

 

Filed in: ព័ត៌មានជាតិ