ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ចំនួន​៣៤ គ្រួសារ ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ចំនួន​៣៤ គ្រួសារ ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ ២០២១ លោកជំទាវ លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត រួម​ដំណើរ​ដោយ​លោក​ជំទាវ លោកស្រី​ភរិយា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត ក្រុម​ប្រតិបត្តិ​សាខា មន្ត្រី​អនុ​ស​ខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម និង​មាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ចំនួន​៣៤​គ្រួសារ (​ក្នុងនោះ​ខូចខាត​ធ្ងន់ធ្ងរ​៦​ខ្នង​ផ្ទះ និង​មធ្យម​២៨​ខ្នង​ផ្ទះ ) មកពី​ឃុំ​បឹង​សាលា​ខាងជើង និង​ឃុំ​ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ពិធី​នេះ​រៀបចំ​អ្វើ​ឡើងនៅ​ក្នុង​បរិវេណ​វត្ត​ព្រះ​គោ (​ហៅ​វត្ត​អូរ​) ស្ថិតក្នុង​ភូមិ​ដាស់ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​នា​ឱកាស​នោះ​ដែរ លោកជំទាវ បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​ប្រកាន់យក​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ខិតខំ​ប្រឹង​ប្រែ​ប្រកប​មុខរបរ​បង្កប​ង្ន​ផល​ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹមសត្វ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​ល្អ​ប្រសើរ​ឡើង ។​សូម​អនុវត្ត​វិធានការ​ការពារ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដូចខាងក្រោម ៖ ៣​ការពារ ( ១.​ពាក់​ម៉ាស ២.​លាង​សម្អាត​ដៃ​ឲ្យបាន​ញឹកញាប់ ៣.​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ចាប់​ព​១​ម៉ែត្រ​កន្លះ​ឡើងទៅ ) ៣​កុំ (១.​កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ២.​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ៣.​កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា កុំ​ឱប​គ្នា​ជាដើម ) និង​២​ចូលរួម (១.​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ , ២.​ស្កេន​កូដ​ទីតាំង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​។​

​ចំពោះ​អំណោយ​ផ្តល់ជូន​ក្នុង​មួយ​គ្រួសារៗ​រួមមាន ៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ និង​ថវិកា​៧​ម៉ឺន​រៀល​។ ដោយឡែក​ចំនួន​៦​គ្រួសារ​ដែល​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ​ឧបត្ថម្ភ​បន្ថែម​កៅស៊ូ​តង់​១​ដុំ និង​ថវិកា​១០​ម៉ឺន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ