ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​គ្រួសារ​នៃ​សព​របស់​ស្ត្រី​មាន​ផ្ទៃពោះ មេភូមិ ប្រជាពលរដ្ឋ និង​ទារក ០១​នាក់ ក្នុង​០៧​គ្រួសារ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា

​គ្រួសារ​នៃ​សព​របស់​ស្ត្រី​មាន​ផ្ទៃពោះ មេភូមិ ប្រជាពលរដ្ឋ និង​ទារក ០១​នាក់ ក្នុង​០៧​គ្រួសារ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ច័ន្ទ ១៣​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ នេះ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ នាំ​យក​អង្ករ និង​ថវិកា ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគល់​ជូន​គ្រួសារ​សព ចំនួន ០៧​គ្រួសារ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវី​ដ​-១៩ និង ឧបត្ថម្ភ​ជូន​ទារក​០១​នាក់ បាន​វះកាត់​ចេញពី​ផ្ទៃ​ម្តាយ​បន្ទាប់​ពី​ម្តាយ​ទទួលមរណភាព​ដោយ​ជម្ងឺ​កូវី​ត​-១៩ ។

​ក្នុង​ឱកាស​ដ៏​ក្តុកក្តួល​នេះ លោក អភិបាល បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ និង​ចូលរួម​រំលែក​ទុក្ខ ពី​សំណាក់ សម្តេច​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ នូវ​សេចក្តី​ទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ និង​អា​លោះ​អាល័យ​ជាទីបំផុត និង​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលមរណភាព បាន​សោយសុខ​ក្នុង​ទីឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​អំណោយ និង​ថវិកា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ថវិកា ៥.០០០.០០០​រៀល អង្ករ ៤​បាវ ស្មើ ១០០​គីឡូក្រាម ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព និង ឧបត្ថម្ភ​ថវិកា ជូន​ទារក​០១​នាក់ បាន​វះកាត់​ចេញពី​ផ្ទៃ​ម្តាយ​បន្ទាប់​ពី​ម្តាយ​ទទួលមរណភាព ថវិកា​ចំនួន ២,០០០,០០០​រៀល​។​

​ជា​ចុងបញ្ចប់ លោក​អភិបាល បាន​ជូនពរ​ដល់ ដល់​បង្អូន​ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​គ្រួសារ​សព មាន​សុខភាប​ល្អ ជៀស​ឆ្ងាយ កុំអោយ​ឆ្លង​ជម្ងឺ កូវី​ដ​-១៩ នេះ​។ ជាពិសេស​ចូលរួម​អនុវត្ត ៣​កុំ​៣​ការពារ និង​២​ចូលរួម ឲ្យបាន​គ្រប់ៗ​គ្នា ។​

Filed in: ព័ត៌មានជាតិ