ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់ ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ការណែនាំ​ពី ឯកឧត្តម ប៉ែន កុសល្យ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ឧត្តរមានជ័យ និង​មាន​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​!

🕒​នៅ​យប់​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ កម្លាំង​ផែន​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​មាន​ការចូលរួម​ពី​កំលាំង​ប៉ុស្ដិនគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​០១ ករណី នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣ នាក់ (​ប្រុស​)÷

១-​ឈ្មោះ អឹម រតនា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង

២-​ឈ្មោះ​ង៉ែត រិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។​

៣-​ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​បុស្ស ស​/​ក កូន​គ្រៀល ក្រុង សំរោង ។

👉​ដកហូត​វត្ថុតាង​: ម៉ា​ទឹកកក​ចំនួន​០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្ត​ចំនួន​០១ គ្រឿង ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន ។​

​ករណី​នេះ​បាន​បន្ត​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង ១៨ : ៣០​នាទី បាន​បន្ត​ឃាត់ខ្លួន បក្ខពួក​ម្នាក់​ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ​៣៣ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង (​អនុវត្តន៍​តាម​ដីកា​) និង​ជា​មុខសញ្ញា​ចាស់​ចេញពី​ពន្ធនាគារ ពាក់ព័ន្ធ​ប្រព្រឹត្តល្មើស​ជាច្រើន​ករណី​ដូច​ជា​នៅ​ឆ្នាំ​២០១៤ ធ្លាប់​ជា​ប់​ពន្ឋនាគារ​ពី​បទ កាច់​សោរ​ម៉ូតូ​យ៉ាង​សកម្ម និង ជួញដូរ គ្រឿងញៀន និង ឆ្នាំ​២០១៧ បានជា​ប់​ពន្ឋនាគារ​ម្ដងទៀត ករណី ជួញដូរ​គ្រឿងញៀន​។ ហើយ​បន្ទាប់មក នៅ​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ បានធ្វើ​សកម្មភាព បាញ់ប្រហារ មក​លើ​សមត្ថកិច្ច​ធ្វើអោយ​របួស​នគរបាល ០១ នាក់ ហើយ​មាន​ដីកា​អោយ​នាំខ្លួន ពីបទ​.​ប៉ុនប៉ង​ឃាតកម្ម ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ។​

👉 ជនសង្ស័យ​ទាំង​០៤ នាក់​បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ខាងលើ​ពិតប្រាកដ​មែន បច្ចុប្បន្ន ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​
​

Filed in: ព័ត៌មានជាតិ