ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​លក់ដូរ​ក្នុង​ផ្សារ​រដ្ឋ​ទាំង​២៥​ឡើង​វិញ​នៅ​រាជធានី​ភ្នំពេញ តែ​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​

​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​លក់ដូរ​ក្នុង​ផ្សារ​រដ្ឋ​ទាំង​២៥​ឡើង​វិញ​នៅ​រាជធានី​ភ្នំពេញ តែ​ត្រូវ​អនុវត្ត​វិធាន​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់ឱ្យ​ដំណើរការ​ផ្សារ​រដ្ឋ​ទាំង​២៥​លក់ដូរ​ឡើងវិញ ក្រោយពី​បាន​បិទ​ខ្ទប់​មិន​ឱ្យ​ដំណើរការ​តាំងពី​ខែ​មេសា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩ ប៉ុន្តែ​អាជ្ញាធរ​ទទូច​ឲ្យ​គណៈកម្មការ​ផ្សារ​ទាំំង​នេះ និង​អាជីវករ​ត្រូវ​រួម​គ្នា​ទប់ស្កាត់​ឲ្យខាងតែបាន​ចំពោះវិធានការ​សុខាភិបា​ល​។​

​ពេល​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ឡើងវិញ​នេះ និង​ដើម្បី​ចៀសបាន​ការ​ឆ្លងកូវី​ដ​១៩, លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ក្នុង​ផ្សា​ទួល​ទំពូង នៅ​ខណ្ឌ​ចំការមន និង​បាន​ជំរុញ​ឱ្យ​គណ​:​កម្ម​ការគ្រប់គ្រង​ផ្សារ​ទួល​ទំពូង អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ជា​ពិសេស​ពាក់ព័ន្ធ​វិធានការ​របស់​ក្រសួង​សុខាភិបាល «៣​ការពារ និង​៣​កុំ​»​។​

​លោកស្រី បាន​ណែនាំ​ឱ្យ​មាន​ការផ្សព្វផ្សាយ​តាមរយ​:​សារ​សម្លេង​អប់រំ និង​វាស់​កំដៅ​នៅ​តាម​ច្រក​ចេញចូល​ផ្សារ និង​ត្រូវ​រក្សា​គម្លាត​ពី​គ្នា​ជា​ចាំបាច់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទួល​ទំពូង​លោក ចំរើន សុខ​លីម បានឱ្យដឹងថា ផ្សារ​ទួល​ទំពូង ចាប់ផ្តើម​លក់​នៅ​ព្រឹក​នេះ គឺ​បាន​គោរព​តាម​វិធាន​សុខាភិបាល និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ លោក​ថា «​ច្រកចូល​ផ្សារ​ចំនួន​៥ ត្រូវ​បាន​បើកទ្វារ​សំរាប់​អាជីវករ​ឲ្យបាន​លក់ដូរ និង​ទំនិញ​ឧបភោគ​បរិភោគ ដោយ​នៅ​តាម​ច្រក​ចេញចូល យើង​បាន​ចាត់ចែង​ឲ្យមាន​កម្លាំង​សន្តិសុខ​ជួយស​ម្រួ​ល ដោយ​ការបាញ់​កម្តៅ លាង​អាល់កុល និង​ធ្វើការ​ស្កេន QR កូដ​ផងដែរ មុន​នឹង​អនុញ្ញាត​ឱ្យ​អាជីវករ​ចូល​ទិញ​លក់​នៅក្នុង​ផ្សារ​»​។​

​លោក​ប្រធាន​ផ្សារ​ទួល​ទំពូង បាន​បន្ថែ​ថា «​ក្រៅពី​អនុវត្ត​វិធាន​សុខាភិបាល​នៅ​តាម​ច្រក ក៏​មាន​ដាក់​មេក្រូ​បំពង​សំលេង​ពីសារ​អប់រំ និង​មាន​ការដើរ​ផ្សព្វផ្សាយ​តាម​មេក្រូ​ដល់​អ្នក​លក់ និង​អ្នកទិញ​ផងដែរ ដោយ​ត្រូវ​ដាច់ខាត​អនុវត្ត​វិធាន «៣​កា​ពារ និង​៣​កុំ​» សំដៅ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩»​។​

​លោក ចំរើន សុខ​លីម បានឱ្យដឹង​ទៀត​ថា ក្នុង​ផ្សារ​ទួល​ទំពូង​មាន​តូប​ចំនួន​១៣៧៤​តូប ហើយ​សំរាប់​ថ្ងៃ​បើក​លក់​ជាថ្មី មាន​អា​ជី​រករ​មក​លក់ដូរ​ប្រមាណ ៥០​ភាគរយ លោក​បាន​បញ្ជាក់​ផងដែរ​ថា ក្រុមអាជីវក​ដែល​លក់ដូរ​នៅក្នុង្សារ ក៏​បាន​ចាក់​វ៉ាក់សាំង​បាន​ប្រមាណ​១១០០​នាក់​ហើយ​ដែរ​។​

​ដោយឡែក​សម្រាប់​ផ្សារ​បឹង​កេងកង​វិញ​លោក ឯក និមល ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ ក៏​បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា នៅ​ផ្សារ​បឹង​កេងកង បាន​ដំណើរការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ តែ​លក់​តែ​គ្រឿង​ហូបចុក​តែប៉ុណ្ណោះ ដោយ​អាជីវករ​មក​លក់ដូរ​ចំនួន​៧៦​តូប​។​

​ជាមួយគ្នា​នោះ លោក គួច ចំណាន ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ច្បារអំពៅ បានបញ្ជាក់​ថា ផ្សារ​ច្បារអំពៅ មាន​បងប្អូន​អាជីវករ​មក​លក់​ប្រមាណ ២០​ភាគរយ​ប៉ុណ្ណោះ ដោយ​លក់​ដូរ​ជា​គ្រឿង​ហូបចុក​។​

​ដោយឡែក​លោក​ស្រី ប៉ុន ដា​នី ប្រធាន​គណៈ​គ្រប់គ្រង​ផ្សា​ធំថ្មី បានឱ្យដឹងថា នៅ​ថ្ងៃ​បើក​ដំណើរការ​លក់ដូរ​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៥៖៣០​នាទី​ព្រឹក គិត​រហូត​ដល់​ម៉ោង ១១៖៣០​នាទី ផ្សារ​ធំថ្មី​បាន​ចាប់​បើក​ថ្ងៃ​ដំបូង ផ្នែក​គ្រឿងឧបភោគ បរិភោគ​មាន​តូប​និង គ្រែ​ចល័ត​សរុប​៦២៥ មក​លក់​បាន​១២៥​តូប និង​គ្រែ​ចល័ត​។​

​លោកស្រី​ប្រធាន​ផ្សារ​ធំថ្មី ឱ្យដឹងទៀតថា សម្រាប់​ផ្សារ​ធំ​ថ្មី​បាន​បើក​ច្រក​ចំនួន​ប្រាំបី​ច្រក មាន​កម្លាំង​សន្តិសុខ​ឈរជើង​ចំនួន​៣១​នាក់ និង​សន្តិសុខ​២៥​នាក់​ទៀត ដើរ​ចល័ត​ចុះ​ឡើង​មាន​ឧបករណ៍​វាស់​កំដៅ បាញ់​អាល់កុល រក្សា​គម្លាត ផ្សព្វផ្សាយ​ឲ្យ​ពាក់​ម៉ាស់​ស្គេ​ន QR code មុន​ចូល​ក្នុង​ផ្សារ​, ផ្សារ​មាន​ឧបករណ៍​វាស់​កម្តៅ​ចំនួន​២០​គ្រឿង និង​ផ្សារ​ប្រើប្រាស់​អាល់កុល​ក្នុង​មួយ​ថ្ងៃ​អស់​២០​លីត្រ​, ផ្សារ​ដាក់​ឧបករណ៍​បំពង​សំលេង​ចំនួន ៦​គ្រឿង​, អតិថិជន​ចូល​ផ្សារ​បាន​ចំនួន​៧៧៥​នាក់ ក្នុងនោះ​ដែរ​លោកស្រី​ប្រធាន បាន​ណែនាំ​អាជីវករ​ឱ្យ​អនុវត្តន៍ «៣​ការពារ និង​៣​កុំ​» ជាប្រចាំ​៕

Filed in: ព័ត៌មានជាតិ