ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​មនុស្ស​៨​នាក់​បាន​ស្លាប់ និង​៣៣​នាក់​ទៀត​កំពុង​សង្គ្រោះ នៅក្នុង​មន្ទី​ពេទ្យ សង្ស័យ​ពុល​ស្រា​

​មនុស្ស​៨​នាក់​បាន​ស្លាប់ និង​៣៣​នាក់​ទៀត​កំពុង​សង្គ្រោះ នៅក្នុង​មន្ទី​ពេទ្យ សង្ស័យ​ពុល​ស្រា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ មនុស្ស​៨​នាក់​(​ក្នុងនោះ​ស្រី​២​នាក់​)​បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​៣៣​នាក់​ទៀត ត្រូវបាន​ដឹក​មកកាន់​មន្ទីរពេទ្យ ក្នុងករណី​សង្ស័យ​ពុល​ស្រា​។​

​ចំពោះ​ករណី​ដូច​ខាងលើ​នេះ​ត្រូវបាន​អ្នកូមិ​បញ្ជាក់​ឲ្យដឹងថា គឺ​កើតឡើង​នៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​ប្រភព​ពដ​ដែល​បាន​រៀបរាប់​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ដូច​រៀបរាប់​ខាងលើ​បាន​ទៅ​ចីលរួម​កំដ​រសពអ្នក​ភូមិ ដោយ​ខណៈនោះ​ក៏​មាន​ហូបចុក​គ្រឿង​ស្រវឹង​(​ស្រា ស​)​ផងដែរ​។​លុះ​ហូបចុក​បាន​បន្តិច ក៏​ស្រាប់តែ​ពលរដ្ឋ​ទាំង​នោះ​មាន​អាការ​:​ចុកពោះ ក្អួតចង្អោរ​ទើប​សាច់ញាតិ​ដឹក​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ហើយ​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា ក៏​មាន​ពលរដ្ឋ​ស្លាប់​ម្នាក់​។​លុះ​ចូល​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ឧសភា ស្លាប់​២​នាក់​ទៀត និង​ចូល​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ក៏មាន​អ្នកស្លាប់​រហូតដល់​៥​នាក់​ទៀត សរុប​អ្មកស្លាប់​បើគិត​មកដ​ល់​រសៀល​នេះ គឺ​មាន​ចំនួន​៨​នាល់ ឯ​អ្នក​លំពុង​សម្រាក​ព្យាបាល​ចំនួន​៣៣​នាក់​។​

​ក្រោយពី​មាន​ករណី​ពលរដ្ឋ​មាន​អាការ​:​ក្អួតចង្អោរ រហូត​មាន​អ្នក​ស្លាប់​បែបនេះ អាជ្ញាធរ មាន​ក្រុម​គ្រួ​ទេព្យ​បង្អែក​ស្រុក​កំពង់ត្រាច និង​នគរបាល​ខេត្ត​កំពត រួម​ទាំង​នគរបាល​ស្រុក​និង​អូន​ខន​អភិបាលស្រុក​កំពង់ត្រាច បាន​ចុះមក​ពិនិត្យ​ដល់​លំនៅដ្ឋាន​សព​នីមួយៗ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ